Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងជ្រើសរើសសិស្សពូកែ M J Q

ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២

វប្បធម៌ទូទៅ រយៈពេល ៦០នាទី

 

១.សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គឺជាអង្គការនយោបាយ និងសេដ្ធកិច្ចមួយនៃបណ្តាប្រទេសដែលស្ថិតនៅក្នុង តំបន់អាស៊ីអាគ្នេយ៍។

ក.ចូរសរសេពាក្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាភាសាអង់គ្លេស។

ខ.ចូរនិយាយពីអត្ថន័យ និងខ្លឹមសារទង់ជាតិអាស៊ាន។

គ.តើអាស៊ានមានទិសដៅលើវិស័យអ្វីខ្លះ?

ឃ.កិច្ចប្រជុំអាស៊ានលើកទី២១ ធ្វើឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទិ១៨ដល់ថ្ងៃទី២០ ខែវិច្ឆការ ឆ្នាំ ២០១២។ តើមានកិច្ចប្រជុំសំខាន់ៗអ្វីខ្លះ?

២.ព្រះបាទ នរោត្តម សីហនុ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្តម សុរាម្រឹត និង ស៊ីសុវត្ថិមុនីរង្ស កុសមៈនារីរ័ត្ន សិរីវឌ្ឃនា។

ក.តើព្រះបាទ នរោត្តម សីហនុ ប្រសូតនៅថ្ងៃទី ខែ ឆ្នាំណា? ចូលទីវង្គត់នៅថ្ងៃ ខែ ឆ្នាំណា?

ខ.ចូរសរសេព្រះនាមពេញរបស់ព្រះបាទ នរោត្តម សីហនុ ព្រះបរមនាម ព្រះបរមនាមកិតិ្តយស និងបរមនាម សោយព្រះទីវង្គត់។

៣.តើប្រាសាទព្រះវិហារមានលក្ខណៈពិសេសអ្វីខ្លះ?

៤.តើសេចក្តីសុខក្នុងព្រះពុទ្ធសាសនាមានប៉ុន្មាន? ចូររៀបរាប់។

 

ចម្លើយ

១.ក.អាស៊ានសរសេរជាភាសាអង់គ្លេស Association Of Southeast Asian Nations។

ខ​.សមាគមនេះមាននិមិត្តសញ្ញាទៅតាមលក្ខណៈនៃប្រទេសក្នុងតំបន់ដែលមានអត្ថន័យ និងខ្លឹមសាដូចខាងក្រោម៖

  • និមិត្តសញ្ញាសមាគមអាស៊ានមាន៤ពណ៌។
  • ពណ៌ខៀវ តំណាងឱ្យសន្តិភាព និងស្ថេរភាព។
  • ពណ៌ក្រហម តំណាងឱ្យសេចក្តីក្លាហាន និងភាពស្វាហាប់។
  • ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ។
  • ពណ៌លឿង តំណាងឱ្យវិបុលភាព និងភាពសំបូររុងរឿង។
  • ដើមស្រូវទាំង១០តំណាងឱ្យបិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្តុំប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍ ឱ្យក្លាយជាសមាគមដែលប្រកបដោយមិត្តភាព និងសាមគ្គីភាព។
  • រង្វង់ព័ទ្ធជុំវិញ តំណាងឱ្យឯកភាពគ្នារបស់អាស៊ាន។
  • ទង់អាស៊ាន តំណងឱ្យសមាគមអាស៊ានមួយដែលមានស្ថេរភាព សន្តិភាព រួបរួមគ្នា និងប្រកបដោយថាមពល។
  • ពណ៌ទាំងអស់របស់ទង់អាស៊ានតំណាងឱ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសជាមាជិកនីមួយៗ។

គ.គោលដៅបង្កើតអាស៊ានគឺ ធ្វើសហប្រតិបត្តិការក្នុងតំបន់ ដោយឈរលើស្មារតីស្មើរភាពលើវិស័យ៖

