គោលបំណង នៃគោលនយោបាយជាតិស្តីពីលំនៅឋានគឺៈ
- ផ្តល់ដល់ប្រជាពលរដ្ឋទូទៅ នូវលទ្ធភាព មធ្យោបាយ ដែលអាចទទួលបានលំនៅឋានសមរម្យឬជួសជុលកែលម្អលំនៅឋានជាពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម ទាប និងក្រុមជនងាយរងគ្រោះដើម្បីទទួលបានសិទ្ធិលំនៅឋានសមរម្យ
- ដោះស្រាយជូនប្រជាជន ដែលរស់នៅបណ្តោះអាសន្នក្នុងទីតាំងមិនរៀបរយ ដើម្បីទទួលបានលំនៅឋានសមរម្យ មានសុវត្ថិភាព និងផាសុកភាពសម្រាប់ការស្នាកនៅ និងប្រកបរបរចិញ្ចឹមជីវីត
- ជំរុញកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល សប្បុរសជន និងវិស័យឯកជន ដើម្បីកសាងកម្មវិធីលំនៅឋានជាតិ និងថ្នាក់ក្រោមជាតិរយៈពេលខ្លី មធ្យម និងវែង ។