Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2019-08-15 08:01

ប្រព័ន្ធសម្បទានព្រៃឈើមានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការសំរេចគោលដៅអភិវឌ្ឍនជនបទ និងការកាត់បន្ថយភាពក្រីក្រៈ

  • ការកើនឡើងភាពក្រីក្រនៅជនបទ ដោយសារប្រព័ន្ធព្រៃសម្បទានៈ ក្នុងវិធីសាស្រ្តនៃការគ្រប់គ្រងតាមបែ​បសម្បទានក្នុងពេលបច្ចុប្បន្នសម្បទានិកកាន់កាប់សិទ្ធិផ្តាច់មុខលើធនធានព្រៃឈើ  ។ សិទ្ធិរបស់សហគមន៍ជនបទទៅលើទ្រព្យសម្បត្តិរួម មិនត្រូវបានទទួលស្គាល់ឡើយ  ។ ការបដិសេធមិនឲ្យទាញប្រយោជន៍ពីធនធានរួមបង្ខំឲ្យសហគមន៍ជនបទធ្វើសកម្មភាពទ្រទ្រង់ជីវភាព តែនៅលើទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួនប៉ុណ្ណោះ ដីលំនៅដ្ឋាននិងដីកសិកម្ម ។ ប៉ុន្តែដោយសារភាពពឹងពាក់ជាទូទៅរបស់សហគមន៍ជនបទទៅលើធនធានព្រៃឈើ ដូច្នេះការផាត់ចេញមិនឲ្យអ្នកភូមិប្រើប្រាស់ធនធានទាំងនេះនឹងបណ្តាលឲ្យភាពក្រីក្រកើនឡើង ។
  • កំណើនភាពតានតឹងលើធនធានព្រៃឈើៈ ជាទូទៅទំនាស់កើតឡើង ដោយសារការហាមឃាត់មិនឲ្យចូលទៅរកធនធានព្រៃឈើ ការបាត់បង់ព្រៃឈើដោយសារការកាប់បំផ្លាញ និងឬបរិយាកាសគំរាមកំហែងកើតចេញពី ប្រតិបត្តិការរក្សា សន្តិសុខព្រៃសម្បទាន ។ ទោះបីក្នុងពេលថ្មីៗព្រៃសម្បទានត្រូវបានកាត់បន្ថយទៅនេះក៏វានៅតែជាវិធីគ្រប់គ្រងដ៏ចំបងសំរាប់ ៤.២លានហឹកតានៃព្រៃឈើដែលមានទិន្នផលខ្ពស់របស់កម្ពុជា ។ ការគ្រប់គ្រងព្រៃសម្បទាន មានគោលដៅជាច្រើនដូចជាៈ
  • ការគ្រប់គ្រងព្រៃឈើមានចីរភាពដើម្បីធានាឲ្យមនុស្សជំនាន់ក្រោយទទួលប្រយោជន៍ពីធនធានព្រៃឈើផងដែរ
  • ការបង្កើនចំណូលរដ្ឋាភិបាលតាមរយៈការជួល និងកំរៃផ្សេងៗ ។ ជាការប្រសើរបំផុត ថវិកាទាំងនេះត្រូវគាំទ្រដល់ការអភិវឌ្ឍន៍ជនបទ និងគំរោងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ដែលទទួលផលអវិជ្ជមានពីសម្បទានព្រៃឈើ
  • ការបង្កើតការងារ និងការអភិវឌ្ឍន៍ជនបទសំរាប់ប្រជាជននៅមូលដ្ឋាន ឧទាហរណ៍ៈ ការកាប់ឈើ ការកែច្នៃឈើ និងសកម្មភាព ពាក់ព័ន្ធផ្សេងៗទៀត ដែលអាចផ្តល់ការងារដល់ប្រជាជនរស់នៅក្នុងឬនៅក្បែរព្រៃសម្បទាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login