Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានីភ្នំពេញ

ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២

សម័យប្រឡង ១៤-១៥ កុម្ភៈ ឆ្នាំ ២០១៣

វប្បធម៌ទូទៅ រយៈពេល ៦០នាទី

 

១.តាមព្រះរាជក្រិត្យលេខ ខសរ.រកត.០៣០៥.១៤៩ ចុះថ្ងៃទី២១ មីនា ឆ្នាំ ២០០៥ បានកំណត់យកសត្វ និងរុក្ខជាតិប៉ុន្មានប្រភេទជានិមិត្តនៃព្រះរាជាណាចក្រកម្ពុជា? ចូររៀបរាប់។

២.តើបាវចនាជាតិខ្មែរមានពាក្យអ្វីខ្លះ? មានទំនាក់ទំនងគ្នាដូចម្តេច? ចូរពន្យល់។

៣.តាមទស្សនៈព្រះពុទ្ធសាសនា តើសេចក្តីសុខរបស់មនុស្សមានប៉ុន្មានប្រការ? ចូររៀបរាប់។

៤.ក.តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក?

ខ.គ្រោះថ្នាក់ចរាចរណ៍មានច្រើនប្រភេទណាស់។ តើប្រភេទណាមួយដែលអ្នកធ្លាប់ដឹង ញឹកញាប់ជាងគេ?

គ.តើអ្នកមានយោបល់ដូចម្តេច ដើម្បីឱ្យប្រជាពលរដ្ធយើងចៀសផុតពីគ្រោះថ្នាក់ទាំងនេះ?

៤.ក.ចូរពន្យល់ពាក្យ អំពើហិង្សា។

ខ.តើអំពើហិង្សាកក្នុងគ្រួសារកើតឡើងពីមួលហេតុអ្វី? ចូររៀបរាប់។

គ.តើអំពើហិង្សាក្នុងគ្រួសារស្តែងចេញក្រោមរូបភាពអ្វីខ្លះ? ចូររៀបរាប់។

ឃ.តើរូបភាពនីមួយៗនៃអំពើហិង្សាកក្នុងគ្រួសារផ្តល់ផលវិបាកដូចម្តេចខ្លះចំពោះអ្នករងគ្រោះ?

 

 

ចម្លើយ

១.តាមព្រះរាជ្យក្រឹត្យលេខ នសរ.រកត.០៣០៥.១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ ២០០៥ បានកំណត់យកសត្វនិងរុក្ខជាតិប៉ុន្មានប្រភេទជានិមិត្តនៃព្រះរាជាណាចក្រកម្ពុជាមាន៧ប្រភេទគឺ៖

ក.ផ្នែកសត្វមានបួនគឺ

  • សត្វចតុប្បាតរួមមាន៖ គោព្រៃ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • សត្វបក្សីរួមមាន៖ សត្វត្រយង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • សត្វមច្ឆជាតិរួមមាន៖ ត្រីគលរាំង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • សត្វឧរង្គរួមមាន៖ សត្វអណ្តើហ្លូង ជានិមិត្តរូបនៃព្រះរាជាណាចកត្រកម្ពុជា

ខ.ផ្នែករុក្ខជាតិមានបីប្រភេទគឺ

  • រុក្ខជាតិដើមមានដូចជា ដើមត្តោត ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • រុក្ខជាតិផ្កាមានដូចជា ដើមផ្ការំដួល ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • រុក្ខជាតិមានដើមមានស្រទាប់មានដូចជា ចេកពងមាន់ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។

 

២.បាវចនាជាតិខ្មែរមានពាក្យ “ជាតិ សាសនា ព្រះមហាក្សត្រ” ឬ ជាសរណដ្ធានដែលប្រជាពលរដ្ធប្រកាន់យកយ៉ាងខ្ជាប់ព្រោះថា៖

