ដើម្បីអនុវត្តគោលនយោបាយវិមជ្ឈការកម្ពុជា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្គាត់ អាណាត្តិទី១ ចាប់ផ្តើមនៅឆ្នាំ២០០២ ។ ក្រុមប្រឹក្សាឃុំ សង្គាត់ មានតួនាទីដូចតទៅៈ
- លើកកម្ពស់និងគាំទ្រអភិបាលកិច្ចល្អ ដោយការគ្របគ្រងចាត់ចែងនិងប្រើប្រាស់ធនធានដែលមានស្រាប់ប្រកបដោយចីរភាព ដើម្បីធ្វើការអភិវឌ្ឍន៍និងឆ្លើយតបទៅនឹងតម្រូវការឃុំ សង្កាត់
- បម្រើផលប្រយោជន៍របស់ប្រជាជន និងគោរពផលប្រយោជន៍ ជាតិឲ្យសមស្របគ្នានិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋដើម្បីបានជ្រួតជ្រាបនិងអនុវត្ត ។