Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦៦- តើអ្នកយល់យ៉ាងណាចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបង្កើតរបបសន្តិសុខសង្គម ?

៦៧- ដូចម្តេចដែលហៅថាហានិភ័យសង្គម ? ចូររៀបរាប់ ? មានគោលការណ៍គ្រឹះប៉ុន្មានចំណុច ?

៦៨- ចូររៀបរាប់ពីទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៦ របស់បេឡាជាតិរបបសន្តិសុខសង្គម ?

៦៩- ចូររៀបរាប់ពីប្រភពធនធាន របស់បេឡាជាតិរបបសន្តិសុខសង្គម ?

៧០- ឧត្តរជីវីគឺជាជនប្រភេទណាខ្លះ ? ចូរឱ្យឧទាហរណ៍ ?

ចម្លើយ

៦៦- ចំពោះទស្សនៈរបស់ខ្ញុំផ្ទាល់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតរបបសន្តិសុខសង្គមនោះ គឺវាជាការមួយដែលត្រឹមត្រូវ ព្រោះថារាជរដ្ឋាភិបាលបានធ្វើដើម្បីការពារចំពោះប្រជាពលរដ្ឋរបស់ខ្លួនណា ដែលមិនមានលទ្ធភាពរកប្រាក់ចំណូល ឬដែលកំពុងប្រឈមនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ដោយសារហានិភ័យសង្គមតាមរយៈការផ្តល់នូវធនធានខាងហិរញ្ញវត្ថុ ឬប្រើប្រាស់ចាំបាច់ ឬក៏ការផ្តល់សេវាកម្មផ្សេងៗ ។ ម្យ៉ាងវិញទៀត ការបង្កើតរបប បានធានាសមាជិកសង្គមមិនឱ្យធ្លាក់ទៅក្នុងហានិភ័យនៃការបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅក្នុងភាពក្រីក្រ ។ ការផ្តល់ជូនការគាំពារចំពោះប្រជាពលរដ្ឋផ្អែកលើទសនទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងក្នុងសង្គមធានាបាននូវសន្តិសុខប្រាក់ចំណូល ។ តាមរយៈរូបបនេះ សមាជិកសង្គមត្រូវបានគាំពារមិនឲ្យធ្លាក់ទៅក្នុងហានិភ័យនៃការបាត់បង់ប្រាក់ចំណូល ដោយសារហានិភ័យសង្គមជាយថាហេតុណាមួយឡើយ ។ ការនេះញ៉ាំងពួកគេឱ្យមានជំនឿទុកចិត្តមកលើសង្គមទាំងមូល ដែលជាបច្ច័យនាំទៅដល់ភាពនឹងនរក្នុងសង្គម ធានាស្ថេរភាព និងភាព សុខដុមរមនានៅក្នុងសង្គម និងរួមចំណែកជួយពន្លឿន ដល់ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។

៦៧- ហានិភ័យសង្គម គឺជាសំណុំនៃព្រឹត្តិការណ៍ដែលអាចនឹងកើតឡើង នាពេលអនាគតដោយឥតព្រៀងទុកជាមុនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ចរបស់បុគ្គល ។ ហានិភ័យសង្គមមានគោលការណ៍គ្រឹះ ៥ ចំណុចគឺ ៖

  • កត្តាធម្មជាតិ

         ក- ទាក់ទងទៅនឹងភូគព្ភសាស្ត្រ ដូចជាការរញ្ជួយផែនដី បន្ទុះភ្នំភ្លើង រលកយក្ស ដែលបណ្តាលមកពីការ រញ្ជួយផែនដីនៅបាតសមុទ្រ ការហូរច្រោះដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង 

         ខ- ឧតុសាស្ត្រ ដូចជាទឹកជំនន់ ខ្យល់ព្យុះ រន្ទះ អាកាសធាតុប្រែប្រួលកៅ្តខ្លាំង ត្រជាក់ខ្លាំង

  • កត្តាសង្គមមានដូចជាការកើតកលយុគសង្គ្រាមក្នុងស្រុកឬសង្គ្រាមឈ្លានពានពីបរទេស វិបត្តិនយោបាយ ច្បាប់ទម្លាប់នានានៅក្នុងប្រទេស រដ្ឋបាលទាក់ទងនឹងការចាត់ចែង និងការរៀបចំគោលនយោបាយរបស់ប្រទេស វិសមភាពសង្គម
  • កត្តាគ្រួសារ ការរៀបអាពាហ៍ពិពាហ៍ជាកត្តាមួយធ្វើឱ្យមានបន្ទុកគ្រួសារ ហើយបន្ទុកនេះត្រូវបន្តដល់កូនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាទីជម្រកសម្រាប់ស្នាក់អាស្រ័យ ។ ការចូលរួមវិភាគទានសង្គម មានជាអាទិ៍ ពិធីបុណ្យ ចូលរួមអាពាហ៍ពិពាហ៍ ។
  • កត្តាសរីរៈសាស្ត្រ ជំងឺ និងឧបទ្ទវហេតុផ្សេងៗ សម្រាកមាតុភាព ពិការភាព ទុព្វលភាព ជរាភាព និង មរណៈភាពមេគ្រួសារជាដើម ។
  • កត្តាវិជ្ជាជីវៈ

