ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
រៀនធម៌
ជរាធម្មោម្ហិ ជរំ អនតីតោ > អាត្មាអញមានការចាស់ជរាជាធម្មតា នឹងកន្លងការចាស់ជរាទៅពុំបានឡើយ។
ព្យាធិធម្មោម្ហិ ព្យាធឹ អនតីតោ > អាត្មាអញមានការឈឺថ្កាត់ជាធម្មតា នឹងកន្លងការឈឺថ្កាត់ទៅពុំបានឡើយ។
មរណធម្មោម្ហិ មរណំ អនតីតោ > អាត្មាអញមានសេចក្តីស្លាប់ជាធម្មតា នឹងកន្លងសេចក្តីស្លាប់ទៅពុំបានឡើយ។
សព្វេហិ មេ បិយេហិ មនាបេហិ ននាភាវោ វិនាភាវោ > អាត្មា
អញគង់តែព្រាត់ប្រាស់និរាសចាកសត្វ និងសង្ខារជាទីស្រ
ឡាញ់ពេញចិត្តទាំងអស់ពុំខាន ។
កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរ
ណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយា
ទោ ភវិស្សាមិ > អាត្មាអញ មានកម្មរបស់ខ្លួនមានកម្មជាអ្នក
ឲ្យផល មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទី
ពុំនាក់អាស្រ័យ អាត្មាអញនិងធ្វើកម្មណា ជាកម្មល្អក្តី អាក្រក់
ក្តី អាត្មាអញនឹងត្រូវ ជាអ្នកទទួលនូវផលនៃការងារនោះពុំខាន៕