គោលបំណងនៃការបង្កើតអាស៊ាន៖
- ជម្រុញការអភិវឌ្ឃន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ក្នុងតំបន់ ឈរលើស្មារតីសមភាព និងសមធម៌
- ជម្រុញឱ្យមានស្ថេរភាព សន្តិសុខ និងសន្តិភាព ក្នុងតំបន់តាមរយៈការគោរពយុត្តិធម៌ និងគោលការណ៍ច្បាប់ដទៃទៀត ក្នុងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ និងក្នុងរដ្ឋធម្មនុញ្ញសហប្រជាជាតិ
- ជម្រុញកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក លើការងារជាផលប្រយោជន៍រួមគ្នា ក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ត និងរដ្ឋាភិបាល
- ជម្រុញពាណិជ្ជកម្ម រួមមានការសិក្សា អំពីបញ្ហាពាណិជ្ជកម្មអន្តរជាតិ លើមុខទំនិញប្រើប្រាស់កំណែលំអមធ្យោបាយគមនាគមន៍ ដឹកជញ្ជូន និងការលើកម្ពស់ជីវភាពប្រជាពលរដ្ឋ
- ជម្រុញឱ្យមានការសិក្សាស្រាវជ្រាវអំពីតំបន់អាស៊ីអាគ្នេយ៍
- រក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិនានា និងអង្គការដែលមានស្រាប់ក្នុងតំបន់
- លើកម្ពស់ភាពសុខុដុមរមនា និងជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន
- ជម្រុញអត្តសញ្ញានអាស៊ាន តាមរយៈការយល់ដឹងវប្បធម៌ និងមរតកចម្រុះក្នុងតំបន់
- ជម្រុញឱ្យមានការកើនឡើងនូវឱកាសនៃការផ្លាស់ប្តូរបទពិសោធន៍និងកម្មវិធិសិក្សាផ្សេងៗ។