កម្ពុជាមានផ្លូវដែកចំនួន៣ខ្សែរួមមានៈ
- ផ្លូវដែកទិសនីរតី ( ភ្នំពេញ.ព្រះសីហនុ )៖ ផ្លូវដែកនេះមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ត្រូវបានបើកឲ្យដំណើរការឡើងវិញ កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៦
- ផ្លូវដែក ស្ថានីយភ្នំពេញ.ព្រលានយន្តហោះអន្តរជាតិភ្នំពេញៈ ផ្លូវដែកនេះ មានប្រវែងសរុប ១០គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើរការកាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៦
- ផ្លូវដែកទិសពាយ័ព្យ ( ភ្នំពេញ .ប៉ោយប៉ែត ) ផ្លូវដែកនេះមានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើរការបណ្តោះអាសន្នកាលពីថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៨ ។