បេឡាជាតិរបបសន្តិសុខសង្គមមានភារកិច្ចដូចខាងក្រោម ៖
- គ្រប់គ្រងរបបសន្តិសុខសង្គម ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
- ធានាឱ្យបានសមស្របនូវកាលិកទាំងឡាយ សម្រាប់សមាជិកនៃប.ស.ស ក្នុងគោលដៅជួយសម្រាលការលំបាកនានានៅពេលជរាភាពទុព្វលភាព មរណភាព ហានិភ័យការងារ ឬពេលជួបប្រទះជាយថាហេតុផ្សេងៗទៀតដូចជាជំងឺ មាតុភាព ជាដើម
- ប្រមូលភាគទានពីសមាជិក នៃប.ស.ស និងនិយោជក
- សម្របសម្រួល រៀបចំឱ្យមានសេវាកម្មផ្នែកសុខាភិបាល និងសង្គមកិច្ចសម្រាប់ជាប្រយោជន៍ដល់សមាជិករបស់ខ្លួន
- សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បី ៖
- អប់រំផ្សព្វផ្សាយអំពីរបៀបបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ
- ចាត់វិធានការផ្នែកបច្ចេកទេសសន្តិសុខ និងអនាម័យការងារ
- សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីសិក្សាស្រាវជ្រាវ និងអង្កេតហានិភ័យការងារ
- ចាត់ចែង និងគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ។