វិស័យទេសចរណ៍នៅកម្ពុជាចែកចេញជា៥ផ្នែកដូចជាៈ
- ទេសចរណ៍ធម្មជាតិៈ ជាការធ្វើដំណើរកំសាន្តតាមតំបន់ផ្សេងៗ ដែលមានលក្ខណៈធម្មជាតិទូទៅតំបន់ដែលមានការអភិរក្សសត្វព្រៃ មច្ឆជាតិ និងរបៀបគ្រប់គ្រងការរស់នៅតាមរបៀបជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិភាគតិច ។
- ទេសចរណ៍វប្បធម៌ៈ ជាការធ្វើដំណើរកំសាន្តតាមតំបន់ផ្សេងៗ ដែលមានប្រាសាទបុរាណ ទីកន្លែងបុរាណ ( វត្តអារាម ទីសក្ការៈបូជា ល្បែងប្រជាប្រិយ ប្រពៃណីទំនៀមទម្លាប់ របំាប្រជាប្រិយនិងសម្លៀកបំពាក់ ។ល។
- ទេសចរណ៍កែច្នៃៈ ជាការធ្វើដំណើរតាមតំបន់ផ្សេងៗដែលមាន ការកែច្នៃទៅជារមណីយដ្ឋាន កន្លែងលេងកម្សាន្ត កីឡា តាមឆ្នេរ សមុទ្រជាដើម
- ទេសចរណ៍ជំនួញៈ ជាការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ដែលមានការទាក់ទងទៅនឹងសាសនា ជំនឿផ្សេងៗ
- ទេសចរណ៍ជំនួញៈ ជាការធ្វើដំណើរកម្សាន្ត លំហែររបស់អ្នកជំនួញឬអ្នកបណ្តាក់ទុន ដើម្បីស្វែងរកទីតាំងសម្រាប់ធ្វើវិនិយោគ ។