ក.”ជាតិ” សំដៅយកបរិវេទនៃកំណើតរបស់មនុស្សដែលកើតមានក្នុងប្រទេស ឬរដ្ធរបស់ខ្លួន។ មនុស្សច្រើន លាយឡំគ្នា ក្នុងប្រទេសតែមួយមានលក្ខណៈរួមគ្នាតែមួយហៅថា ជាតិ។

ជាតិសម្គាល់ដូចខាងក្រោម៖

  • ភូមិសាស្ត្រ ទឹកដី ទីកន្លែង ក្នុងប្រទេសរបស់ខ្លួនរស់នៅ
  • ជនជាតិផ្សេងៗរស់នៅប្រទេសរបស់ខ្លួនពីបុព្វបុរសដើមររៀងមក
  • ភាសាកំណើតផ្សេងៗគ្នា តែគោរពតាមភាសាដើមតែមួយ គឺភាសាខ្មែរ
  • មានមុខរបរផ្សេងគ្នា តែមានការរស់នៅប្រមូលផ្តុំលក្ខណៈជាខ្មែរ
  • មានប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា អរិយធម៌ ជាជាតិខ្មែរ។

និយាយរួម មានការបន្តពូជពង្ស និងទទួលមរតករួមពីបុព្វបុរសដើម ជាជាតិខ្មែរតែមួយ។

ខ.”សាសនា” គឺជាវិន័យ បញ្ញាតិ ប្រព័ន្ធជំនឿ សំរាប់អប់រំទូន្មាន ប្រៀនប្រដៅមនុស្សឱ្យដើរតាមគន្លងល្អ។ សាសនាជាជំនឿមួយដែលដក់ជាប់ស្ថិតក្នុងផ្នត់គំនិតខ្មែរមានដូចជា៖

  • អប់រំមនុស្សឱ្យស្គាល់បុណ្យ បាប កម្មផល និងសម្មាធិបញ្ញា
  • អប់រំមនុស្សមិនឱ្យមានលោភៈ ទោសៈ មោហៈ និងវៀរចាកបច្ច័យដែលនាំទៅរកសេចក្តីទុក្ខជាដើម
  • អប់រំមនុស្សទាំងផ្លូវកាយ ផ្លូវចិត្ត វាចា ឱ្យចេះខន្តី សច្ចៈ កតញ្ញូ
  • អប់រំមនុស្សឱ្យចេះគោរពសក្ការៈ និងប្រតិបត្តិនូវជំនឿដើម្បីបំភ្លឺផ្លូវទោរកសេចក្តីសុខចំរើនក្នុងបច្ចុប្បន្ន និងអនាគត
  • ដោយសារប្រជាពលរដ្ធមានជំនឿលើព្រះពុទ្ធសាសនា បានជារដ្ធធម្មនុញ្ញកំណត់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ធ។

គ.”ព្រះមហាក្សត្រ” គឺជាអង្គដែលមានវីវភាពដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ដឹកនាំប្រទេស​និងប្រជាពលរដ្ធទៅរកភាពរីកចំរើនរុងរឿងក្នុងសង្គម។ ព្រះមហាក្សត្រជាអង្គដែមមានបារមីខ្ពស់ដែលប្រជាជនថ្វាយអំណាចឱ្យធ្វើជាប្រមុខរដ្ធសម្រាប់ដឹកនាំ កសាង ការពារទឹកដីឱ្យបានគង់វង្ស។ ព្រះមហាក្សត្រជាអំណាចកំពូល៖

  • ព្រះមហាក្សត្រ ជានិមិត្តរូបរបស់ជាតិ ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅប្រជារាស្ត្រ
  • ព្រះមហាក្សត្រ ធានាឱ្យមានយុត្តិធម៌ជួនកូនចៅប្រជារាស្ត្រ
  • ព្រះមហាក្សត្រ ជាអត្តមេបញ្ជាការជាន់ខ្ពស់
  • ព្រះមហាក្សត្រ ជាអ្នកធានាឯកភាពជាតិ និងបូរណភាពទឹកដី។
  • ព្រះមហាក្សត្រ ជាអ្នកធានានូវរបបរាជានិយម