  • សេដ្ធកិច្ច (កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម)។
  • វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងការងាររដ្ធបាល។
  • តំហែរក្សា សន្តិភាព ក្នុងតំបន់ តាមរយៈការគោរពដ៏ខ្ជាប់ខ្ជូននូវយុត្តិធម៌ និងគោលការណ៍ច្បាប់ទាំងឡាយក្នុងទំនាក់ទំនង រវាងប្រទេសក្នុងតំបន់ និងប្រកាន់ខ្ជាប់ខ្ជូននូវធម្មនុញ្ញសហប្រជាជាតិ។
  • តំហែរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ដែលមានស្រាប់។

ឃ.កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ធ្វើឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទិ២០ វិច្ឆកា គឺមានកិច្ចប្រជុំជាច្រើនទៀត។ កិច្ចប្រជុំទាំងនោះរួមមាន៖

  • កិច្ចប្រជុំកំពូលក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។
  • កិច្ចប្រជុំអាស៊ាន-ចិន
  • កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន
  • កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ
  • កិច្ចប្រជុំកំពូលអាស៊ានបូក៣ មានចិន ជប៉ុន និងកូរ៉េ
  • កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា
  • កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
  • កិច្ចសន្ទនាអាស៊ានជាសាកល
  • កិច្ចប្រជុំកំពូលអាស៊ីបូព៌ា
  • ពិធីប្រកាសការចរចាភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅក្នុងតំបន។

លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ មានដូចជា៖

  • ការចុះហត្ថលេខា និងអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សអាស៊ាន។
  • អនុម័តលើការបង្កើតមជ្ឃមណ្ឌលកម្ចាត់មីនអាស៊ាន។
  • ការគាំទ្រចំពោះការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ នៅឧបទ្ធីបកូរ៉េ ដោយសន្តិវិធី ជាពិសេសជំរុញឱ្យចាប់ផ្តើមចរចារ ៦ភាគីឡើងវិញ។

បញ្ហាដែលមិនទាន់ដោះស្រាយបានមានដូចជា៖

  • វិធីសាស្រ្តក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។
  • ការមិនចុះសម្រុងគ្នានៅឡើយអំពីថា តើត្រូវដោះស្រាយបញ្ហានេះជាទ្វេភាគីរវាងប្រទេសដែលពាក់ព័ន្ធក្នុងជម្លោះ ឬត្រូវដោះស្រាយក្នុងកម្រិតអន្តរជាតិ?

 

២.ក.ប្រសូត៖ ៣១ តុលា ឆ្នាំ ១៩២២ ព្រះករុណាព្រះបាទនរោត្តមសីហនុ ព្រះវរបិតាឯករាជជាតិទ្រង់បានសោយព្រះទិវង្គត់នៅថ្ងៃច័ន្ទ ទី ១៥ តុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ​១៥ រោច ខែភទ្របទ ឆ្នាំ រោង ចត្វាស័ក វេលាម៉ោង ១ និង២០នាទី (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉កាំង ប្រទេសចិន ដោយជរាពាធ។

ខ.ព្រះនាមពេញ៖ ព្រះករុណ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។

  • ព្រះបរមនាម៖ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្តម ធម្មឥកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី
  • ព្រះបរមនាមកិត្តិយស៖ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

 

