Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទង់ព្រះពុទ្ធសាសនាបានចាប់បង្ហូតនៅកម្ពុជា ក្រោយពេលដែលសម្តេចព្រះសង្ឃរាជជួនណាត និមន្តមកប្រជុំមហាសន្តិបាតប្រមុខដឹកនាំសង្ឃពុទ្ថសាសនាទូទាំងពិភពលោកនៅប្រទេសឥណ្ឌា នាឱកាសបុណ្យពាក់កណ្តាលសាសនាក្នុងពុទ្ធសករាជ ២៥០០ ( គ.ស ១៩៥៧ ) ។

ទង់នេះមាន៦ពណ៌គឺៈ                

        ១. រស្មីពណ៌ខៀវ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្រ្តកាលនោះព្រះឥន្រ្ទាធិរាជបាននិមិ្មតខ្លួនជាព្រាហ្មចាស់ម្នាក់ចូលមកសុំព្រះនេត្រព្រះអង្គទាំងគូរ ។ ព្រះអង្គឆ្គៀលព្រះនេត្រទាំងគូរឲ្យទៅឥន្រ្ទព្រាហ្មណ៍ ។

          ២. រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្រ្ត ។ កាលនោះព្រះឥន្រ្ទាធិរាជបាននិម្មិតខ្លួនដោយយក្សធ្វើជាមាស ។ វិនិបណ្ឌិតបានអារសាច់ខ្លួនឲ្យជាមាសដើម្បីដំផែជាមាសបិទព្រះ ពុទ្ធរូប ។

          ៣. រស្មីបណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះមានពស់មួយ ប្រកបដោយពីសជាពន្លឺបានចឹកមាតាព្រះអង្គ ។ ព្រះអង្គទ្រង់យកកាំបិទមកពុះទ្រូង លូកយកបេះដូងមកផ្សំថ្នាំព្យាបាលមាតាឲ្យគង់ជីវីត ។

          ៤. រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទ វេស្សន្តរ កាលនោះព្រះអង្គបានប្រទានដំរីមង្គលមួយជាសត្វសំរាប់រាជ្យដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រហ្មណ៍កលិង្គរដ្ឋ  ។ រដ្ឋអ្នកនគរជេតុត្តរខឹងហើយបំបរបង់ ព្រះអង្គឲ្យទៅនៅវង្គតបពិត ។

          ៥. រស្មីពណ៌ហ្សងបាត ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិ ជាវិជ្ជាធរ ។ មាតាព្រះអង្គត្រូវយក្សចាប់យក បានព្រះអង្គទ្រង់អារសាច់ឲ្យយក្សបរិភោគជំនួសជីវីតមាតា ជាជ្ជាធរ ។

          ៦. រស្មីពណ៌ផ្លេក ជាតំណាងព្រះអង្គ  កាលទ្រង់សោយព្រះជាតិទន្សាយឈ្មោះសោមបណ្ឌិតត ។ ព្រះអង្គមានព្រះតម្លាសន្ធាចង់បំពេញទាន ។ គ្រានោះព្រះឥន្រ្ទាធិរាជបាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក ។ ទន្សាយសោមបណ្ឌិតបានលោតចូលភ្លើង ដើម្បីចំអិនសាច់ពញរអង្គឲ្យដល់ព្រាហ្មណ៍ដែលជាឥន្រ្ទាព្រាហ្មណ៍នោះបរិភោគ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login