ដូចនេះព្រះមហាក្សត្រ ជាប្រមុខរដ្ធអស់មួយជាជីវិត។ អំណាចព្រះមហាក្សត្រអាស្រ័យរដ្ធធម្មនុញ្ញមិនធ្វើនយោបាយ។ អំណោចនីតិប្រតិបត្តិ ប្រគល់ឱ្យប្រមុខរដ្ធាភិបាល ដែលមាននាយករដ្ធមន្ត្រីជាអ្នកដឹកនាំ។

ទំនាក់ទំនងគ្នារវាង ជាតិ សាសនា ព្រះមហាក្សត្រ មានភាពស្អិតរមួត មិនអាចខ្វះបាន ពីព្រោះសង្គមមួយ ដែលបង្កើតជារដ្ធនៃប្រទេសមួយត្រូវមាន៖

  • ប្រជាជន ទឹក ដី ភូមិសាស្ត្រ និងរដ្ធាភិបាល របស់ខ្លួនច្បាស់លាស់
  • ប្រព័ន្ធជំនឿ សាសនា ទំនៀមទម្លាប់ និងច្បាប់របស់សង្គមសម្រាប់គ្រប់គ្រង
  • រដ្ធដែលជាប្រមុខរដ្ធ មានសិទ្ធិ ធ្វើទំនាក់ទំនងអន្តរជាតិ
  • មានភាសាជាម្ចាស់លើខ្លួនឯង ឯករាជ្យជាតិ ឯកភាពអំណាចដើម្បីឱ្យប្រទេសមានការរីកចំរើន។

 

៣.សេចក្តីសុខក្នុងព្រះពុទ្ធសាសនាមាន៥យ៉ាងគឺមានដូចខាងក្រោម៖

  • អត្ថិសុខ៖ សេចក្តសុខព្រោះមានទ្រព្យសម្បត្តិ មាសប្រាក់

វត្ថុជំនួយសំរាប់តម្រូវការរស់នៅគ្រប់គ្រាន់ មានទាំងអស់៤គឺ

១.មានសំលៀកបំពាក់ សំពត់ខោរអាវសំរាប់បិទបាំង និងតុបតែងខ្លួនឱ្យបានសមរម្យ និងសមគូរ។

២.មានម្ហូបអាហារ បាយទឹក ស្រូវអង្ករ មើមឈើ បង្អែម ចំអាបសំរាប់បំបាត់ការស្រេកឃា្លន និងធ្វើឱ្យរាងកាយ ចំរើនលូតលាស់។

៣.មានគេហដ្ធានសមរម្យជារបស់ខ្លូន និងតំរូវការផ្សេងៗទៀតដូចជា គ្រែដេក កៅអី ភ្លើង តុ ទូ និងយានជំនិះផ្សេងៗ។

៤.មានថ្នាំសង្កូវសំរាប់ព្យាបាល និងមានគ្រូពេទ្យព្យាបាលជំងឺ។ ពាក្យដែលថា “មាន” នេះមានន័យថា មានល្មមនឹងមត្រូវការរបស់មនុស្ស គ្មានព្រំដែន ដូចពាក្យគេពោលថា តម្រូវរបស់មនុស្សដូចថង់ធ្លុះបាតដាក់ប៉ុនណាក៏មិនពេញដែរ

