នគរូបនីយកម្មនាំមកនូវផលប្រយោជន៍ និងផលវិបាកៈ
ផលប្រយោជន៍
- ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដូចជាផលិតភាពការងារកសិកម្មខ្ពស់ ជាកត្តាជម្រុញពលរដ្ឋជនបទឲ្យមកកាន់ទីក្រុងដើម្បីស្វែងរកការងារធ្វើ
- បង្កើតបានកម្លាំងយ៉ាងច្រើននាំឲ្យផលិតកម្ម និងសេវាកម្មក្នុងទីក្រុងរីកធំឡើង
- ជាកម្លាំងរួចចំណែកធ្វើឲ្យសេដ្ឋកិច្ចទីក្រុងរីកចម្រើន
- ជាប្រភពការងារ និងប្រាក់ចំណូល.... ។
ផលវិបាក
- ទោះបីជាប្រាក់ចំណូលអ្នកក្រុងមានកម្រិតខ្ពស់ក៏ដោយ អ្នកទីក្រុងក្រីក្រមានជីវភាពលំបាកជាងអ្នកជនបទក្រីក្រដែរ
- ប្រជាជនទាំងនោះរស់នៅកន្លែងសំណង់អាណាធិបតេយ្យខ្វះសព្វគ្រប់ដូចជា អនាម័យ បណ្តាញទឹកស្អាត អគ្កិសនី ច្បាប់ ទម្លាប់ និងផាសុកភាព...
- បញ្ហាខ្វះអាហារ និងជម្ងឺជាបញ្ហាដ៏ធ្ងន់ធ្ងរនៅតំបន់ក្បែរទីក្រុង ។