៣.លក្ខណៈពិសេសនៃប្រាសាទព្រះវិហាមានដូចជា៖

  • ប្រាសាទគោបុរៈ ទាំង៤ដែលមានហូរហែ តាមផ្លូវឡើងទៅកាន់កំពូលសុទ្ធតែសាងសង់លើខឿនដែលមានប្រាំថ្នាក់។
  • យើងសង្គេតឃើញថា នាគរាជធំៗទាំងគូដែលសន្ធឹងខ្លូនយាមអមមហាវិថីក្នុងប្រាសាទមានក្បាលប្រាំពីរ តែគ្មាន ក្បាំងក្រោយដូចនាគឡើយ។
  • ប្រាសាទឬគោបុរៈ ទាំង៤សុទ្ធតែមានយ៉លយទៅមុខ មានក្លោងទ្វារាងត្រីកោណជាដំបូលគ្មានប្រក់ថ្មឬគ្បឿងពីលើទេ។
  • ក្លោងទ្វានីមួយៗផ្នែកខាងលើមានចែកចេញជាពីររចនាបថ។ រចនាបថទី១ សម្រាប់ទ្វារទៅកាន់ប្រាសាទធំទាំង៤មានរាងត្រីកោណដោយចុងមុំបាតទាំងពី២នៅខាងក្រោយគូចមូល ដូចគូថខ្យង ដែលមើលពីចំងាយទោមានរូបភាពដូចក្បាលនាគ។ ឯកំពូលលើមានរាងមូលទ្រវែងស្រូចនោលើរំលេចទៅដោយក្បាច់ជាស្លឹកឈើ។ រចនាបថទី២ គឺសម្រាប់ទ្វារធម្មតាតូចតាច តាមច្រកផ្សេងៗជាបន្ទាប់បន្សំ ដែលផ្នែកខាងលើមានរាងទ្រវែងស្រួច ទៅលើមានបីស្រទាប់ពីតូចទៅធំ ហើយដែលឆ្លាក់តាមលំនាំស្លឹកឈើ។
  • បន្ទាប់មកទៀត គឺលក្ខណៈពិសេសដែលសាងសង់នៅលើកំពូលភ្នំ លេចផុសចំកណ្តាលអាកាស ខុសប្លែកអំពី ប្រាសាទនានាដូចជាប្រាសាទវត្តភូ និងកោះកេរ្តិ៍ជាដើម។
  • ឯលក្ខណៈពិសេសមួយទៀតគឺកាំជណ្តើរនិងមហាវិថីធំៗ ដែលសាងក្រាលទោដោយផ្ទាំងសិលាដ៏ធំៗ។ ដូនតាខ្មែរបានលើកចិតភ្នំ និងផ្ទាំងថ្មបន្តបន្តុបពីលើគ្នាយ៉ាងរាបស្មើរ ឆ្លងកាត់ពីប្រាសាទមួយទៅប្រាសាទមួយ រហូតដល់កំពូល។
  • រូបចម្លាក់ទាំងអស់សុទ្ធតែលើកយកព្រះអាទិទេពមានព្រះសិវៈ ព្រះវិស្ណុ និងព្រះឥន្ទមកឆ្លាក់។
  • គេពុំឃើញមានរូបទេពអប្សរាដូចជាប្រាសាទកោះកេរ្តិ៍ ប្រាសាទបន្ទាយស្រី បឹងមាលា និងប្រាសាទអង្គរវត្តទេ ទោះបីជាប្រាសាទព្រះវិហាបានទទួលឥទ្ធិពលអំពីប្រាសាទកោះកេរ្តិ៍និងបន្ទាយស្តីក៏ដោយ។
  • ឯរូបទ្វារបាល ឬឆ្មាំយាមបាលទ្វារក៏គ្មានដែរ គឺខុសអំពីប្រាសាទដទៃ។

ដូចនេះប្រាសាទ ព្រះវិហារមិនគ្រាន់តែជាមោទភាពក្នុងផ្នែកសិល្បៈវប្បធម៌ប៉ុណោះទេ ប្រាសាទព្រះវិហារក៏ជាមោទភាពដ៏ធំធេង ឧត្តុង្គឧត្តមរបស់ខ្មែរក្នុងវិស័យទ្រឹស្តី គំនិត ប្រាជ្ញាញាណ នយោបាយ សេដ្ធកិច្ច កសិកម្ម យោធា គ្រប់គ្រងនិងប្រវត្តិសាស្ត្រឮ។ល។