  • ភោគសុខ៖ សេចក្តីសុខដែលកើតពីការបានប្រើប្រាស់ទ្រព្យសម្បត្តិដោយក្តីរីករាយសប្បាយចិត្តគឺថា ខ្លួនបានប្រើប្រាស់ទ្រព្យសម្បត្តិដែលខ្លួនបានមកដោយសុចរិត ចិញ្ចឹមគ្រួសារខ្លួន ធ្វើបុណ្យ ធ្វើទាន និងជួយអ្នកដទៃ។
  • អនណសុខ៖ សេចក្តិសុខព្រោះគ្មានបំណុល (មិនជំពាក់គេ មិនមែនជាខ្ញុំដាច់ថ្លៃនរណាម្នាក់) ជាសេចក្តីសុខកើតពីទ្រព្យសម្បត្តិដែលខ្លួនឯងមានហើយមិនប្រើប្រាស់ទ្រព្យនោះដោយខ្ចះខ្ជាយ។
  • អនវជ្ជសុខ៖ សេចក្តិសុខកើតពីការប្រព្រឹត្តតាមគន្លងធម៌ មានការងារសុចរិតធ្វើជាបង្គោលជាប់លាប់សំរាប់ធានារាបរង ទ្រព្យសម្បត្តិប្រាក់កាស​ មិនជំពាក់បំណុលកេ។
  • សន្តិ៖ ប្រែថាស្ងប់ មិនមានភាពវឹកវរច្របូកច្របល់ មិនមានភាពក្តៅក្រហាយ គ្មានសង្គ្រាម គ្មានការលំបាក គ្មានសេចក្តីទុក្ខ។

 

៤.ក.មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍៖

កត្តាមនុស្ស

  • មិនចេះបើកបរ និង មិនយល់របៀបធ្វើចរាចរណ៍
  • មិនគោរពច្បាប់ចរាចរណ៍ គ្មានប័ណ្ឌបើកបរ
  • សេពគ្រឿងស្រវឹង ធ្វើចរាចរណ៍ស្ថិតនៅក្រោមឥទ្ធពលនៃគ្រឿងស្រវឹង

កត្តាផ្លូវថ្នល់

  • ផ្លូវគ្មានគុណភាព ខ្វះបច្ចេកទេស
  • ផ្លូវគ្មានស្លាកសញ្ញាគ្រប់គ្រាន់
  • ផ្លូវគ្មានគំនូសចរាចរណ៍

កត្តាយានយន្ត

  • យានយន្តមិនគ្រប់លក្ខណៈបច្ចេកទេស
  • យានយន្តចាស់ អស់សុពលភាពក្នុងការប្រើប្រាស់
  • យានយន្តកែច្នៃ គ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ

កត្តាធម្មជាតិ

  • ពេលភ្លៀងរអិលមើលមិនឃើញ
  • ពេលចុះអ័ព្វ ខ្យល់ព្យុះ ដីហុយ

ខ.គ្រោះថ្នាក់ចរាចរណ៍មានច្រើនករណីដែលយើងធ្លាប់ដឹងលឺនិងោឃើញញឹកញាប់មាន៖

  • អ្នកបើកបរបំពាន មិនគោរពច្បាប់ចរាចរណ៍ និងមានជាតិស្រវឹង
  • អ្នកបើកបរខ្លះការទទួលខុសត្រូវ គ្មានការប្រុងប្រយ័ត្ន បាត់បង់ស្មារតី
  • អ្នកបើកបរលើសល្បឿនកំណត់ ប្រព័ន្ធយានយន្តគ្មានសុវត្ថិភាព

គ.ដើម្បីឱ្យប្រជាពលរដ្ធយើងចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍យើងមានយោបល់ដូចតទៅ៖

  • ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ធយល់ដឹងអំពីច្បាប់ចរាចរណ៍ និងរបៀបធ្វើចរាចរណ៍
  • ត្រូវរៀនសូត្រ បើកបរយានជំនិះ និងប្រឡងសមត្ថភាពទទួលប័ណ្ណបើកបរ
  • ត្រូវមានវិធានការឱ្យមានប្រសិទ្ធភាពទៅលើអ្នកបំពានលើច្បាប់ចរាចរណ៍
  • ត្រូវដាក់ទណ្ធកម្ម និងពិន័យឱ្យបានតឹងរឹងបំផុតចំពោះអ្នកមិនគោរពច្បាប់និងអ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍
  • មិនអនុញ្ញាតឱ្យអ្នកបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង
  • ហាមបើកបរចំពោះអនីតិជន និងអ្នកគ្មានសមត្ថភាព គ្មានប័ណ្ណបើកបរ

 

