Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-17 02:29

ព្រះរាជាណាចក្រកម្ពុជាបានប្រកាន់យកប្រព័ន្ធវិជ្ជាជីវៈ មុខងារសាធារណៈក្របខណ្ឌតាមការសម្រេចរបស់រដ្ឋា បាលកម្ពុជានាថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ១៩៩៤ ។ មូលហេតុមួយចំនួនដែលនាំអោយប្រទេសកម្ពុជាទទួលយកប្រព័ន្ធនេះមកអនុវត្តរួមមាន ៖

  • ប្រទេសកម្ពុជា គឺធ្លាប់ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្ស (១៨៦៣-១៩៥៣) ។ ហើយប្រទេសកម្ពុជាយើងក៏ធ្លាប់អនុវត្តប្រព័ន្ធវិជ្ជាជីវៈក្របខ័ណ្ឌនេះតាំងពីពេលនោះមក ហើយចាក់ឫសគល់យ៉ាងជ្រៅក្នុងការគ្រប់គ្រងរាជការរហូតមក ។ ពោលគឺ ធ្លាប់មានប្រពៃណីតាំងពីយូរយារណាស់មកហើយដែលថាពេលចូលធ្វើការមានការធានាអំពីប្រាក់បៀវត្ស ដល់ចាស់ទៅមានប្រាក់សោធននិវត្តន៍ ។
  • នៅដើមទសវត្សរ៍ ៩០ ប្រទេសកម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពបង្រួបបង្រួមជាតិ និងកំពុងអនុវត្តគោលការណ៍នយោបាយសមាហរណកម្មមន្ត្រីរាជការនៃភាគីនយោបាយនានា ក្នុងពេលនោះយើងមានមិនអាចអនុវត្តប្រព័ន្ធនិយោជន៍បានទេ ព្រោះយើងមិនអាចរំសាយមន្ត្រីរាជការ ឲ្យទៅជាបុគ្គលិកជាប់កិច្ចសន្យាភ្លាមក្នុងចំនួន ១៥០,០០០ នាក់ឡើយ ។
  • ការជ្រើសរើសប្រព័ន្ធនេះសមស្របតាមស្ថានភាពរបស់ប្រទេសកម្ពុជាយើង ជាប្រទេសកំពុងអភិវឌ្ឍន៍ និងវិស័យឯកជនមិនទាន់រីកចម្រើន ជាពិសេសវិស័យឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម នៅមានកម្រិតទាបរួមផ្សំនិងចំនេះដឹង ជំនាញរបស់មន្ត្រីរាជការនៅមានកម្រិតទាប ។ បើយើងអនុវត្តប្រព័ន្ធនិយោជន៍ធ្វើឲ្យមានផលវិបាកយ៉ាងច្រើនដល់សង្គមពោល គឺមានចំនួនអ្នកអត់ការងារធ្វើច្រើន ព្រោះធនធានមនុស្សរបស់យើងមិនទាន់ឆ្លើយតបនឹងទីផ្សារការងារ ។ លើសពីនេះទៅទៀត អត្ថប្រយោជន៍នៃប្រព័ន្ធវិជ្ជាជីវៈក្របខ័ណ្ឌ គឺធានាបរិមាណ និងគុណភាពនៃការជ្រើសរើសមន្ត្រីរាជការក្របខណ្ឌរដ្ឋព្រោះវិធីជ្រើសរើស​ គឺធ្វើតាមរយៈប្រលងប្រជែងម្យ៉ាង និងម្យ៉ាងទៀត ប្រព័ន្ធនេះធានាស្ថិរភាពរបស់មន្ត្រីរាជការស៊ីវិល ចាប់ពីពេលចូលបម្រើរដ្ឋរហូតដល់ពេលចូលនិវត្តន៍ ស្របតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login