Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៧១- ដើម្បីទទួលបានតាវកាលិកឧត្តរជីវីតើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ?

៧២- ដូចម្តេចដែលហៅថាជំងឺវិជ្ជាជីវៈ ?

៧៣- ចូររៀបរាប់ភារកិច្ចសំខាន់របស់បេឡាជាតិរបបសន្តិសុខសង្គម ?

៧៤- តើអ្នកគិតថា របបសន្តិសុខសង្គមជួយអ្វីខ្លះដល់អ្នក ?

៧៥- តើបេឡាជាតិរបបសន្តិសុខសង្គមមានបុព្វសិទ្ធិនៃអំណាចសាធារណៈអ្វីខ្លះ ?

ចម្លើយ

៧១- ដើម្បីទទួលបានតាវកាលិកឧត្តរជីវី ត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖

  • ប្តី ឬប្រពន្ធ ដែលបានរៀបអាពាហ៍ពិពាហ៍ដោយមានចុះបញ្ជីអត្រានុកូលដ្ឋាន មុនពេលមានគ្រោះថ្នាក់ការងារ ឬមុនពេលទទួលមរណៈភាពដោយគ្រោះថ្នាក់ការងារនៃប្តីឬប្រពន្ធដែលជាសមាជិកនៃប.ស.ស ។ ក្នុងករណីដែលឧត្តរជីវីជាប្រពន្ធ ឬប្ដីរៀបអាពាហ៍ពិពាហ៍ថ្មីទោះជាមាន ឬគ្មានសំបុត្រអាពាហ៍ពិពាហ៍ក្តី ត្រូវផុតរលត់សិទ្ធិទទួលបានតាវកាលិកឧត្តរជីវី ។
  • កូនដែលមានអាយុត្រឹម ១៨ឆ្នាំចុះ ដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ និងមានស្ថានភាពដូចខាងក្រោម

         - កូននៃសហព័ទ្ធដែលបានរៀបអាពាហ៍ពិពាហ៍ដោយមានចុះបញ្ជីអត្រានុកូលដ្ឋានត្រឹមត្រូវ ។ ក្នុងករណីលែងលះ ឬមរណៈភាពនៃប្តីឬប្រពន្ធ កូននៃអាពាហ៍ពិពាហ៍ក្រោយក៏មានសិទ្ធិ ដូចកូននៃអាពាហ៍ពិពាហ៍ទី១ដែរ ។

         - កូនចិញ្ចឹមរបស់សមាជិកនៃប.ស.ស ។ ស្ថានភាពរបស់កូនចិញ្ចឹមត្រូវកំណត់ដោយ អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ។

         អាយុកូននៅក្នុងបន្ទុកអាចកំណត់ដល់ ២១ឆ្នាំ ចំពោះកូនដែលកំពុងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬកូនកំពុងរៀននៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជនដែលមានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច និងមាន លិខិតបញ្ជាក់ការសិក្សាត្រឹមត្រូវ និងកូនពិការ ឬមានជំងឺរ៉ាំរ៉ៃមិនមានលទ្ធភាពធ្វើការងារដែលបានប្រាក់ឈ្នួល ។

  • ឪពុកម្តាយ ឬមនុស្សចាស់ជរាដែលស្ថិតនៅក្នុងបន្ទុកផ្ទាល់របស់សមាជិកនៃ ប.ស.ស ។

៧២- ជំងឺវិជ្ជាជីវៈ គឺជាជំងឺដែលបណ្តាលមកពីវិជ្ជាជីវៈ ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែរ ។ រដ្ឋមន្ត្រីក្រសួងទទួល បន្ទុកវិស័យរបបសន្តិសុខសង្គម និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវចេញប្រកាសរួមស្តីពីការកំណត់បញ្ជីជំងវិជ្ជាជីវៈ ដោយមានភ្ជាប់មកជាមួយនូវបញ្ជី នៃមុខរបរប្រើកម្លាំងកាយ មុខរបរដែលប៉ះពាល់ដោយជាតិពុល និងមុខរបរដែលត្រូវអនុវត្តនៅក្នុងលក្ខខណ្ឌឬតំបន់មានលក្ខណៈមិនប្រក្រតីដែលនាំឱ្យអ្នកធ្វើការកើតជំងឺផ្សេងៗ ។ បន្ទាប់ពីការផ្តល់យោបល់ពីក្រុមប្រឹក្សាបច្ចេកទេស ។

