Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-22 02:05

ក្នុងពេលធ្វើសមាហរណកម្មអាស៊ានយុវជន នឹងមានឱកាសការងារក្នុងស្រុក តាមរយៈការវិនិយោគពីបរទេស

និងឱកាសការងារនៅក្រៅប្រទេស តាមរយៈការអនុញ្ញាតឱ្យមានលំហូរដោយសេរីនៃកម្លាំងពលកម្មជំនាញ ដូច្នេះយុវជនគួរត្រៀមលក្ខណៈដូចខាងក្រោម ៖

  • កសាងសមត្ថភាពប្រកបដោយគុណភាព និងភាពប្រកួតប្រជែង តាមរយៈការអប់រំនិងបណ្តុះបណ្តាល

ជំនាញ (ជំនាញបច្ចេកទេសនិងជំនាញទន់) ដែលមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងប្រទេសនិងនៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ។

  • តាមដាននិងស្វែងយល់ជាប្រចាំអំពីព័ត៌មានទីផ្សារការងារ (ដូចជា ឱកាសការងារឬកម្មសិក្សា) នៅក្នុង

ប្រទេស (តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ ) និងក្រៅបរទេស ដើម្បីអាចវិភាគលើនិន្នាការ ឬការវត្តរបស់ទីផ្សារការងារក៏ដូចជាតម្រូវការក្នុងការបំប៉នជំនាញបន្ថែមឱ្យស្របតាមទីផ្សារការងារ ។

  • បង្កើនចំណេះដឹងផ្នែកភាសាបរទេស (អង់គ្លេស) ដើម្បីជាយានក្នុងការសិក្សាការទំនាក់ទំនង និងការបំពេញការងារ ដោយហេតុថាភាសាអង់គ្លេស នឹងក្លាយភាសាទំនាក់ទំនងរួម រវាងសមាជិកក្នុងសមាគមអាស៊ាន ។
  • សិក្សាស្វែងយល់ពីសង្គមវប្បធម៌ភាសា និងបែបបទបំពេញការងារ (WorkingCulture) នៅតាមបណ្តាប្រទេសជាសមាជិក ឬប្រទេសដែលយុវជន មានបំណងស្វែងរកការងារធ្វើ ។ ការយល់ច្បាស់ពីរបៀបបំពេញការងារក្នុងវប្បធម៌មួយផ្សេងពីវប្បធម៌ដើមរបស់ខ្លួន អាចជួយសម្រួលដល់ការទំនាក់ទំនង និងបំពេញការងារដោយជោគជ័យចៀសវាងកំហុស ឬវិវាទកើតឡើងពីការយល់ច្រឡំលើការប្រតិបត្តិ ឬការប្រកាន់យករបស់វប្បធម៌នីមួយៗ ។

ក- បញ្ហាប្រឈមៈ

  • បញ្ហាប្រឈមក្នុងក្របខណ្ឌបច្ចេកទេស គឺពុំទាន់មានការឯកភាពឲ្យបានទូលំទូលាយចំពោះកម្រិតស្តង់ដានៃជំនាញ ឬការអប់រំក្នុងបណ្តាប្រទេសជាសមាជិក ។ ការខិតខំក្នុងការចងក្រងបណ្តាញសាកលវិទ្យាល័យ

អាស៊ានបានធ្វើឡើងតែលើគ្រឹះស្ថានឯកទេសមួយចំនួនប៉ុណ្ណោះ ។

  • វិស័យអប់រំនិងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មិនទាន់បានកសាងធនធានមនុស្សមានសមត្ថភាពគ្រប់គ្រាន់លើគ្រប់ជំនាញនៅឡើយ ដើម្បីត្រៀមលក្ខណៈឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារការងារ ។
  • ការផ្តល់ព័ត៌មានអំពីឱកាសការងារ និងព័ត៌មានទីផ្សារការងារ តាមរយៈយន្តការដែលមានស្រាប់ ( ទីភ្នាក់

ជាតិមុខរបរ និងការងារ) នៅមិនទាន់ជ្រួតជ្រាបដល់គ្រប់ស្រទាប់យុវជន និងកម្លាំងពលកម្មដែលនៅជនបទឆ្ងាយៗនៅឡើយ ដែលជាហេតុបណ្តាលឱ្យយុវជនខ្លះអាចមិនទាន់ស្វែងយល់ពី ឱកាសការងារដែលមានច្រើន ។

  • យុវជនដែលបោះបង់ការសិក្សា ឬយុវជននៅក្រៅសាលា អាចជាបញ្ហាប្រឈមដ៏ធំក្នុងការឈានចូលទីផ្សារការងារនិងការបណ្តុះបណ្តាលជំនាញ ។
  • យុវជនខ្លះអាចមិនទាន់ស្វែងយល់បានស៊ីជម្រៅអំពីសមាគមអាស៊ានឬគោលដៅនៃការធ្វើសមាហរណកម្ម

សេដ្ឋកិច្ចឆ្នាំ២០១៥ ដូច្នេះពួកគេមិនបានត្រៀមខ្លួនទុកជាមុនទាំងលើការសិក្សានិងការបំពេញការងារ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login