ម៉្យាងវិញទៀត ប្រាសាទព្រះវិហារជាសក្ខីភាពនៃមហាអំណាចចក្រភពខ្មែរ ជាសក្ខីភាពខ្ពង់ខ្ពស់ចេះកសាង ស្ថាបនាជាតិតាមផ្លូវល្អត្រឹមត្រូវ ប្រត្យក្សនិយម និងជាសក្ខីភាពនៃសេចក្តីក្លាយហាន អង់អាចពូកែរបស់ខ្មែរក្នុងការបន្តរវេនគ្នាឱ្យមានចីរភាព។ កត្តានេះហើយដែលធ្វើឱ្យប្រទេសខ្មែរមានទឹកដីធំទូលាយក្លាយជាចក្រភពយ៉ាងធំធេងនៅអាស៊ីអាគ្នេយ៍។

 

៤.សេចក្តីសុខក្នុងព្រះពុទ្ធសាសនាមាន៥យ៉ាងគឺមានដូចខាងក្រោម៖

  • អត្ថិសុខ៖ សេចក្តសុខព្រោះមានទ្រព្យសម្បត្តិ មាសប្រាក់

វត្ថុជំនួយសំរាប់តម្រូវការរស់នៅគ្រប់គ្រាន់ មានទាំងអស់៤គឺ

១.មានសំលៀកបំពាក់ សំពត់ខោរអាវសំរាប់បិទបាំង និងតុបតែងខ្លួនឱ្យបានសមរម្យ និងសមគូរ។

២.មានម្ហូបអាហារ បាយទឹក ស្រូវអង្ករ មើមឈើ បង្អែម ចំអាបសំរាប់បំបាត់ការស្រេកឃា្លន និងធ្វើឱ្យរាងកាយ ចំរើនលូតលាស់។

៣.មានគេហដ្ធានសមរម្យជារបស់ខ្លូន និងតំរូវការផ្សេងៗទៀតដូចជា គ្រែដេក កៅអី ភ្លើង តុ ទូ និងយានជំនិះផ្សេងៗ។

៤.មានថ្នាំសង្កូវសំរាប់ព្យាបាល និងមានគ្រូពេទ្យព្យាបាលជំងឺ។ ពាក្យដែលថា “មាន” នេះមានន័យថា មានល្មមនឹងមត្រូវការរបស់មនុស្ស គ្មានព្រំដែន ដូចពាក្យគេពោលថា តម្រូវរបស់មនុស្សដូចថង់ធ្លុះបាតដាក់ប៉ុនណាក៏មិនពេញដែរ

  • ភោគសុខ៖ សេចក្តីសុខដែលកើតពីការបានប្រើប្រាស់ទ្រព្យសម្បត្តិដោយក្តីរីករាយសប្បាយចិត្តគឺថា ខ្លួនបានប្រើប្រាស់ទ្រព្យសម្បត្តិដែលខ្លួនបានមកដោយសុចរិត ចិញ្ចឹមគ្រួសារខ្លួន ធ្វើបុណ្យ ធ្វើទាន និងជួយអ្នកដទៃ។
  • អនណសុខ៖ សេចក្តិសុខព្រោះគ្មានបំណុល (មិនជំពាក់គេ មិនមែនជាខ្ញុំដាច់ថ្លៃនរណាម្នាក់) ជាសេចក្តីសុខកើតពីទ្រព្យសម្បត្តិដែលខ្លួនឯងមានហើយមិនប្រើប្រាស់ទ្រព្យនោះដោយខ្ចះខ្ជាយ។
  • អនវជ្ជសុខ៖ សេចក្តិសុខកើតពីការប្រព្រឹត្តតាមគន្លងធម៌ មានការងារសុចរិតធ្វើជាបង្គោលជាប់លាប់សំរាប់ធានារាបរង ទ្រព្យសម្បត្តិប្រាក់កាស​ មិនជំពាក់បំណុលកេ។
  • សន្តិ៖ ប្រែថាស្ងប់ មិនមានភាពវឹកវរច្របូកច្របល់ មិនមានភាពក្តៅក្រហាយ គ្មានសង្គ្រាម គ្មានការលំបាក គ្មានសេចក្តីទុក្ខ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login