ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨៦- សមាហរណកម្មសេដ្ឋកិច្ចអាស៊ានបានចូលជាធរមាននិងកំពុងអនុវត្ត ។ តើអ្នកយល់យ៉ាងណាចំពោះកាលានុវត្តភាព (Opportunity) និងបញ្ហាប្រឈមសម្រាប់កម្ពុជាពេលអនុវត្តសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននេះ ? ចូរបកស្រាយ ។
៨៧- សាធារណៈមតិយល់ថាប្រាក់ឈ្នួលអប្បរមាក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងនៅប្រទេសកម្ពុជាមានកម្រិតទាប ។ តើអ្នកយល់ថាការពិភាក្សាលើបញ្ហាកម្រិតប្រាក់ឈ្នួលអប្បរមាគួរតែពិចារណាលើកត្តាពាក់ព័ន្ធអ្វីខ្លះ ដើម្បីអាចទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌ រវាងកម្មករនិយោជិតនិងនិយោជក ?
៨៨- តើក្នុងសកម្មភាពសេដ្ឋកិច្ចមានតម្រូវការកម្លាំងពលកម្មប្រភេទណាច្រើនជាងគេ ក្នុងចំណោមអ្នកបរិញ្ញាបត្រជាន់ខ្ពស់បរិញ្ញាបត្រវិស្វករអ្នកបច្ចេកទេស និងកម្មករជំនាញ ? តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការណ៍អ្វីខ្លះ ដើម្បីជំរុញឲ្យយុវជនចូលសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈកាន់តែច្រើន ?
៨៩- ប្រទេសកម្ពុជាមានអត្រាយុវជនវ័យក្មេង (ចន្លោះអាយុពី១៥-២៤ឆ្នាំប្រមាណ២២.៥%) ដែលជាកម្លាំងពលកម្មសកម្ម។ តើអ្នកយល់ថាកត្តានេះមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាចំពោះស្ថានភាពទីផ្សារការងារកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ?
៩០- គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ (ឆ្នាំ២០១៥-២០២៥) ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៥ ដែលក្នុងនោះគោលដៅមួយដែលត្រូវអនុវត្តគឺ “ពង្រឹងនិងពង្រីកការអភិវឌ្ឍជំនាញទន់” ។ តើហេតុអ្វីត្រូវការអភិវឌ្ឍជំនាញនេះសម្រាប់យុវជន និងកម្លាំងពលកម្ម ?
ចម្លើយ
៨៦- កាលានុវត្តភាព (Opportunity)
- កម្ពុជាមានកម្លាំងពលកម្មសរុបប្រមាណជាង ៧លាននាក់ ។ ជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងច្រើន ។ ស្ថិតិជំរឿនប្រជាសាស្ត្របង្ហាញថាប្រជាពលរដ្ឋអាយុពី ១៥-២៤ឆ្នាំ (២២.៥%) និង២៥-៣៤ឆ្នាំ(១៧.៧%) ។ បើប្រៀបធៀបជាមួយបណ្តាប្រទេសជាសមាជិកកម្ពុជា ក៏មានអត្រាយុវជនពេញកម្លាំងពលកម្មប់ន្លោះពីអាយុ ១៥-២៤ឆ្នាំ ច្រើនជាងគេផងដែរ (៣២%) ឥណ្ឌូនេស៊ី (១៨%) ថៃ (១៣%)និងវៀតណាម (១៩%)ជាដើម ។
- ប្រជាពលរដ្ឋកម្ពុជា ដែលឈានដល់អាយុបំពេញការងារ មានប្រមាណចន្លោះពី ២៥០.០០០ ទៅ៣០០.០០០ នាក់រួមជាមួយនឹងកំណើនប្រជាពលរដ្ឋប្រមាណជាង ២សែននាក់ក្នុងមួយឆ្នាំ ។
- ការព្យាករណ៍ក៏បានបង្ហាញដែរថា កំណើនប្រជាពលរដ្ឋកម្ពុជា នឹងមានសភាពថេរគិតចាប់ពីពេលនេះរហូតដល់រវាងឆ្នាំ២០៥០ ដែលបញ្ជាក់ថាកម្ពុជាមិនមានបញ្ហាកង្វះកម្លាំងពលកម្ម ឬប្រឈមជាមួយកត្តាសង្គមដែលមានមនុស្សចាស់ច្រើនដូចប្រទេសអភិវឌ្ឍមួយចំនួនឡើយ ។
- រាជរដ្ឋាភិបាលបានខិតខំក្នុងការទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសតាមរយៈការរៀបចំច្បាប់វិនិយោគដែលមានលក្ខណៈល្អប្រសើរ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់បម្រើឱ្យការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានី-ខេត្ត ប្រព័ន្ធគមនាគមន៍ និងដឹកជញ្ជូន និងបណ្តាញអគ្គិសនីជាដើម ។
- យោងទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្តីពីគម្រោងវិនិយោគដែលបានទទួលការអនុម័តពីឆ្នាំ២០០៩-២០១៣ អាចបង្កើតការងារដល់កម្លាំងពលកម្មជិត ៨សែនកន្លែងក្នុងចំណោមនោះតម្រូវការកម្លាំងពលកម្មដែលមានជំនាញជាង ៦០% សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ។
- រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ធ្វើពិពិធកម្មសេដ្ឋកិច្ចពីវិស័យកសិកម្មទៅឧស្សាហកម្ម និងសេវាកម្មតាមរយៈការបង្កើតឱកាសការងារកាន់តែច្រើនក្នុងវិស័យមិនមែនកសិកម្ម ។ តាមរយៈការព្យាករបានបង្ហាញថាចន្លោះឆ្នាំ២០១២-២០១៥ កំណើនការងារក្នុងវិស័យកសិកម្ម(៨.២០%) ឧស្សាហកម្ម (១៦.០៦%) និងសេវាកម្ម (១៤.២៦%) ។
- ជាង៦៦% នៃប្រជាពលរដ្ឋមានអាយុចន្លោះ ២០-២៤ឆ្នាំ និង ៧៧% នៃប្រជាពលរដ្ឋអាយុចាប់ពី២៥ឆ្នាំ បានបញ្ចប់ការសិក្សាត្រឹមកម្រិតបឋមសិក្សា (ទិន្នន័យអង្កេតចន្លោះជំរឿនឆ្នាំ២០១៤ របស់ក្រសួងផែនការ) ដែលសូចនាករនេះបង្ហាញថាកម្ពុជានៅមានកម្រិតគ្មានជំនាញ ឬជំនាញទាបរបស់កម្លាំងពលកម្មនិងផលិតភាពក្នុងការងារ។
- ជិត ៦០% នៃនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ (ចាប់ពីបរិញ្ញាបត្ររង) សិក្សាមុខវិជ្ជាធុរកិច្ចហិរញ្ញវត្ថុ គ្រប់គ្រង និងវិទ្យាសាស្រ្តសង្គម (ទិន្នន័យចន្លោះជំរឿនឆ្នាំ២០១៣របស់ក្រសួងផែនការ) ។
- គុណភាពនិងកម្មវិធីនៃការអប់រំនិងបណ្តុះបណ្តាល មិនទាន់ឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការនៃទីផ្សារការងារ ។
- កង្វះជំនាញពេញលេញក្នុងចំណោមអ្នកស្វែងរកការងារធ្វើដូចជា ជំនាញផ្នែកទំនាក់ទំនង ភាសាបរទេស ការប្រើប្រាស់កុំព្យូទ័រ ការងារជាក្រុម ឥរិយាបថការងារនិងទឹកចិត្តក្នុងការងារ... (អង្កេតរបស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារស្តីពីតម្រូវការជំនាញរបស់និយោជក) ។
- ការប្រឈមចំពោះមុខរបរវិជ្ជាជីវៈឯកទេសចំនួន ៨ ដែលត្រូវយកចិត្តទុកដាក់ចំពោះគុណភាព ប្រសិទ្ធភាពតាមរយៈកិច្ចព្រមព្រៀងអាស៊ានស្តីពីបំលាស់ទីរូបវន្តបុគ្គលនៅពេលធ្វើសមាហរណកម្ម ឆ្នាំ២០១៥ រួមមាន ៖ សេវាកម្មគណនេយ្យ គ្រូពេទ្យ ទន្តពេទ្យ សេវាកម្មវិស្វកម្ម សេវាកម្មគិលានុបដ្ឋាក សេវាកម្មស្ថាបត្យកម្ម ការវាស់ស្ទង់ដី សេវាកម្មឯកទេសទេសចរណ៍ ។
- បញ្ហាពលករទូទៅស្ថិតនៅក្នុងដំណាក់កាលចរចានៅឡើយ ។ កម្ពុជាកំពុងធ្វើការជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីជំរុញការអនុម័តឧបករណ៍រួមរបស់អាស៊ាន ស្តីពីការការពារនិងលើកកម្ពស់ពលករទេសន្តប្រវេសន៍ ។ ប្រសិនជាមានលិខិតូបករណ៍នេះពលករកម្ពុជានឹងទទួលបានការការពារ កាន់តែប្រសើរឡើង ។
៨៧- ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវបានដំឡើងជា បន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០០០ មក។ បច្ចុប្បន្នកម្មករនិយោជិតក្នុងវិស័យនេះទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ១៤០ ដុល្លារអាមេរិកក្នុងមួយខែ។ ទោះបីយន្តការត្រីភាគីដែលសម្របសម្រួលដោយរាជរដ្ឋាភិបាល តាមរយៈក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចពិភាក្សា និងជំរុញដំណើរការនេះយ៉ាងសកម្មផុលផុសដោយឈរលើមូលដ្ឋានសិក្សាស្រាវជ្រាវជាក់លាក់ពីស្ថានភាពទីផ្សារការងារក្តី ក៏ពុំអាចបំពេញតាមការទាមទារចង់បានរបស់ភាគីសហជីពមួយចំនួនដែលប្រាថ្នាចង់បានប្រាក់ឈ្នួលច្រើនហួសពីលទ្ធភាពនៃការដំឡើង។ ដូច្នេះការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យកាន់តែខ្ពស់គួរតែពិនិត្យលើកត្តាពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តដូចជា ៖
