ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨១- តើគោលការណ៍គាំពារសុខភាពមានអ្វីខ្លះ ?
៨២- ហេតុអ្វីបានជារាជរដ្ឋាភិបាលចាត់ទុក " វិស័យឯកជនជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច" សម្រាប់ការអភិវឌ្ឍវិស័យឯកជននិងការងារនៅកម្ពុជាដូចដែលបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ?
៨៣- តើយុទ្ធសាស្ត្រ "អភិវឌ្ឍន៍ទីផ្សារការងារ" របស់រាជរដ្ឋាភិបាលបានគ្របដណ្តប់លើចំណុចសំខាន់ៗអ្វីខ្លះ ?
៨៤- តើក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី ?
៨៥- មានមតិជាច្រើនក្នុងសង្គមខ្មែរបច្ចុប្បន្នយល់ថា ការសិក្សាផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងហាក់មិនមានឧត្តមភាពសម្រាប់ការងារ ឬឋានៈសង្គម ដូចការសិក្សាផ្នែកឧត្តមសិក្សានោះទេ ។ ចូរបកស្រាយ ។
ចម្លើយ
៨១- គោលការណ៍គាំពារសុខភាពមានដូចជា ៖ វិសាលភាពគ្របដណ្តប់ប្រជាជនជាសាកល វិសាលភាពកញ្ចប់ តាវកាលិកជាសាកល វិសាលភាពគ្របដណ្តប់ការគាំពារហិរញ្ញវត្ថុសាកល សមភាពហិរញ្ញប្បទាន សមភាពក្នុងប្រើប្រាស់ ចិរភាពហិរញ្ញវត្ថុ អភិបាលកិច្ចល្អ ភាពសក្តិសិទ្ធិក្នុងការគ្រប់គ្រងទូទៅនៃការគាំពារសុខភាពសង្គម និងគុណ ភាពសេវាថែទាំ ។
៨២- វិស័យឯកជនមានតួនាទីគន្លឹះក្នុងការជំរុញកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតាមរយៈ ការចូលរួមចំណែក ធ្វើឱ្យសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូលបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិតសំដៅបង្កើនប្រសិទ្ធភាព និងពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិព្រមទាំងការបង្កើតការងារ ដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយជីវភាពប្រជាជន ។
សក្តានុពល នៃការវិនិយោគរបស់វិស័យឯកជនលើគ្រប់វិស័យរាប់ទាំងវិនិយោទុនក្នុងស្រុក និងវិនិយោគផ្ទាល់ ពីបរទេសបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនឱកាសការងារគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ។ ជាក់ស្ដែងការហូរចូលទុនវិនិយោគផ្ទាល់ពីបរទេស ៧០០លានដុល្លារជាមធ្យមក្នុងមួយឆ្នាំ អាចបង្កើតការងារថ្មីប្រមាណ ២សែនកន្លែង ។ គ្រាន់តែវិស័យកាត់ដេរសំលៀកបំពាក់និងស្បែកជើង បានប្រើប្រាស់កម្លាំងពលកម្មដោយផ្ទាល់ប្រហែល ៦.៦៧សែននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលសរុបយ៉ាងតិចបំផុតជាង ១.១២០លានដុល្លារ ក្នុងឆ្នាំ២០១៦នេះ ។
៨៣- ក្នុងគោលបំណងជំរុញឱ្យគ្រប់សមាសភាគ នៃទីផ្សារការងារដំណើរការប្រកបដោយភាពស៊ីចង្វាក់គ្នានិងជួយ នគាំទ្រគ្នាទៅវិញទៅមកសំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកស្ទួយជីវភាពប្រជាជនរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារការងារដោយផ្តោតលើចំណុចអាទិភាពដូចខាងក្រោម ៖