​         បញ្ជីនេះ ត្រូវសើរើពិនិត្យឡើងវិញជាកាលិក ដើម្បីកែលម្អរបច្ចេកទេសឱ្យបានជឿនលឿន និងជំរុញការយល់ ដឹងខាងវេជ្ជសាស្រ្តសម្រាប់ជាមូលដ្ឋានក្នុងការទប់ស្កាត់គ្រោះថ្នាក់វិជ្ជាជីវៈ ។

         ជំងឺដែលគេប្រកាសថាជា ហានិភ័យការងារ ក្រោយពីកាលបរិច្ឆេទ ដែលកម្មករនិយោជិតបានឈប់ធ្វើការងារ ហើយនោះ ក៏អាចបើកសិទ្ធិឱ្យជនរងគ្រោះទទួល តាវកាលិកសម្រាប់ហានិភ័យការងារបានដែរ បើការប្រកាសនេះស្ថិតក្នុងអំឡុងពេល ដែលមានបញ្ជាក់ក្នុងបញ្ជីនៃជំងឺវិជ្ជាជីវៈ ។

៧៣- បេឡាជាតិរបបសន្តិសុខសង្គមមានភារកិច្ចដូចខាងក្រោម ៖

  • គ្រប់គ្រងរបបសន្តិសុខសង្គម ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
  • ធានាឱ្យបានសមស្របនូវកាលិកទាំងឡាយ សម្រាប់សមាជិកនៃប.ស.ស ក្នុងគោលដៅជួយសម្រាលការលំបាកនានានៅពេលជរាភាពទុព្វលភាព មរណភាព ហានិភ័យការងារ ឬពេលជួបប្រទះជាយថាហេតុផ្សេងៗទៀតដូចជាជំងឺ មាតុភាព ជាដើម
  • ប្រមូលភាគទានពីសមាជិក នៃប.ស.ស និងនិយោជក
  • សម្របសម្រួល រៀបចំឱ្យមានសេវាកម្មផ្នែកសុខាភិបាល និងសង្គមកិច្ចសម្រាប់ជាប្រយោជន៍ដល់សមាជិករបស់ខ្លួន
  • សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បី ៖

         - អប់រំផ្សព្វផ្សាយអំពីរបៀបបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ

         - ចាត់វិធានការផ្នែកបច្ចេកទេសសន្តិសុខ និងអនាម័យការងារ

  • សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីសិក្សាស្រាវជ្រាវ និងអង្កេតហានិភ័យការងារ
  • ចាត់ចែង និងគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ។

