ការសំពះគ្នាជាមត៌កដ៏ថ្លៃថ្លាតាំងពីដូនតាយូរលង់ណាស់មកដែលមានខ្លឹមសារបបញ្ជាក់ពីចរិតថ្លៃថ្នូរ សុភាពរាបសាររបស់ជនជាតិខ្មែរក្នុងបំណងសំដែងនូវ ៖
- ការចេះដឹងគោរពគួរសមនិងយកចិត្តទុកដាក់
- ការគោរពគារវកិច្ចរវាងគ្នាតាមទីសាធារណៈ
- ការគោរពដឹងគុណចំពោះនរណាម្នាក់
- ការគោរពតបស្នងសងគុណ ម្តាយឪពុក គ្រូបាធ្យាយ
- ការទទួលរាក់ទាក់ស្វាគមន៍គ្នា
- ការគោរពកោតខ្លាចឋានៈបុណ្យសក្តិអំណាច មហិទ្ធិឬទ្ធិ
- ការគោរពបូជាចំពោះ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងអ្នកមានសីលទាន
- ការគោរពបន់ស្រន់ បួងសួង ។