សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៧នៅទីក្រុងបាងកកប្រទេសថៃ ។ មានគោលបំណងរបស់អាស៊ានៈ
- ជំរុញឲ្យបានសន្តិភាព និងស្ថេរភាពក្នុងតំបន់តាមរយៈការគោរពយុត្តិធម៌ និងគោរពការណ៍នៃច្បាស់យ៉ាងខ្ជាប់នូវគោលការណ៍ទាំងឡាយ នៃធម្មនុញ្ញសហប្រជាជាតិ
- ការពារសុខភាពនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ តទល់នឹងគូរប្រជែងមហាអំណាចធំៗ
- ជាវេទិកាមួយដសម្រាប់ដោះស្រាយការខ្វែងយោបល់ក្នុងរង្វង់តំបន់
- ជំរុញយ៉ាងសកម្មភាព កិច្ចសហការគ្នា និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើការងារក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ត និងរដ្ឋបាល
- សហការគ្នាឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការប្រើប្រាស់ឲ្យអស់ឋលទ្ធភាពនូវវិស័យកសិកម្ម ឧស្សាហកម្ម និងការពង្រីកពាណិជ្ជកម្មរបស់ខ្លួន
- រក្សាឲ្យបាននូវកិច្ចសហប្រតិបត្តិការដ៏ជិតសិទ្ធិ និងមានផលប្រយោជន៍ជាមួយអង្គភាពអន្តរជាតិ និងអង្គការនានដេលមានស្រាប់ក្នុងតំបន់ហើយដែលមានទិសដៅ និងគោលបំណងបំណងស្រដៀងគ្នា
- ជំរុញឲ្យមានការសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍
- ជំរុញការអភិវឌ្ឍន៍ខាងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌នៅក្នុងតំបន់
- ធ្វើសមាហរណកម្មប្រទេសក្នុងតំបន់ ឲ្យមានអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នាតាមទិសស្ថោកៈ អាស៊ានសហគមន៍ មួយវាសនាតែមួយ ។