Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2019-08-15 07:54

ប្រៀបធៀបនាមករណ៍ និងនាមការក៏តា​មលក្ខណៈវិនិច្ឆ័យរូបនិយម ដោយផ្អែកលើរូប សម្ពន្ធនិងន័យនិយម ៖

  • នាមករណ៍ ឬករណ៍នាមគឺជានាមដែលសម្តែងអំពីសភាព ឬសកម្មភាពរបស់អំពើ
  • នាមការណ៍ឬការកនាម គឺជានាមដែលសម្តែងអំពីឬអ្នកមានសភាពលក្ខណៈបែបណាមួយ ។

តាមលក្ខណៈវិនិច្ឆ័យរូបនិយមៈ

លក្ខណៈដូចគ្នារវាងនាមករណ៍និងនាមការណ៍ៈ

  • មានប្រភពចេញពីពាក្យឬសដូចគ្នា ពោលគឺនាមទាំងពីរមិនមែនជាពាក្យកំណើត
  • វាកើតតាមវិធីបន្សំដូចគ្នា មានវិធីបន្ថែមដើមនិងវិធីបន្ថែមចុង
  • ក្នុងគោលបំនងបង្កើតអោយបានពាក្យថ្មីមួយទៀត

លក្ខណៈខុសគ្នារវាងនាមករណ៍និងនាមការណ៍

នាមករណ៍

  • ជានាមដែលកើតពីការកម្លាយដោយផ្នត់ដើម និងផ្នត់ជែកចេញពិកិរិយា

ប្រសិនបើឃ្លាប្រយោគភាសាបាលី សំស្រ្តឹតរឹតតែមិនសមហេតុផលជាងភាសាអង់គ្លេសទៅទៀត ។ សម្ពន្ធរូបបាលី សំស្ក្រឹតឋិតនៅលើរបៀបដែលដាក់កម្មបទ ( វត្ថុ ) នៅពីមុខ កិរិយាច្រើនតែឋិតនៅពីខាងក្រោយ ពោលគឺនៅខាងចុងឃ្លាប្រយោគ ។

          ទី១ប្រធាន                ទី២កម្មបទ               ទី៣ កិរិយាសព្ទ

          ប្រធាន                    វត្ថុ                          សកម្ម

ឧទាហរណ៍ៈ អហំ គាមំ គច្ចគិ ( ខ្ញុំ ភូមិ ទៅ ) គឺពុំមែន ( ខ្ញុំទៅភូមិ ) ទេ ។

          មិនតែប៉ុណ្ណោះសម្ពន្ធវិធីបាលី សំស្ក្រឹត គុណសព្ទ ឬកម្មបទនៅពីខាងមុខប្រធានជាដរាប ។ របៀបរៀបគុណសព្ទ ឬកម្មបទអោយមុខប្រធាន ឬកិរិយាសព្ទ យ៉ាងដូច្នេះមានដំណើរបញ្រ្ចាសគ្នានឹងដំណើរធម្មតានៃប្រធានសកម្ម ។

          ២​. សម្ពន្ធរូបខ្មែរពុំឋិតនៅលើការផ្លាស់ប្តូរនៃសព្ទរូបទៅតាមលិង្ក វចនៈនិងមុខងាររបស់ពាក្យទេ ព្រោះភាសាខ្មែរជាអវិភក្តិភាសា ។ លុះត្រាតែវិភក្តិភាសាសូចជាបាលី សំស្ក្រឹតជាដើមទើបមានការផ្លាស់ប្តូរទៅតាមលិង្គ វចនៈនិងមុខងាររបស់ពាក្យ​ ។

ចំពោះការតែងឃ្លាប្រយោគដែលពុំធ្វើអោយសព្ទរូបផ្លាស់ប្តូរយ៉ាងដូច្នេះ គឺគោរពទៅតាមសម្ពន្ធរូបខ្មែរ ហើយដោយសារតែភាសាខ្មែរជាអវិភក្តិភាសា ដូចនេះសម្ពន្ធរូបខ្មែរពុំចងអោយប្រែរូបរាងទៅតាម លិង្គ វចនៈ និងមុខងាររបស់ពាក្យទេ  ។ នាមសព្ទ គុណសព្ទ កិរិយាស សុទ្ធតែរក្សាទុកនូវរូបដើមរបស់ខ្លួនទោះឋិតក្នុងប្រយោគបែបណាក៏ដោយ ។ ចំនួនតិច ឬច្រើន ភាសាខ្មែរប្រើនូវាក្យ ទាំងឡាយទាំងពួង តិច ច្រើន សម្រាប់សម្គាល់ដោយពុំចាំបាច់យកចំនួន ទៅភ្ជាប់ទៅនឹងរូបរាងរបស់ពាក្យនោះឡើយ ។ ចំណែកឯមុខងាររបស់ពាក្យក៏ពមែនសម្គាល់ដោយរូបរាងនៃពាក្យដទៃដែរ ប៉ុន្តែទីកន្លែងហើយនិងពាក្យនេះទេ ដែលជាវីធីប្រាប់ថាជាប្រធានពាក្យណាជាគុណនាមពាក្យណាជាកិរិយាពាក្យ​ណាជាកម្មបទ... ។

          ៣. សម្ពន្ធរូបខ្មែរឋិតនៅលើបដិសំយោគបច្ច័គរវាងកន្លែង ហើយនិងន័យនៃពាក្យ ដើម្បីធ្វើឲ្យពាក្យនីមួយៗមានមុខងារទាក់ទងគ្នាជាឃ្លាប្រយោគ ។ នៅក្នុងវិភត្តិភាសាដូចជាបាលី សំស្ក្រឹតជាដើម សម្ពន្ធរូបពុំឋិតនៅលើទីកន្លែងរបស់ពាក្យច្បាសលាស់ហើយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login