Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រកាសរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាខែមិថុនា ឆ្នាំ ២០១២ យុវជនស័្មគ្រចិត្តចំនួន ២០១៦ នាក់ត្រូវបានគេបែងចែកជា ១៦៨ក្រុមដើម្បីគាំទ្រដល់គោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីដើម្បីចុះទៅបំពេញបេសកម្មវាស់ដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលដែលកាន់កាប់និងរស់នៅលើដីធ្លីរដ្ឋដោយមិនទានស្របច្បាប់ ។ បន្ថែមពីលើយុវជន គឺនៅមានមន្រ្តីរបស់ក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ចំនួន ១៧០០នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៣៣៦នាក់កងដឹងជញ្ជូន ៣៣៦នាក់ និងកងកម្លាំងសមត្ថកិច្ចចម្រុះ ជាច្រើនទៀតត្រូវបានបែងចែកទៅតាមតំបន់គោលដៅនីមួយៗស្មើៗគ្នា ដើម្បីជួយការងារបច្ចេកទេស ការពិនិត្យសុខភាពរបស់ក្រុមការងារនិងធ្វើការដឹកជញ្ជូនព្រមទាំងការធានាសុវត្ថិភាពរបស់ពួកគេ ។ ម្យ៉ាងវិញទៀតនៅតាមបណ្តាខេត្តនីមួយៗ ក៏មានអ្នកសម្របសម្រួលខេត្តដែលទទួលបន្ទុកត្រួតពិនិត្យមើលលើការងារយុវជនរួមមានល្បឿននិងប្រសិទ្ធិភាពការងារ ពិនិត្យការលំបាក និងការព្រួយបារម្ភលើបញ្ហាម្ហូបអាហារ ការរស់នៅរបស់យុវជន បញ្ហាសុខភាព និងសុវត្ថិភាព ។ លើសពីនេះទៅទៀតមន្រ្តីសុរិយោដីក៏មានក្រុមការងារថ្នាក់ខេត្ត ដែលដឹកនាំដោយអភិបាលខេត្តត្រួតពិនិត្យការងារក្នុងតំបន់នីមួយៗផងដែរ ។

          ក្រុមទាំងអស់ត្រូវបានបែងចែកទៅតាមបណ្តាខេត្តចំនួន ២០ខេត្តលើ២៤រាជធានីខេត្ត  នៅក្នុងព្រះរាជាណាចក្រកម្ពុជាសមាមាត្រទៅនឹងទំហំផ្ទៃដី ពិតប្រាកដដដែលអាជ្ញាធរថ្នាក់ខេត្តស្ទើ សម្រាប់អនុវត្តបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី០៧​ ឧសភា ២០១២ ។ គោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីគឺអនុវត្តលើដីធ្លីលើដី ៣ប្រភេទដែលប្រជាពលរដ្ឋបានកាន់កាប់និងអាស្រ័យផលជាក់ស្តែងដោយមិនទាន់ស្របច្បាប់ ១.ដីដែលពាក់ព័ន្ធនឹងសម្បទានសេដ្ឋកិច្ច ២. ដីដែលកាត់ចេញពីគម្របព្រៃឈើឆ្នាំ២០០២  និងដីដែលមានការដកហូត ៣. ដីព្រៃសម្បទាន ។ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តប៉ៃលិន មិនត្រូវបានរាប់បញ្ចូលក្នុងការអនុវត្តបទបញ្ជាលេខ ០១ បបនេះទេ ដោយហេតុថាទីតាំងទាំងនោះមិនស្ថិតលើដី ៣ប្រភេទដែលត្រូវអនុវត្តគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី  ។ ត្រូវបញ្ជាក់ដែរថា គោលនយោបាយនេះវាមិនមែនជាគោលនយោបាយថ្មីទេ ព្រោះគោលនយោបាយដីធ្លីត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យដំណើរការតាំងពីឆ្នាំ ១៩៨៥ និងឆ្នាំបន្តបន្ទាប់ ។ បទបញ្ជាស្រាប់ ដើម្បីឆ្លើយតបនឹងតម្រូវការសង្គមបច្ចុប្បន្ន ។ ការអនុវត្តន៍គោលនយោបាយក្នុងឆ្នាំ ២០១២វាមិនមែនជារឿងចៃដន្យដែលកើតឡើងដោយឯកឯងទេ ប៉ុន្តែវាជាការរៀបចំឡើងរបស់រដ្ឋាភិបាល ក្នុងគោលបំណងកំណែទម្រង់ដីធ្លី ចាប់ផ្តើមជាមួយការចួលរួមចំណែករបស់យុវជន ក្នុងការកសាងសង្គមជាតិមាតុភូមិ ។ រាជរដ្ឋាភិបាលបានធ្វើការផ្លាស់ប្តូរគោលនយោបាយដោយប្រើ កម្លាំងយុវជនដោយហេតុថា យុវជនជាកម្កាំងចលករដ៏សំខាន់កដែលមានចំណេះដឹងហើយយុវជនមានចំណុចវិជ្ជមាន ជាច្រើនសម្រាប់កសាងប្រទេសជាតិឲ្យមានភាពល្អប្រសើរ និងជាការផ្តល់ឱកាសឲ្យយុវជនបានរៀនសូត្រយល់ដឹងពីគ្រោះថ្នាក់ដែលបណ្តាលមកពីក្រុមខិលខូចមួយចំនួន ដែលបោកបញ្ជោតដើម្បីបង្កឲ្យមានបដិវត្តន៍ ដែលអាចឈានទៅដល់ការបំផ្លាញសង្គមជាតិទាំងមូល ។ លើសពីនេះទៀតរាជរដ្ឋាភិបាលចង់ផ្តល់ឱកាសឲ្យយុវជនទៅឃើញ និងសិក្សាដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋពិតប្រាកដដើម្បីរៀបចំខ្លួនក្នុងការក្លាយទៅជាអ្នកដឹកនាំប្រទេសជាតិនាថ្ងៃអនាគត និងដើម្បីលើកទឹកចិត្តដល់យុវជនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login