Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-08 07:08

គុណធម៌នៃការលក់មានដូចជា​៖

  • ការបង្ហាត់បង្រៀនបុគ្គលិក (Sale Force Training) ការជ្រើសរើសបុគ្គលិកលក់បានរួចរាល់ហើយជាបន្ទាប់មកទៀតមានការបង្ហាត់បង្រៀនបុគ្គលិកជាក្រោយទាំងអ្នកថ្មី និងអ្នកមានបទពិសោធន៍ ។ ឧទាហរណ៍ សម្រាប់ក្រុមហ៊ុនធំៗមួយចំនួនបានបង្កើតគោលការណ៍សម្រាប់បណ្តុះបណ្តាលបុគ្គលិកថ្មីរយៈពេល១ឆ្នាំ ហើយបុគ្គលិកចាស់ដែលមានបទពិសោធន៍ ក៏ត្រូវបណ្តុះបណ្តាលបន្ថែមទៀតដែរ ដើម្បីលើកកម្ពស់គុណភាពកែលំអរ សមត្ថភាពការងារទៅតាមប្រែប្រួលដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាផ្សារភ្ជាប់ជាមួយបញ្ហាដែលអាចកើតមានឡើង ។ ចំពោះការបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់ ត្រូវចំណាយពេលវេលាយ៉ាងច្រើន ដោយធ្វើការណែនាំអំពីមានផលិតផល បច្ចេកទេសលក់ ព័ត៌មានទីផ្សារ និងក្រុមហ៊ុនព្រមទាំងគុណធម៌ សីលធម៌នៃការលក់ ។
  • កុំព្យូទ័រភាវូបនីយកម្ម (Computerization) ដោយសារតែការមកដល់នៃកុំព្យូទ័របន្ទាប់ពីសង្រ្គាមលោកលើកទី២មក ។ កុំព្យូទ័រមកក្នុងដើមទស្សវត្ស១៩៨០ទស្សនៈគ្រប់គ្រងមានតម្លៃ និងមានការប្រើប្រាស់ព័ត៌មានវិទ្យាដែលមានការផ្លាស់ប្តូរយ៉ាងឆាប់បំផុត​ ។ អ្នកលក់ទាំងឡាយនាពេលបច្ចុប្បន្ន កំពុងតែអនុវត្តន៍ការងារដោយពឹងផ្អែកទៅលើកុំព្យូទ័រកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់គ្រប់គ្រងទិដ្ឋភាពនៃការលក់ ការតាមដានការលក់ និងជំនួយផ្នែកកិច្ចការតួរលេខព្រមទាំងវិភាគទិន្នន័យ ។
  • ការធ្វើម៉ាឃីធីងតាមទូរស័ព្ទ (Telemarketing) បានក្លាយទៅជាឧបករណ៍ដ៏សំខាន់មួយ ។ ក្រុមហ៊ុនទូរស័ព្ទទៅកាន់អតិថិជនគោលដៅក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្ម ។ ការធ្វើម៉ាឃីធីងរបៀបនេះ ត្រូវចំណាយច្រើនទៅលើការធ្វើសេវាកម្ម ប៉ុន្តែក្រុមហ៊ុនអាចផ្តល់ព័ត៌មានទៅកាន់អតិថិជនបានលឿនបំផុត ហើយអតិថិជនភាគច្រើនក៏មានការពេញចិត្តនិងសេវាកម្មរបៀបនេះដែរ ពីព្រោះវាសន្សំសំចៃពេលវេលា ។ ទន្ទឹមនឹងភាពជោគជ័យដែលកើតឡើងតាមរយៈការធ្វើម៉ាឃីធីងតាមទូរស័ព្ទ ក៏មានការរិះគន់ពីអតិថិជនផងដែរ ។ តាមការធ្វើការស្ទាបស្ទង់បានឲ្យដឹងថា ៧៥% អតិថិជនសហរដ្ឋអាមេរិកគិតថា ​ការអនុវត្តន៍កិច្ចការលក់តាមទូរស័ព្ទនេះរំលោភលើសិទ្ធិសេរីភាព ហើយវាក៏ផ្តល់នូវការរំខានផងដែរ ដូចជានៅពេលព្រឹកព្រលឹម ឬយប់អាធ្រាត្រ ។ល។
  • ការលក់ជាក្រុម​ (Team Selling) គឺកំពុងតែក្លាយទៅជាសារៈប្រយោជន៍នៅក្នុងស្ថានភាពមួយចំនួនធំ ដោយវាបង្កើនល្បឿននៃការលក់ទាំងអ្នកផលិត និងអ្នកទិញ ។ មានក្រុមហ៊ុនខ្លះចាប់ផ្តើមប្រើប្រាស់ការងារជាក្រុម ពីព្រោះវាអាចជួយជំរុញឲ្យមានការរីកចម្រើនឡើង ដោយមានការប្រជែងគ្នានៅក្នុងចំណោមអ្នកលក់ដូចគ្នា​។
