2019-08-15 07:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សិក្សាបែងចែកប្រភេទពាក្យទាំងបួន ទំនិញ ប្រដាល់ ថ្មើរ កញ្ចាស់ ដោយសិក្សាវិភាគតាមរយៈ លក្ខណៈវិនិច្ច័យរូបសម្ពន្ធ និងន័យនិយម ។
ទំនិញ
លក្ខណៈវិនិច្ឆ័យរូប សម្ពន្ធ
ប្រដាល់
លក្ខណៈរូប សម្ពន្ធ
ហើយកាលណាដែលពាក្យ ប្រដាល់ វាចូលរួមនៅក្នុងសម្ពន្ធវាអាចមានមុខងារ គុណនាម ប្រធាន កិរិយា កម្មបទៈ
ឧ. អ្នកប្រដាល់ខ្មែរម្ខាងបានទទួលមេដៃមាសពីស៊ីហ្គេម ។ ( ថ្នាក់ពាក្យ កិរិយា មុខងារជាកិរិយា )
ថ្មើរ
លក្ខណៈរូប សម្ពន្ធ
បើផ្អែកតាមលក្ខណៈវិនិច្ឆ័យរូបនិយម និងវិនិច្ឆ័យសម្ពន្ធ ភាសាខ្មែរគេចាត់ទុកជាអវិភត្តិភាសា ។
ថ្មើជានាមការណ៍ដែលបានមកពីការកម្លាយនៃពាក្យឬស ដើរដែលមានថ្នាក់ពាក្យជាកិរិយាសព្ទ ។ ហើយកាលណាដែលពាក្យ ប្រដាល់ វាចូលរួមនៅក្នុងសម្ពន្ធវាអាចមានមុខងារនាម គុណកិរិយា ប្រធាន កម្មបទ ...
ឧទាហរណ៍ៈ តារាបានធ្វើដំណើរដោយថ្មើជើង ។ ( ថ្នាក់ពាក្យ កិរិយា មុខងារជាមិនផ្ទាល់កម្មបទ ) ។
ពាក្យថ្មើរ ( ន ) អ្នកដើរ អ្នកធ្វើដំណើរ អ្នកត្រាច់ចរ ពនេចរ ។
ឧទាហរណ៍ៈ ថ្មើរព្រៃដើរប្រមាញ់សត្វ ។ ក្នុងន័យចំ មានន័យថា ពួកព្រានព្រៃដើរបរបាញ់សត្វ ។ ចំណែកឯក្នុងន័យធៀបវិញ មានន័យថាទ័ពព្រៃកំពុងតាមវាយប្រហារខ្មាំងសត្រូវ ។
កញ្ចាស់
លក្ខណៈរូប សម្ពន្ធ
កញ្ចាស់ > ចាស់ + [ក ញ -] ទម្រង់ [ពសព ]
កញ្ចាស់ជាគុណនាមដែលបានមកពីការកម្លាយនៃពាក្យឬស ចាស់ ដែលមានថ្នាក់ពាក្យជាគុណនាម ។ កាលណាដែលពាក្យ កញ្ចាស់វាចូលរួមនៅក្នុងសម្ពន្ធវាអាចមានមុខងារ ជាគុណនាម ប្រធាន កម្មបទ...។
ឧទាហរណ៍ៈ កង់កញ្ចាស់មួយគ្រឿងនេះវាជារបស់ខ្ញុំ ។ ( ថ្នាក់ពាក្យ។ គុណនាម មុខងារ ប្រធាន )
លក្ខណៈន័យនិយមៈ
ពាក្យកញ្ចាស់ ( គុ) អ្វីដែលចាស់ ទីទៃពីថ្មី ។
ឧទាហរណ៍ៈ ក្បាលកញ្ចាស់ ។ ន័យចំមានន័យថា មនុស្សដែលមានស្កូវដុះពាសពេញក្បាល ។ ឯក្នុងន័យធៀបវិញគឺថាពាក្យកញ្ចាស់នេះប្រើក្នុងន័យបន្តុបបង្អាក់ក្នុងន័យមើលងាយមើលថោកចំពោះមនុស្សធំពេញវ័យ ដែលចូលចិត្តធ្វើខ្លួនដូចជាកូនក្មេង ។