Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2019-08-15 07:47

សូរស្រៈគឺជាសូរសំឡេងដែលកើតឡើងមកពីសំណើរខ្យល់ តាមបំពង់សំឡេងបន្លឺឡើងដោយគ្មានទំនប់ប្រកបដោយភាពច្បាស់លាស់ ។

          ឬសូរស្រៈមានន័យថាសុទ្ធ ឬសូរសំឡេងដែលមានលក្ខណៈសំខាន់ៗ ទៅតាមការបញ្ចេញសំឡេង ពេលគឺទៅតាមភាពរំពង ជួនកាលពីប្រហោងមាត់ ( ស្រៈមាត់ ) ជួនកាលពីប្រហោងមាត់និងប្រហោងច្រមុះព្រមគ្នា ( ស្រៈច្រមុះ ) ហើយបំពង់ស​ម្លេងនៅតែបើកបន្តិចទុកអោយខ្យល់ចេញ ដើម្បីកុំអោយមានឮសូរដទៃទៀតអមមកជាមួយ ។

          សូរព្យញ្ជនៈគឺជាសូរសំឡេងដែលកើតឡើងមកពីដំណើរខ្យល់តាមបំពង់សំឡេងបន្លឺឡើងដោយមានទំនុកប្រកបដោយភាពពុំច្បាស់លាស់  ។

          តាមលក្ខណៈទីបន្លីក្នុងភាសាខ្មែរព្យញ្ជនៈ ត្រូវបានគេបែងចែកជា៨ដូចជាៈ

  • ព្យញ្ជានៈបបូរមាត់ គឺជាការបន្លឺព្យញ្ជនៈដែលពឹងផ្អែកទៅលើធ្មេញមុខអោយសង្កត់លើបបូរមាត់ក្រោយ ដូចនេះព្យញ្ជនៈធ្មេញគឺជាព្យញ្ជានៈដែលកើតឡើងត្រង់ធ្មេញមុខ ។ ព្យញ្ជនៈបបូរមាត់មានដូចជា ប ប៊ ប៉ ព ផ ភ ម៉ ម ។
  • ព្យញ្ជនៈធ្មេញ គឹជាការបន្លឺព្យញ្ជានៈដែលមានពឹងផ្អែកទៅលើធ្មេញទៅលើធ្មេញមុខអោយសង្កត់លើបបូរមាត់ក្រោយដូចនេះព្យញ្ជនៈធ្មេញគឺជាព្យញ្ជនៈដែលកើតឡើងត្រង់ធ្មេញមុខ ។ ព្យញ្ជនៈធ្មេញមានដូចជា វ វ៉ ។
  • ព្យញ្ជនៈក្រអូមមុខ គឺជាការបន្លឹព្យញ្ជនៈដោយមានការពឹងផ្អែកទៅលើចុងអណ្តាតអោយប៉ះក្រអូមមុខ ដូចនេះព្យញ្ជនៈក្រអូមមុខគឺជាព្យញ្ជនៈដែលកើតឡើងត្រង់ក្រអូមមុខ ។ ព្យញ្ជនៈក្រអូមមុខមានដូចជា រ រ៉ ។
  • ព្យញ្ជនៈគន្លាតក្រអូមគឺជាការបន្លំព្យញ្ជនៈដែលពឹងផ្អែកលើអណ្តាតមុខអោយប៉ះគន្លាក់ក្រអូម ដូចនេះព្យញ្ជនៈក្រអូមគឺជាព្យញ្ជនៈដែលកើតឡើងត្រង់គន្លាក់ក្រអូម​ ។ ព្យញ្ជនគន្លាក់ក្រអូមមានដូជជា ដ ឌ ទ ត ថ ឍ ឋ ណ ន ន៉ ល ល៉ ឡ ស ស៊ ។
  • ព្យញ្ជនៈក្រអូមកណ្តាល គឺជាការបន្លឹព្យញ្ជនៈដែលពឹងផ្អែកលើខ្នងអណ្តាតអោយបំពងទៅប៉ះក្រអូមកណ្តាល ដូចនេះព្យញ្ជនៈដែលកើតឡើងត្រង់ក្រអូមកណ្តាល ។ ព្យញ្ជនៈក្រអូមកណ្តាលមានដូចជា ច ជ ឆ ឈ​ ញ ញ៉ យ យ៉ ។
  • ព្យញ្ជនៈក្រអូមក្រោយ គឺជាការបន្លឹព្យញ្ជនៈដែលពឹងផ្អែកទៅលើគល់អណ្តាតអោយបំពងទៅប៉ះក្រអូមក្រោយ ដូចនេព្យញ្ជនៈក្រអូមក្រោយជាព្យញ្ជនៈដែលកើតឡើងត្រង់ក្រអូមក្រោយ ។ ព្យញ្ជនៈក្រអូមក្រោយមានដូចជា ក គ ខ ឃ ង ង៉ ។
  • ព្យញ្ជនៈចន្លោះខ្សែរសំឡេង គឺជាការបិទបើកយ៉ាងរហ័សនៃខ្សែសំឡេងបង្កើតព្យញ្ជនៈចន្លោះខ្សែសំឡេង ដូចនេះព្យញ្ជនៈចន្លោះខ្សែសំឡេងកើតឡើងត្រង់សន្ទះខ្សែសំឡេង  ។ ព្យញ្ជនៈដើមមាត់មានដូចជា អ អ៊ ។
  • ព្យញ្ជនៈដើមមាត់ គឺជាការបន្លឹព្យញ្ជនៈដោយគល់អណ្តាតអោយទៅរកសន្ទះដើមមាត់ ។ ដូចនេះព្យញ្ជនៈដើមមាត់កើតឡើងត្រង់សន្ទះដើមមាត់ ។ ព្យញ្ជនៈមាត់មានដូចជា ហ ហិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login