៧៤- របបសន្តិសុខសង្គមនីមួយៗបានជួយដល់ខ្ញុំបាទឬនាងខ្ញុំដូចជា ៖

         ជាទូទៅរបបសន្តិសុខសង្គមនេះនូវបណ្តាលប្រទេសនានាលើពិភពលោកគេតែងតែអនុវត្ត ហើយទទួលបានជោគជ័យដល់ប្រជាពលរដ្ឋរបស់គេ ទោះបីជាច្បាប់តម្រូវឱ្យមានការបង់ភាគទានក៏ដោយ ប៉ុន្តែអត្រាបង់ភាគទាននេះមានចំនួនតិចតូច បើធៀបទៅនឹងការចំណាយគំហុគរបស់បុគ្គលម្នាក់ៗនៅពេលដែលយើងជួបហានិភ័យសង្គមនានា ។ ហើយសម្រាប់ប្រទេសកម្ពុជាដែលច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងដោយការគិតគូររបស់រាជរដ្ឋាភិបាលបានបង្ហាញអំពីការយកចិត្តទុកដាក់ ដែលមានគំនិតផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាល ក្នុងការបង្កើតអង្គភាពបេឡាជាតិរបបសន្តិសុខសង្គមនេះឡើង ។ ពេលដែលពួកយើងមានហានិភ័យសង្គមនានាកើតឡើង ពួកយើងនូវតែមានប្រាក់ចំណូលស្របទៅតាមច្បាប់បានកំណត់  ដែលយើងអាចជៀសផុតពីភាពក្រីក្រ និងជួយដល់ក្រុមគ្រួសារយើងនៅពេលជួបឧបទ្ទវហេតុនានាមានដូចជា ទទួលរងហានិភ័យការងារមានជំងឺ ឬជួបឧបទ្ទវហេតុផ្សេងៗ ដល់ពេលចាស់ជរា ឬធ្លាក់ក្នុងទុព្វលភាព ឬទទួលមរណៈភាពនៃមេគ្រួសារទាំងនេះបានជួយយើងទាំងការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ការចិញ្ចឹមពេលយើងទទួលរងហានិភ័យការងារ ដែលបាត់បង់សមត្ថភាពការងារលើសពី ២០% (ម្ភៃភាគរយ)ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ក្នុងឱកាសមានជំងឺ ទទួលបានប្រាក់សោធនជរាភាព សោធនទុព្វលភាព ឬសោធនចំពោះអ្នកនៅក្នុងបន្ទុក ។ ហើយកត្តានេះធ្វើឱ្យប្រទេសអភិវឌ្ឍន៍បានជឿនលឿនដោយសារមានទំនុកចិត្ត និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និយោជកមានការកើនផលិតផលតាមរយៈសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលមានកំណើនសេដ្ឋកិច្ច តាមរយៈការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ ។ លើសពីនេះ រដ្ឋអាចចាត់ចែងលុយរបបសន្តិសុខសង្គមដែលលើសដើម្បីវិនិយោគទៅលើរបបសន្តិសុខសង្គមនេះ និងវិនិយោគរាល់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់រដ្ឋ តាមកំចីដែលមានការប្រាក់តិចតូចស្របទៅតាមច្បាប់ ។

         សរុបសេចក្តីមក របបសន្តិសុខសង្គមគឺ បង្ហាញអំពីសាមគ្គីធម៌ក្នុងសង្គម ពិសេសជាងនេះទៅទៀតគឺធានា បានសន្តិសុខប្រាក់ចំណូលរបស់ពួកយើងទាំងអស់គ្នា នៅពេលជួបហានិភ័យសង្គមដូចបានរៀបរាប់ខាងលើ ។

៧៥- បេឡាជាតិរបបសន្តិសុខសង្គម មានបុព្វសិទ្ធនៃអំណាចសាធារណៈក្នុងការប្រមូលចំណូល ការឱ្យសងបំណុល និងការការពារទ្រព្យសម្បត្តិ ។ បុព្វសិទ្ធិនេះអាចអនុវត្តនៅពេលដែលសហគ្រាស គ្រឹះស្ថាន ក្ស័យធន ឬត្រូវបានជម្រះបញ្ជីដោយតុលាការ បន្ទាប់ពីកាលបរិច្ឆេទនៃការចេញសាលក្រមរបស់តុលាការ ។ នីតិវិធីនៃការទារបំណុលរបស់បេទ របបសន្តិសុខសង្គម ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

         ភ្នាក់ងារមានសមត្ថកិច្ចតាមច្រក ត្រូវហាមឃាត់មិនឱ្យចាកចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនណាដែលមិនទាន់បានសងបំណុល បេឡាជាតិរបបសន្តិសុខសង្គមតាមដីការរបស់តុលាការ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login