អ្នកវិទ្យាសាស្រ្តបានប្រើវិស្វកកម្មសេនេទិចក្នុងវិស័យសំខាន់ៗដូចជាៈវិស័យកសិកម្ម.វិស័យឧស្សាហកម្មផលិតស្បៀង និងវិស័យសុខាភិបាល ។
ក្នុងវិស័យនីមួយៗគេផលិតបានផលិតផលដូចជាៈ
- វិស័យកសិកម្មៈ ធ្វើឲ្យរុក្ខជាតិមានផ្លែផ្កា ធន់នឹងជម្ងឺ ធន់នឹងអាកាសធាតុ ធន់នឹងថ្នាំសម្លាប់ សត្វល្អិត និងស្មៅផ្សេងៗ
- វិស័យឧស្សាហកម្មផលិតស្បៀងៈ អាចផលិតអរម៉ូន ផលិតអាហារមួយចំនួនមានដូចជា ទឹក ដោះគោជូរ ស្រាបៀរ នំប៉័ងប្រម៉ាស និងភេសជ្ជៈមួយចំនួនធំ
- វិស័យសុខាភិបាលៈ អាចធ្វើឲ្យមានការផលិតអាំងស៊ុយលីន អាំងទែកផេរ៉ូន អាំងទែឡឺគីន អង់ទីប្យូទិច អង់ទីករ និងវ៉ាក់សាំង ។