កន្សោមនាមមានធ្នាក់ គឺជាកន្សោមពាក្យដែលអាចប្រើបានមុខងារជាកម្មបំពេញបទរបស់កន្សោមនាម និងជាកម្មបទមិនផ្ទាល់ កម្មទេសកាល ឬកម្មភ្នាក់ងាររបស់កន្សោមកិរិយា ។ កន្សោមនាមមានធ្នាក់មានមុខងារជាៈ
- ជាកម្មរងមិនផ្ទាល់របស់នាម ។ ឧ.គាត់ហែកសៀវភៅរបស់លោកគ្រូ ។
- ជាកម្មរងមិនផ្ទាល់របស់គុណនាម ។ ឧ.គាត់ឆ្កួតនឹងគ្រឿងញៀន ។
- ជាកម្មរងមិនផ្ទាល់របស់កិរិយា ។ ឧ. កូនខ្ញុំរៀនដោយសេចក្តីព្យាយាម ។
- ជាកម្មរងមិនផ្ទាល់របស់គុណកិរិយា ។ ឧ. ខ្លារត់លឿនដូចសត្វតោ ។
- កម្មរងមិនផ្ទាល់របស់កន្សោមមានធ្នាក់ ។ ឧ. អៀបជាសិស្សពូកែខាង IT ជាំងអក្សរសាស្រ្ត ។
- ជាកន្សោមមានធ្នាក់កម្មទេសកាល ។ ឧ. ក្នុងឆ្នំា ២០១១ ពុទ្ធរិនបានប្រលងបាក់ឌុប ។ឬអាចនិយាយម្យ៉ាងទៀតថា ពុទ្ធរិនបានប្រឡងបាក់ឌុបឆ្នាំ២០១១ ។