  • ការលក់ជាប្រព័ន្ធ (System Selling) មានក្រុមហ៊ុនភាគច្រើនកំពុងងៀកទៅរកការលក់ជាប្រព័ន្ធ ដែលយោងទៅលើទស្សនាទាននៃការលក់ជាកញ្ចប់ ឬបាច់ផលិតផលដែលប្រហាក់ប្រហែលគ្នានៃទំនិញ ឬសេវា ដែលនឹងអាចបំពេញសេចក្តីត្រូវការរបស់អតិថិជនឲ្យមានប្រសិទ្ធិភាពយ៉ាងខ្លាំងជាងផលិតផលតែមួយមុខ ។ ការលក់ជាប្រព័ន្ធទាមទារនូវការលក់ដែលមានចំណេះដឹងទូលំទូលាយទាំងផ្នែកស្រឡាយផលិតផល និងតម្រូវការរបស់អតិថិជន ។ គោលបំណងនៃការលក់ប្រព័ន្ធ គឺមិនបានផ្តល់ដល់អតិថិជននូវថ្លៃតោកនោះទេ ពីព្រោះដោយសារការផ្តល់ជូននូវកញ្ចប់ ឬបាច់ផលិតផល ឬសេវាទាំងនោះ ដើម្បីឲ្យមានការដោះស្រាយឲ្យកាន់តែប្រសើរឡើងចំពោះរាល់បញ្ហារបស់អតិថិជន ។
  • ការលក់សេវា (Selling Services) ឱកាសនៃការលក់នៅក្នុងឧស្សាហកម្មសេវា (មានដូចជា ធនាគារ ការធានារ៉ាប់រង អចលនទ្រព្យ ការដឹកជញ្ជូន និងហិរញ្ញវត្ថុ) គឺកំពុងតែមានការរីកចម្រើនឆាប់រហ័សជាងឱកាសនៅក្នុងឧស្សាហកម្មផលិតកម្មទំនិញ ។ បន្ថែមទៅលើឱកាសនៃការលក់ដែលមានការរីកចម្រើននៅក្នុងអាជីវកម្មសេវា អ្នកលក់នៅក្នុងក្រុមហ៊ុនសេវាកម្មមាននិន្នាការដើម្បីស្វែងរកប្រាក់ចំណេញឲ្យបានច្រើនជាងសមភាគី ដែលលក់ផលិតផលប្រើប្រាស់ និងទំនិញឧស្សហកម្ម ។ អ្នកផលិតមួយចំនួនក៏បានផ្តល់នូវសេវាកម្មមួយចំនួនភ្ជាប់មកជាមួយផលិតផលរបស់ពួកគេដែរ ដូចជាការចែកចាយ ការជួសជុល ឧបករណ៍ និងការថែទាំ កម្មវិធីបំពាក់បំប៉ន និងផ្តល់យោបល់បច្ចេកទេស ។ ជាបន្ថែមក្រុមហ៊ុនខ្លះផ្តល់នូវទំនិញជាមួយនឹងអាហារ ភេសជ្ជៈ ការសែត ជាផ្នែកមួយនៃសេវាកម្មដឹកជញ្ជូនរបស់ខ្លួន ។
  • ការលក់ជាអន្តរជាតិ (International Sales) បច្ចេកទេសការលក់ខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត ហើយក្រុមហ៊ុនមួយចំនួននៅសហរដ្ឋអាមេរិកធ្វើការពង្រីកចូលទៅក្នុងទីផ្សារបរទេស ត្រូវមានការយល់ដឹងអំពីភាពខុសគ្នាទាំងនេះ ។ ការលក់តម្រូវឲ្យមានភាពសិ្នទ្ធបំផុតជាមួយវប្បធម៌ក្នុងតំបន់ ដែលជនបរទេសម្នាក់មិនអាចត្រូវបានគេសង្ឃឹមទុកថាមាន ។ វាគឺថ្លៃណាស់សម្រាប់តែងតាំងជនបរទេសដើម្បីមុខងារលក់ ។ ជាមួយគ្នានេះផងដែរ ការខ្វះខាតចំណេះដឹងរបស់ជនបរទេស ឬការមិនគោរពសម្រាប់ច្បាប់វប្បធម៌របស់ប្រទេសកំពុងរកស៊ី អាចរងការខូចខាតកេរ្តិ៍ឈ្មោះក្រុមហ៊ុន ឬបណ្តាលឲ្យបាត់ទំនាក់ទំនងជាចាំបាច់ ។ សម្រាប់ការប្រតិបត្តិការលក់ ជាលក្ខណៈអន្តរជាតិការស្វែងយល់អំពីភាពខុសគ្នាខាងវប្បធម៌ គឺមានសារៈសំខាន់ណាស់ ។ ដោយសារតែតម្រូវការមានការរីកចម្រើនចំពោះអ្នកលក់ដែលមានលក្ខណៈជាខ្នាតអន្តរជាតិ សាលានិងមជ្ឈមណ្ឌលសិក្សាបាននិងកំពុងធ្វើការអភិវឌ្ឍន៍កម្មវិធីបង្ហាត់បង្រៀនការលក់ពិសេសជាលក្ខណៈអន្តរជាតិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login