ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងខែ មិថុនា ឆ្នាំ ១៨៥៩ នៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីតាលី ពាណិជ្ជករ ឈ្មោះ ហង់រីឌុយណង់ ជនជាតិស្វីលបានធ្វើដំណើរទៅជួបរាជាធិរាជបារាំងឈ្មោះ ណាប៉ូឡេអុងទី៣ ក្នុងបំនងចង់ទទូលថ្វាយព្រះអង្គនូវកិច្ចការមួយចំនួន ដោយដឹងថា ព្រះអង្គកំពុងធ្វើសង្គ្រាមនៅក្នុងតំបន់នោះ ។
លោកហង់រីឌុយណង់បានឃើញផ្ទាល់នឹងភ្នែកនូវទិដ្ឋភាពដ៏សែនរន្ធត់នៅលើសមរភូមិសុលហ្វេរីណូ ទាហានមានរបួសរាប់ម៉ឺននាក់ត្រូវគេទុកអោយស្លាប់ដោយគ្មានភារព្យាបាល ។ សាកសពទាំងនោះត្រូវបានបោះបង់ទុកចោលឲ្យពួកចោរលួចប្លន់ ឬសត្វព្រៃហែកជាអាហារ ហើយលោកបានចូលរួមសង្គ្រោះអ្នកដែលនៅរស់ ។ នៅឆ្នាំ ១៨៦៣ បំណងរបស់លោកបានក្លាយជាការពិត គឺរូបលោកម្នាក់រួមជាមួយពលរដ្ឋហ្សឹណែវ ៤នាក់បង្កើតបានជាគណៈកម្មាធិការអន្តរជាតិ ដើម្បីជួយសង្គ្រោះដល់អ្នករបួសត្រូវបានសរសេរអក្សរកាត់ថា ( ICRC ) ។