ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជំងឺវិជ្ជាជីវៈ គឺជាជំងឺដែលបណ្តាលមកពីវិជ្ជាជីវៈ ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែរ ។ រដ្ឋមន្ត្រីក្រសួងទទួល បន្ទុកវិស័យរបបសន្តិសុខសង្គម និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវចេញប្រកាសរួមស្តីពីការកំណត់បញ្ជីជំងវិជ្ជាជីវៈ ដោយមានភ្ជាប់មកជាមួយនូវបញ្ជី នៃមុខរបរប្រើកម្លាំងកាយ មុខរបរដែលប៉ះពាល់ដោយជាតិពុល និងមុខរបរដែលត្រូវអនុវត្តនៅក្នុងលក្ខខណ្ឌឬតំបន់មានលក្ខណៈមិនប្រក្រតីដែលនាំឱ្យអ្នកធ្វើការកើតជំងឺផ្សេងៗ ។ បន្ទាប់ពីការផ្តល់យោបល់ពីក្រុមប្រឹក្សាបច្ចេកទេស ។
បញ្ជីនេះ ត្រូវសើរើពិនិត្យឡើងវិញជាកាលិក ដើម្បីកែលម្អរបច្ចេកទេសឱ្យបានជឿនលឿន និងជំរុញការយល់ ដឹងខាងវេជ្ជសាស្រ្តសម្រាប់ជាមូលដ្ឋានក្នុងការទប់ស្កាត់គ្រោះថ្នាក់វិជ្ជាជីវៈ ។
ជំងឺដែលគេប្រកាសថាជា ហានិភ័យការងារ ក្រោយពីកាលបរិច្ឆេទ ដែលកម្មករនិយោជិតបានឈប់ធ្វើការងារ ហើយនោះ ក៏អាចបើកសិទ្ធិឱ្យជនរងគ្រោះទទួល តាវកាលិកសម្រាប់ហានិភ័យការងារបានដែរ បើការប្រកាសនេះស្ថិតក្នុងអំឡុងពេល ដែលមានបញ្ជាក់ក្នុងបញ្ជីនៃជំងឺវិជ្ជាជីវៈ ។