ប្រាសាទបុរាណខ្មែរយើងមានច្រើនប្រភេទ៖
- ប្រាសាទដែលមានប្រាង្គតែមួយហើយសង់ដាច់តែឯង ។ ឧទាហរណ៍ៈ ប្រាសាទភ្នំបាយ៉ង ប្រាសាទភ្នំបាសិត
- ប្រាសាទដែលមានប្រាង្គច្រើននៅលើខឿនតែមួយជាន់ ។ ឧទាហរណ៍ៈ ប្រាសាទលលៃ...
- ប្រាសាទដែលសង់លើដីរាប គ្មានខឿនទេ គឺសង់ផ្ទាល់ដីរាបស្មើរ ។ ឧទាហរណ៍ៈ ប្រាសាទភូមិប្រាសាទនៅខេត្តកំពង់ធំ ។
- ប្រាសាទភ្នំ សង់ខ្ពស់ដូចភ្នំមានទំហំ មានខឿនច្រើនជាន់ ។ ប្រាសាទភ្នំដែលសង់នៅលើភ្នំធម្មជាតិ ដូចជាប្រាសាទបាខែង និងប្រាសាទភ្នំមួយបែបទៀតសង់នៅលើដីដើម្បីតំណាងភ្នំ ។ ឧទាហរណ៍ៈ ប្រាសាទបាកង បក្សីចាំក្រុង... ។
ប្រាសាទបុរាណខ្មែរមានមុខងារដូចតទៅៈ
- ឧទ្ទិសថ្វាយអាទិទេព ឬទេវៈផ្សេងៗក្នុងសាសនាព្រហ្ម ដូចជាព្រះឥសូរ ព្រះនរាណ៍ជាដើម
- ឧទ្ទិសថ្វាយពោធិសត្វក្នុងពុទ្ធសាសនា ដូចជាលោកេស្វរៈ ( ពោធិសត្វខាងពុទ្ធសាសនាមហាយាន )
- ឧទ្ធិសថ្វាយ ទេវរាជក ( តំកល់លិង្គព្រះឥសូរ ក្នុងប្រាសាទតំណាងព្រះរាជា )
- ឧទ្ទិសថ្វាយ បុព្វបុរស ព្រះរាជាព្រះមាតាបិតានិងវរជនខ្លះ ។