Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-23 09:29

របបសន្តិសុខសង្គមផ្អែកប្រាក់សោធនមានតាវកាលិកជាអាទិ ៖

         ក- សោធនជរាភាព ៖ កាលណាសាមីជនដែលមានអាយុ ៥៥ឆ្នាំ មានសិទ្ធិទទួលបានប្រាក់សោធនជរាភាព ប្រសិនបើជននោះបានបំពេញលក្ខខណ្ឌដូចតទៅ ៖

  • ចុះឈ្មោះក្នុងបញ្ជីនៃបេឡាជាតិរបបសន្តិសុខសង្គមក្នុងរបបសោធនក្នុងថេរវេលាយ៉ាងតិច២០(ម្ភៃ) ឆ្នាំ
  • បានបង់ភាគទានយ៉ាងតិច ៦០(ហុកសិប)ខែ សម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេលដប់ប្រាំឆ្នាំចុងក្រោយ គិតមករហូតមកដល់កាលបរិច្ឆេទ ដែលមានសិទ្ធិត្រូវទទួលបានប្រាក់សោធន ។

         ខ- សោធនកាលាទិករណ៍ ៖ កាលណាសាមីជនចុះខ្សោយសម្បទាមុនអាយុ ៥៥ឆ្នាំ ទោះជាខាងស្មារតី ឬរាង្គកាយក្តីបណ្តាលឱ្យបាត់បង់សមត្ថភាពការងារ ដែលទទួលបានប្រាក់ចំណូល ប៉ុន្តែបានបំពេញលក្ខខណ្ឌដូចចំណុច១ អាចស្នើសុំប្រាក់សោធនកាលាទិករណ៍បាន ។

         គ- វិភាជន៍ជរាភាព ៖ កា​​លណាសាមីជនមានអាយុ ៥៥ឆ្នាំ បានបង់ភាគទានផ្នែកប្រាក់សោធនតិចជាង ៦០ (ហុកសិប) ខែមានសិទ្ធិទទួលវិកាជន៍ជរាភាពដែលត្រូវបើកឱ្យតែម្តងគត់

         ឃ- សោធនទុព្វលភាព ៖ កាលណាសាមីជនមានអាយុ ៥៥ឆ្នាំ មានសិទ្ធិទទួលបានប្រាក់សោធនទុព្វលភាព ប្រសិនបើគាត់បានបំពេញលក្ខខណ្ឌដូចតទៅ ៖

         - មានឈ្មោះក្នុងបញ្ជី បេឡាជាតិរបបសន្តិសុខសង្គមយ៉ាងតិច ៥(ប្រាំ)ឆ្នាំ ។

         - បានបង់ភាគទានចំនួន ៦(ប្រាំមួយ)ខែ សម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេល ១២(ដប់ពីរ)ខែចុងក្រោយ ដោយគិតមកដល់ថ្ងៃដែលគាត់ចាប់ផ្តើមបាត់បង់សមត្ថភាពការងារដោយសារទុព្វលភាព ។

         ង- សោធនចំពោះអ្នកនៅក្នុងបន្ទុក ៖ ប្រសិនបើសាមីជននៃសោធនជរាភាព ឬទុព្វលភាព ឬសោធនកាលាទិករណ៍ទទួលមរណៈភាព ឬក៏ក្នុងករណីដែលសមាជិក បេឡាជាតិរបបសន្តិសុខសង្គមទទួលមរណៈភាព ហើយដែល នៅក្នុងកាលបរិច្ឆេទនៃមរណៈភាពនេះ គាត់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់ការទទួលយកអត្ថប្រយោជន៍ពីសោធនជរាភាព ឬទុព្វលភាព ឬក៏បានបង់ភាគទានចំនួន ១៨០(មួយរយប៉ែតសិប)ខែ សម្រាប់របបសន្តិសុខសង្គម ផ្នែកសោធនរួចហើយ អ្នកសិទ្ធិវន្តរបស់គាត់មានសិទ្ធិទទួលបាននូវសោធនចំពោះអ្នកនៅក្នុងបន្ទុក ។

         ឆ- វិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក ៖ ប្រសិនបើ សាមីជនមិនអាចមានសិទ្ធិទទួលនូវប្រាក់សោធនទុព្វលភាព និងមិនទាន់បានបង់ភាគទានគ្រប់ចំនួន ១៨០(មួយរយប៉ែតសិប)ខែ សម្រាប់របបសន្តិសុខសង្គមផ្អែកប្រាក់សោធន គិតមកទល់ថ្ងៃដែលខ្លួនទទួលមរណៈភាពទេនោះ ប្តីឬប្រពន្ធដែលជាទុព្វលជនក្តី ឬមិនមែនក្តី ព្រមទាំងកូនកំព្រានៃ សាមីជន ត្រូវមានសិទ្ធិទទួលអត្ថប្រយោជន៍ជាវិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក ដែលបើកឱ្យតែម្តងគត់ក្នុងចំនួនមិនតិច ជាងប្រាក់សោធនជរាភាពប្រចាំខែសម្រាប់សមាជិកបេឡាជាតិរបបសន្តិសុខសង្គមនោះទេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login