អ្នកដឹកនាំមានមុខងារ ដូចតទៅ៖
- មុខងារធ្វើផែនការ គឺជាការកំណត់សកម្មភាពសំខាន់ៗ ដើម្បីអនុវត្តតាមទិសដៅដែកបានកំណត់ទុក ។
- មុខងារចាត់ចែង គឺទាមទារឲ្យអ្នកដឹកនាំត្រូវយល់ពីភារកិច្ចនិងកិច្ចការឲ្យបានល្អិតល្អន់ ក្នុងការចាត់ចែងកិច្ចការទាំងមូល
- មុខងារដឹកនាំ គឺបង្ហាញឲ្យឃើញពីសមត្ថភាពអ្នកដឹកនាំចូលរួមផ្ទាល់ ជំរុញការងារណែនាំសកម្មភាពនៅក្រោមបង្គាប់ឲ្យធ្វើតាមគោលដៅដែលបានកំណត់ដោយ ឈរលើស្មារតីទទួលខុសត្រូវផ្នែកសីលធម៌និងវិន័យការងារ
- មុខងារត្រួតពិនិត្យ គឺពាក់ព័ន្ធនិងការវាយតម្លៃ វិនិច្ឆ័យលើការងារនិងលើលទ្ធផលដែលបានអនុវត្តហើយប្រៀបធៀបនិងផែនការដែលបានកំនត់ទុកជាស្រេច ។