និយមន័យអញ្ញត្រសព្ទ
- អញ្ញត្រ ( និ.បា,សំ.អន្យត្រ ) ទីទៃ ទីទៃផ្សេងពីគ្នា ដោយឡែក ផ្សេងដោយឡែក ។
- អញ្ញត្រសព្ទ ជាសព្ទដោយឡែក គឹជាពាក្យដែលគេសរសេរខុសពីសំឡេងនិយាយ ( ដើម្បីរក្សាបែបដើមឲ្យគង់នៅ ) ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរ ។
- អញ្ញត្រសព្ទប្រើតាមទម្លាប់ចាស់ព្រេងនាយសរសេរយ៉ាងនេះគេស្តីឲ្យក្លាយសូរសព្ទឃ្លានឆ្ងាយពីការសរសេរ
- ពាក្យអញ្ញត្រសព្ទជាពាក្យមានលក្ខណៈខុសប្លែងពីពាក្យឯទៀតៗ ដោយអក្ខរាវិរុទ្ធមិនចំណុះឲ្យសូរសំឡេង ។
លក្ខណៈពិសេសនៃអញ្ញត្រសព្ទ
ក្នុងចំណោមអញ្ញត្រសព្ទទាំងនោះយើងសង្កេតឃើញលក្ខណៈពិសេស៥យ៉ាងៈ
- ពាក្យទាំងនេះច្រើនតែក្លាយមកពីពាក្យបាលីនិងសំស្រ្កឹត
- យកសំឡេងអក្សរ ដ មកជំនួសសំឡេងអក្សរ ត ឧទាហរណ៍ៈ បីដា > បិតា ។
- យកស្រៈ ែ មកជំនួសស្រៈ េ ឧទាហរណ៍ៈ ចែដី > ចេតិយ
- យកព្យញ្ជនៈសំឡេង អ៊ មកជំនួសសំឡេង អ ឧទាហរណ៍ៈ ធរនី > ធរណី , ប្រពៃនី > ប្រពៃណី
- យកព្យញ្ជនៈសំឡេង អ មកជំនួសសំឡេង អ៊ ឧទាហរណ៍ៈ ឡិច > លិច
រៀបចំអញ្ញត្រសព្ទខ្លះៗដែលមានប្រើប្រាស់នៅក្នុងភាសាខ្មែរសព្វថ្ងៃៈ
អ្នក ( នាក់ ), នោះ ( នុះ ) ,នេះ ( និះ ) ,បណ្ឌិត ( បន់ ឌិត ) , ក្សិណ ( ខ្សឹន ) , កុរ ( កោរ ) , តេមិយ ( តេ មៃ ) , ព័ត៌មាន ( ព័រ ដ៏ មៀន ) , បេតី ( ប៉ែត តី ) , ពិត ( ពីត ) ,ចេស្តា ( ចែស ស្តា ) , មិគសិរ ( មាក់ គាក់ សេ ) , ធនិត ( ធាក់ នីត), សម្តេច ( សំដាច់ ) ស្នេហា ( ស្នែ ហា ) , ហឹរ ( ហេ័រ ) , ហេតុ ( ហែត ) ... ។