៨៨- នៅក្នុងទីផ្សារការងារ និងសកម្មភាពសេដ្ឋកិច្ចមានតម្រូវការកម្លាំងពលកម្មគ្រប់ប្រភេទ ដោយគិតពីអ្នកគ្មាន ជំនាញទាបនិងមធ្យមជំនាញបច្ចេកទេសនិងកម្រិតអ្នកគ្រប់គ្រង ដើម្បីផ្គត់ផ្គង់តាមមុខតំណែង និងឱកាសការងារក្នុងវិស័យផ្សេងៗ ។ ប្រសិនពិនិត្យមើលក្នុងចំណោមអ្នកបរិញ្ញាបត្រជាន់ខ្ពស់ អ្នកបរិញ្ញាបត្រ វិស្វករ អ្នកបច្ចេកទេស និងកម្មករជំនាញគេសង្កេតឃើញថាតម្រូវការកម្លាំងពលកម្មក្នុងកម្រិតជា កម្មករជំនាញនិងអ្នកបច្ចេកទេស មានចំនួន ច្រើនជាងគេសម្រាប់ប្រភេទការងារឬមុខតំណែងក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល នៅក្នុងទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាការព្យាករណ៍សម្រាប់កំណើនឱកាសការងារតាមវិស័យក្នុងពេលអនាគត។ កស្តុតាងនេះត្រូវបានបញ្ជាក់តាមរយៈទិន្នន័យ នៃគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្តីពីប្រភេទកម្លាំងពលកម្ម ដែលត្រូវផ្គត់ផ្គង់ទៅឱ្យគម្រោងវិនិយោគលើច្រើនវិស័យ។ បន្ថែមលើនេះ តាមរយៈការប្រមូលទិន្នន័យស្តីពីប្រកាសព័ត៌មានជ្រើសរើសបុគ្គលិករបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារក៏បានបង្ហាញផងដែរនូវនិន្នាការស្របគ្នាដោយហេតុថាតម្រូវការកម្លាំងពលកម្មជំនាញ និងអ្នកបច្ចេកទេសសម្រាប់បំពេញការងារក្នុងវិស័យកម្មន្តសាល ហាក់មានកំណើនតម្រូវការលើសលប់ប្រសិនប្រៀបធៀបជាមួយវិស័យដទៃទៀត។
កន្លងមកយុវជនហាក់មើលរំលងទៅលើការជ្រើសរើសសិក្សាផ្នែកបច្ចេកទេស និងវិជ្ជាជីវៈដោយពាក់ព័ន្ធនឹង កត្តាមួយចំនួនមានជាអាទិ៍ ៖
ក្នុងន័យនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរតែអនុវត្តនូវសកម្មភាពមួយចំនួនដើម្បីជំរុញនិង លើកកម្ពស់ផ្នែកបណ្តុះបណ្តាលបច្ចេកទេសដូចជា៖
៨៩- + គុណសម្បត្តិ
ការកម្លាំងពលកម្មច្រើន
+ គុណវិបត្តិ
៩០- តាមរយៈការស្រាវជ្រាវនានាពាក់ព័ន្ធទីផ្សារការងារ (ឧទាហរណ៍ ៖ ការអង្កេតស្តីពីតម្រូវការជំនាញរបស់និយោជក ២០១៥ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ) បានបង្ហាញពីក្តីបារម្ភរបស់និយោជកក្នុងវិស័យនានាថា បុគ្គលិកកំពុងបំពេញការងារ និងអ្នកស្វែងរកការងាវភាគច្រើន មានបញ្ហាប្រឈមចំពោះកង្វះជំនាញជាក់លាក់សម្រាប់បំពេញការងារ។ បន្ថែមលើនេះកម្លាំងពលកម្មមានកង្វះផ្នែកជំនាញទន់ ឬជំនាញបែបឥវិយាបថនិងសង្គម (ឧទាហរណ៍៖ ជំនាញទំនាក់ទំនង ធ្វើការងារជាក្រុម ដោះស្រាយបញ្ហា...) ដែលពុំអាចអនុញ្ញាតឱ្យពួកគេបំពេញការងារស្របតាមតម្រូវការរបស់និយោជក ក៏ដូចជាមិនអាចរក្សាការងារបានយូរអង្វែងសម្រាប់អភិវឌ្ឍន៍អាជីព។ ក្នុងន័យនេះនិយោជក បានធ្វើការស្នើសុំយ៉ាងទទូចថាយុវជន ឬអ្នកស្វែងរកការងារគួរតែទទួលបាន ឬត្រៀមខ្លួនបណ្តុះបណ្តាលផ្នែកជំនាញទន់មុនចូលទីផ្សារការងារ។
ដូច្នេះគោលនយោបាយជាតិស្តីពីមុខរបរ និងការងារបានដាក់ចេញនូវវិធានការណ៍ពង្រឹង និងពង្រីកការ អភិវឌ្ឍជំនាញទន់សម្រាប់យុវជនសំដៅ ៖