៨៤- ដើម្បីធានានិងទទួលស្គាល់គុណភាពអប់រំ ដែលប្រកបដោយសង្គតិភាពរវាងការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ក្របខ័ណ្ឌគុណជាតិកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណង ដូចខាងក្រោម ៖
៨៥- ប្រទេសកម្ពុជាបានបែងចែកការអប់រំជា ពីរ ច្រកគឺ ៖ ការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលបចេ្ចកទេសនិងវិជ្ជាជីវៈ ។ កន្លងមកស្ថិតិរបស់ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញថាអត្រាចូលរៀនរបស់សិស្សកម្រិត បរិញ្ញាបត្រភាគច្រើនប្រមូលផ្តុំលើមុខវិជ្ជាឯកទេសផ្នែកសង្គម សេដ្ឋកិច្ច និងការគ្រប់គ្រងធុរកិច្ច ភាសាបរទេស និងព័ត៌មានវិទ្យាជាដើម ។ ចំណែកមុខវិជ្ជាបែបវិទ្យាសាស្ត្រ និងវិស្វកម្ម ហាក់មានអត្រាចូលរៀនទាប ។ បន្ថែមលើនេះការអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅតាមគ្រឹះស្ថាន ដែលស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានចំនួនសិស្សចូលរៀនទាបផងដែរ ។
ប៉ុន្តែប្រសិនក្រឡេកមើលពីស្ថានភាពក្នុងទីផ្សារការងារវិញ ក្រុមហ៊ុនសហគ្រាសការវិនិយោគ និងវិស័យ ឧស្សាហកម្មមានតម្រូវការកម្លាំងពលកម្ម ដែលមានជំនាញបែបបច្ចេកទេសច្រើនលើសលប់ ។ ដូច្នេះកត្តានេះបណ្តាលឱ្យមានគម្លាតជំនាញនៅក្នុងទីផ្សារការងារកម្ពុជា ។ ការពិតមានមូលហេតុជាច្រើន ដែលនាំកើតឡើងនូវបញ្ហានេះ ប៉ុន្តែក្នុងចំណោមនោះ ទស្សនៈអវិជ្ជមាន ចំពោះការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ពីសំណាក់សិស្សនិស្សិត អាណាព្យាបាល និងមហាជនដែលយល់ថាការសិក្សាប្រភេទនេះមានកម្រិតសញ្ញាបត្រ ឬឧត្តមភាពទាបជាងកម្រិតឧត្តមសិក្សា ។ ឧទាហរណ៍ មនុស្សភាគច្រើនយល់ថាអ្នកបញ្ចប់ការសិក្សាផ្នែកបណ្តុះបណ្តាលបច្ចេកទេស គឺច្រើនតែបំពេញការងារជាកម្មករជំនាញ ។ ទស្សនៈនេះពុំបានពិនិត្យមើលគ្រប់ជ្រុងជ្រោយចំពោះអត្ថប្រយោជន៍ នៃជំនាញបច្ចេកទេសនោះឡើយ ជាពិសេសពុំបានគិតដល់ឱកាសការងារ និងតម្រូវការក្នុងទីផ្សារការងារ ព្រមទាំងលទ្ធភាពក្នុងការបង្កើនប្រាក់ចំណូលដោយឆាប់រហ័សនោះឡើយ ។
អាស្រ័យដោយកំណើនការងារក្នុងវិស័យឧស្សាហកម្ម នៅមានសន្ទុះខ្លាំងក្លាធៀបនឹងវិស័យដទៃទៀតដូច្នេះ តម្រូវការវិស្វករអ្នកបច្ចេកទេស និងកម្មករជំនាញ ដើម្បីបម្រើការក្នុងវិស័យនេះបាននឹងកំពុងស្រូបទាញយកអ្នកបញ្ចប់ការសិក្សាជំនាញបច្ចេកទេសយ៉ាងច្រើនចូលទីផ្សារ ដែលបានបើកឱកាសទូលាយក្នុងការឆាប់ទទួលបានការងារប្រកបដោយភាពប្រកួតប្រជែង និងបង្កើតប្រាក់ចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ ។