ពាក្យថា “បាត់បង់អត្តសញ្ញាណជាតិ” មានន័យថា បាត់បង់នូវលក្ខណៈដែលជាគ្រឿងសំគាល់ជាតិរបស់ខ្លួន ពោលគឺបាត់បង់ប្រវត្តិសាស្រ្ត កំណើត ទឹកដី ភាសា វប្បធម៌ ជាពិសេសចិត្តគំនិតអាកប្បកិរិយា ឆន្ទៈ មនោសញ្ចេតនារបស់ជាតិមួយ ត្រូវរលត់សូន្យឈឹង ។
កត្តាដែលនាំអោយបាត់បង់អត្តសញ្ញាណជាតិមាន ៖
ក. កត្តាខាងក្រៅ ៖
- បរទេសមិនចង់អោយយើងស្គាល់អត្តសញ្ញាណជាតិរបស់ខ្លួន ព្រោះបើយើងដឹង គេពិបាកបោកប្រាស រឺពិបាកដឹកនាំ ។
- បរទេសចង់បំបាត់អត្តសញ្ញាណជាតិរបស់យើង ដោយបំពាក់អត្តសញ្ញាណរបស់គេមកលើវប្បធម៌យើង ។
ខ. កត្តាខាងក្នុង ៖
- ធ្វេសប្រហែសមិនអប់រំកូនចៅអោយស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិរបស់ខ្លួន
- ខ្វះភាពបន្តក្នុងការថែរក្សាការពារវប្បធម៌ជាតិអោយបានរឹងមាំ
- ពុំស្គាល់តំលៃនៃវប្បធម៌ជាតិ ហើយនាំគ្នាធ្វើត្រាប់តាមគេទាំងស្រុង ដោយពុំយកមកកែច្នៃអោយមកជាលក្ខណៈនៃជាតិរបស់ខ្លួន
- មិនយល់ពីផលវិបាកនៃការបាត់បង់អត្តសញ្ញាណជាតិហើយនាំគ្នាបំផ្លាញសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន
- មិនបានសិក្សាអោយបានស៊ីជំរៅ ដើម្បីស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិរបស់ខ្លួន ដូចជាហៅភ្លេងពិណពាទ្យខ្មែរ ថាជាភ្លេងសៀម...
- ជៀសវាងនូវទំទាស់ផ្ទៃក្នុងការបែកបាក់សាមគ្គីគ្នាដែលជាហេតុនាំអោយមានសង្រ្គាម ។