Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-15 09:23

ការវិភាគស្ថានភាពនិងបរិយាកាស គឺអង្គភាពអាជីវកម្មមួយតែងរងឥទ្ធិពលឥតឈប់ឈរពីបរិយាកាសរបស់វា ដូច្នេះហើយចាំបាច់តាមដានត្រួតពិនិត្យការប្រែប្រួលនានានៅក្នុងបរិយាកាស ហើយរៀបចំយុទ្ធសាស្រ្ត និងកម្មវិធី ដើម្បីសម្របទៅនឹងការប្រែប្រួលទាំងនោះ ។ ការពិនិត្យមើលបរិយាកាសទូទៅរួមមាន ការវិភាគបរិយាកាសបច្ចេកវិទ្យា បរិយាកាសសេដ្ឋកិច្ច បរិយាកាសសង្គមវប្បធម៌ និងបរិយាកាសនយោបាយ និងច្បាប់ ។ ទិដ្ឋភាពមួយទៀត គឺការវិភាគពីស្ថានភាព ដែលរួមមានការវិភាគទីផ្សារ ការវិភាគការប្រកួតប្រជែង ការវិភាគពីអតិថិជន និងការវិភាគផ្ទៃក្នុងក្រុមហ៊ុន ។ ការវិភាគទីផ្សារពាក់ព័ត៌មានដល់ការកំណត់ទីផ្សាររបស់អង្គភាពអាជីវកម្ម បន្ទាប់មកពិនិត្យមើលទំហំ អត្រារីកលូតលាស់ និងនិន្នាការរបស់វា ។ ការវិភាគការប្រកួតប្រជែងពាក់ព័ន្ធដល់ការកំណត់គូប្រកួតប្រជែងសំខាន់ៗរបស់ក្រុមហ៊ុន វាយតម្លៃយុទ្ធសាស្រ្ត និងការសំដែងសកម្មភាពរបស់គូប្រកួតប្រជែងទាំងនោះ និងប្រមើលមើលនូវសកម្មភាពអនាគតរបស់ពួកគេ ។ ការវិភាគអតិថិជនពាក់ព័ន្ធដល់ការសិក្សាឥរិយាបថបច្ចុប្បន្ន និងអនាគតរបស់អតិថិជន និងពាក់ព័ន្ធផងដែរដល់ការកាត់ចំណែកទីផ្សារ និងការពិនិត្យមើលឥរិយាបថជាក់លាក់អតិថិជននៃចំណែកទីផ្សារនីមួយៗ ។ ការវិភាគផ្ទៃក្នុងក្រុមហ៊ុនពាក់ព័ន្ធដល់ការពិនិត្យយ៉ាងម៉ត់ចត់នូវសមត្ថភាពរបស់ក្រុមហ៊ុន និងរួមមានផងដែរនូវការពិនិត្យមើលវប្បធម៌ រចនាសម្ព័ន្ធនិងប្រព័ន្ធធនធាន និងការសំដែងសកម្មភាពរបស់ក្រុមហ៊ុន ។ ការវិភាកពីបរិយាកាស និងស្ថានភាពផ្តល់នូវមូលដ្ឋានសម្រាប់ការវិភាគ​ SWOT ដែលនោះគឺជារូបភាពពិតមួយនៃភាពខ្លាំង ចំណុចខ្សោយ និងការព្យាករណ៍ដ៏សមហេតុផលនូវឱកាស និងការគំរាមគំហែងដែលក្រុមហ៊ុនត្រូវប្រឈម ។ ការងារទាំងនេះសម្រួលដល់ការឈានទៅដល់ជំហានបន្ទាប់ គឺការបង្កើតយុទ្ធសាស្រ្ត និងកម្មវិធីសំដៅសម្រេចបាននូវភាពប្រសើរនៃឱកាស ឲ្យលុបលើការគំរាមគំហែងសំដៅលើកកម្ពស់ដល់ការសំដែងសកម្មភាពរបស់ក្រុមហ៊ុន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login