         ក- អសន្តិសុខមុខរបរ មានដូចជា វិបត្តិសេដ្ឋកិច្ច កូដកម្ម ឡុកអ៊ៅ និកម្មវេលា (គ្មានការងារធ្វើ)

         ខ- គ្រោះថ្នាក់ការងារ នៅកន្លែងធ្វើការ ធ្វើដំណើរពីកន្លែងធ្វើការទៅលំនៅស្ថាន និងវិលមកវិញ និងជំងឺវិជ្ជាជីវៈ ។

៦៨- ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៦ របស់បេឡាជាតិរបបសន្តិសុខសង្គម មានដូចជា ៖

  • ពង្រឹង ពង្រីក និងអភិវឌ្ឍផ្នែកហានិភ័យការងារ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
  • បន្តរៀបចំបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាពនៅ ឆ្នាំ២០១៦ នេះ
  • រៀបចំបែបបទ នីតិវិធី និងលិខិតបទដ្ឋានគិតយុត្ត ដើម្បីដាក់ឱ្យដំណើរការ ផ្នែកប្រាក់សោធន
  • បន្តដាក់ភ្នាក់ងារ បេឡាជាតិរបបសន្តិសុខសង្គម និងសម្របសម្រួលជាមួយមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងឱ្យផ្តល់សេវាកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរជ​ាងមុន ។
  • បន្តធ្វើការផ្សព្វផ្សាយ សម្របសម្រួល និងពន្យល់ណែនាំពីការអនុវត្តគោលនយោបាយ ផ្នែកហានិភ័យដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត
  • បន្តចុះផ្សព្វផ្សាយអប់រំជូនតំណាងនិយោជក សហជីព ប្រតិភូបុគ្គលិក អ្នកបើកបរ និងកម្មករនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន
  • បន្តធ្វើការចុះអង្កេតគ្រោះថ្នាក់ការងារចំពោះជនរងគ្រោះដែលជាសមាជិក ប.ស.ស
  • បន្តចុះស្រាវជ្រាវសហគ្រាស គ្រឹះស្ថានដែលបង្កើតថ្មីឲ្យមកចុះបញ្ជីការនៅ ប.ស.ស
  • បន្តចុះបញ្ជីការកម្មករឡើងវិញ
  • បណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា ។

៦៩- ប្រភពធនធាន នៃបេឡាជាតិរបបសន្តិសុខសង្គម មានដូចខាងក្រោម ៖

  • ធនធានដំបូងដែលរដ្ឋផ្តល់សម្រាប់ការបង្កើត បេឡាជាតិរបបសន្តិសុខសង្គម
  • ការផ្ទេរក្នុងលក្ខណៈជាអន្តរាគមន៍សាធារណៈដែលមានចែងក្នុងថវិការដ្ឋ ដូចជាឧបត្ថមសម្រាប់ដំណើរការ និងឧបត្ថមធនជាមូលធន
  • ភាគទានរបស់សមាជិកនៃបេឡាជាតិរបបសន្តិសុខសង្គម និងនិយោជក ដែលទុកសម្រាប់ហិរញ្ញប្បទាន លើផ្នែកនីមួយៗ នៃរបបសន្តិសុខសង្គម
  • ប្រាក់ពិន័យពីការយឺតយូរក្នុងការបង់ភាគទានឬការផ្ដល់តារាងបៀវត្ស ព្រមទាំងការប្រាក់ពីការយឺតយូរនេះ
  • ផលចំណេញដែលបានមកពីការវិនិយោគ
  • អំណោយ និងអច្ច័យទានផ្សេងៗ
  • ប្រភពធនធានដទៃទៀតដែល បេឡាជាតិរបបសន្តិសុខសង្គមអាចទទួលបានស្របតាមច្បាប់ ។

៧០- ឧត្តរជីវី គឺអ្នកនៅរស់រាន្តមានជីវិតដែលជាសហព័ទ្ធ កូន និងឪពុកម្តាយ (ប្តី ឬប្រពន្ធ) ឬជនចាស់ជរា ដែល ទទួលរងហានិភ័យការងាររហូតដល់បាត់បង់ជីវិតហើយមានលក្ខណៈសម្បត្តិ និងបានបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

  • ប្រពន្ធ ឬប្ដីមិនមានការលែងលះ ឬក៏បែកបាក់គ្នា បានរៀបការពេញច្បាប់ដោយមានចុះបញ្ជីអត្រានុកូលដ្ឋានមុនពេលមានគ្រោះថ្នាក់ ឬមុនពេលជនរងគ្រោះបាត់បង់ជីវិត ទោះជាការរៀបការនេះធ្វើឡើង ក្រោយពេលដែលមានគ្រោះថ្នាក់ការងារក៏ដោយ
  • កូនទាំងអស់ដែលនៅក្នុងបន្ទុកជនរងគ្រោះហើយឪពុកម្តាយរបស់គេមានសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ព្រមទាំងកូនចិញ្ចឹមស្របតាមច្បាប់ជាធរមាន
  • ឪពុកម្តាយ ឬជនចាស់ជរា ដែលស្ថិតនៅក្រោមអាណាព្យាបាល និងនៅក្នុងបន្ទុកដោយផ្ទាល់នៃអ្នករងគ្រោះថ្នាក់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login