៥.ក.អំពើហិង្សា គឺជាអំពើបង្កឱ្យមានរបួសស្នាម វាយតប់គ្នា ឈ្លោះប្រកែកគ្នា បាញ់បោះ ឧក្រិដ្ធជាដើម។

ខ.អំពើហិង្សា ក្នុងគ្រូសារកើតឡើងពីមូលហេតុមានដូចជា៖

កត្តាខ្លូនឯង

  • គ្មានចំណេះដឹង រៀនសូត្របានតិច ខ្លះការពិចារណា។
  • សេពគ្រឿងញៀន ប្រព្រឹត្តអំពើហិង្សា ក្រោមឥទ្ធិពលញៀន
  • គ្មានមុខរបរ គ្មានការងារធ្វើ គ្មានប្រាក់ចំណូល

កត្តាគ្រួសារ

  • ជីវភាពគ្រួសារក្រីក្រ លំបាក ទុរគត
  • ការរើសអើងក្នុងគ្រួសាររវាងប្តីនិងប្រពន្ធ
  • ខ្លះសីលញាណធ្វើឱ្យមានបំពានផ្លូវភេទ បង្ខំតាមចំណង់នៃតណ្ហា

កត្តាសង្គម

  • គ្មានវិធានការដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ
  • មានច្បាប់ប្រឆាំងអំពើហិង្សា តែការអនុវត្តមិនសូវមានប្រសិទ្ធភាព
  • មិនបានផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ធមិនឱ្យប្រើអំពើហិង្សា

គ.អំពើហិង្សាក្នុងគ្រួសារស្តែងចេញក្រោមរូបភាពមាន៖

  • ផ្លូវកាយ៖ វាយធ្វើបាបលើរាងកាយឱ្យមានរបួសស្នាម
  • ផ្លូវចិត្ត៖ ធ្វើឱ្យប៉ទង្គិចលើផ្លូវចិត្ត(ស្មារតី) ប្រមាថមើលងាយបញ្ឃឺចិត្ត
  • ផ្លូវភេទ៖ រំលោភបំពានផ្លូវភេទ បង្ខំរួមរក្ស
  • ផ្លូវសេដ្ធកិច្ច៖ មិនឱ្យប្រកបមុខរបរ មិនឱ្យបំពេញមុខងារតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន។

ឃ.រូបភាពនីមួយៗនៃអំពើហិង្សាក្នុងគ្រួសារផ្តល់ផលវិបាក ចំពោះអ្នករងគ្រោះមាន៖

គុណសម្បត្តិ

  • អំពើហិង្សា ជាការព្រមានមួយដែលធ្វើឱ្យមនុស្សចៀសវាងមិនប្រព្រឹត្តជាថ្មីម្តងទៀត
  • អំពើហិង្សា ជាបញ្ហាអប់រំទៅលើសមាជិកដែលមានភាពរឹងរួស មិនរៀងចាល
  • ក្នុងករណីដែលអស់លទ្ធភាពឬអស់មធ្យោបាយក្នុងការអប់រំណែនាំ គេអាចប្រើហិង្សាក្នុងកម្រិតស្រាលបំផុតដែលមានលក្ខណៈជាការព្រមានឬពិន័យចំពោះអ្នកដែលចចេសរឹងរួសមិនព្រមទទួលកំហុស។

គុណវិបត្តិ

  • ផ្លូវកាយ៖ របួសរាងកាយ ពិការ បាត់បង់កាយសម្បទា បាត់បង់ជីវិត
  • ផ្លូវចិត្ត៖ បាត់ស្មារតី ភ័យខ្លាច អស់សង្ឃឹម ឡប់សតិ វិកលចរិក
  • ផ្លូវភេទ៖ បង្កការឈឺចាប់ មិនអាចបន្តពូជបាន សរីរាង្គភេទ ខូចសរីរាង្គបន្តពូជ
  • ផ្លូវសេដ្ធកិច្ច៖ ខាតបង់ទ្រព្យសម្បតិ្ត ខាតថរិកា បាត់បង់ប្រយោជន៍។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login