2019-08-15 07:40
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ឯកតាបង្កើតពាក្យក្នុងភាសាខ្មែរមានៈ មូលសព្ទ វចនសព្ទ រូបសព្ទ បូរណសព្ទ សទ្ទតា ។
១. សទ្ទតា គឺជាឯកតាតូចបំផុតនៃសូរ អាចប្តូរន័យនៃពាក្យមួយដោយគ្រាន់តែផ្លាស់ប្តូររាបន្តិចប៉ុណ្ណោះ ហើយពុំមានន័យដោយខ្លូនឯងទេ ។ ឧ. ពាក្យ « ចាន » កាលណាយើងយកព្យញ្ជនៈ « រ » មកជំនួសព្យញ្ជនៈ «ន » នោះយើងបានពាក្យថា ចារ ឬពាក្យបានមកពីសទ្ទតា ( ច + ា + ន ) ។
២. រូបសព្ទ ជាការផ្សំចូលនៃគ្នាមូលសព្ទខ្លះដែលចាំបាច់ អ្នកប្រើប្រាស់ត្រូវតែទទួលយកដោយមិនអាចប្រកែកបាន ហើយគេក៏មិនអាចបំបែកវាចេញពីគ្នាបាននោះគេហៅថាបូរណសព្ទ ។ ឧ. ពាក្យ « ម៉ូតូកង់បី » យើងមិនអាចប្រើទៅជា « ម៉ូតូបីកង់ » បានទេមាតុប្រទេស មិនអាចជាប្រទេសមាតុទេ ។
៣. រូបសព្ទ ជាធាតុអមប្រើ ជាមួយបូរណសព្ទ ឬជាមួយល្បះ ឬជាធាតុអមប្រើជាមួយវចនសព្ទៈ និបានសព្ទ សន្ធានសព្ទ មូលបទ សញ្ភាសបទ និងវិកត្តជាដើមហើយមូលបទមានបុព្វបទ អន្តរាបទ និងមច្ឆិមបទ ។ ម្យ៉ាងទៀតមូលបទក៏ជាទម្រង់ផ្នត់ បុព្វបទជាផ្នត់ដើម ឯអន្តរាបទជាផ្នត់ជែក ។
៤. វចនសព្ទ គឺជាពាក្យឬសសម្រាប់បង្កើតពាក្យថ្មីទៀត ហើយវាជាធាតុបង្កោលក្នុងការបង្កើតពាក្យឬការបំបែកពាក្យ ។ ពាក្យឬសចែកចេញជា២៖
៥. មូលសព្ទ គឺជាឯកតាអប្បបរមាដែលមានន័យដើម្បីបង្កើតពាក្យ ។ មូលសព្ទនៅមានន័យតែបើគេបំបែកវាអោយកាន់តែតូចទៅទៀតនោះវានឹងលែងមានន័យហើយក្លាយទៅជាសទ្ទតា ។