ប្រព័ន្ធផលិតស្រូវនៅកម្ពុជាមានលក្ខណៈខុសប្លែកគ្នាដូចខាងក្រោមៈ
- ស្រូវវស្សាត្រូវបានគេដាំនៅទូទាំងប្រទេស ចាប់ពីខែឧសភាដល់ខែតុលាលើផ្ទៃដីពី ៨៥% ទៅ ៩០% នៃផ្ទៃដីដាំដុះ ។ ទិន្នផលមធ្យម ២.៥៤តោន ហត( ២០០៨ ) ( នៅកម្ពុជាក៏មានដាំស្រូវចម្ការដែរ ) ។
- ស្រូវប្រាំងធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូនៅរដូវទឹកស្រក ។ ទិន្នផលមធ្យម៤.០៣តោន ហត ( ២០០៨ )
- ស្រូវឡើងទឹក ជាប្រភេទស្រូវធ្ងន់ ដាំដុះពី៨ ទី៩ខែទើបប្រមូលផល ។ ស្រូវឡើងទឹកអាចធន់នឹងកម្ពស់ទឹកពី២ម៉ែត្រទៅ៥ម៉ែត្រ គេធ្វើនៅជុំវិញបឹងទន្លេសាប និងកំហូងានាតាមបណ្តោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ ។ ទិន្នផលមធ្យមដូចស្រូវប្រាំងដែរ ។