Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៩៦- រាជរដ្ឋាភិបាលមានមហិច្ឆតាក្នុងប្រែក្លាយប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍផ្នែកឧស្សាហកម្មកាន់តែខ្លាំងក្លា ។ តើការអភិវឌ្ឍវិស័យឧស្សាហកម្មត្រូវពឹងផ្អែកលើកត្តាគន្លឹះអ្វីខ្លះ ?

៩៧- រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ តើមានបញ្ហាប្រល័យ អ្វីខ្លះដែលរារាំងមិនឱ្យវិស័យនេះអាចពង្រឹងឧត្តមភាពរបស់ខ្លួនបានពេញលេញ ?

៩៨- តើធ្វើដូចម្តេចដើម្បីពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ ?

៩៩- ច្បាប់ស្តីពីសហជីពត្រូវបានអនុម័ត និងប្រកាសឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៦ ស្របពេលដែលមានការរិះគន់ពីសំណាក់សាធារណៈជនមួយចំនួនតូច។ តើអ្នកយល់ថាច្បាប់នេះផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះដល់អង្គការវិជ្ជាជីវៈនិងទីផ្សារការងារកម្ពុជា ? ចូរពន្យល់។

១០០- តើអ្នកយល់យ៉ាងណាចំពោះទស្សនៈលើកឡើងថា ការអភិវឌ្ឍជំនាញមិនបានពេញលេញក្នុងចំណោមយុវជនគឺជាកត្តាទាំងស្ទះដល់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ចូរបកស្រាយ។

ចម្លើយ

៩៦- រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម ២០១៥-២០២៥ ដែលត្រូវអនុវត្ត ដោយគ្របដណ្តប់លើវិសាលភាពសំខាន់ៗដូចជា ៖

  • ជំរុញការអភិវឌ្ឍវិស័យកម្មន្តសាល និងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការលើកទឹកចិត្ត ការវិនិយោគ ផ្ទាល់ពីបរទេសនិងក្នុងស្រុកព្រមទាំងលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមទាំងក្នុងស្រុកនិងបរទេស។
  • សមាហរណកម្មទៅនឹងបណ្តាញផលិតកម្មតំបន់ និងពិភពលោក តាមរយៈការទាក់ទាញវិនិយោគទុនបរទេសធំៗ និងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស។
  • ការតម្រង់ទិសការអភិវឌ្ឍតំបន់ឧស្សាហកម្ម ដើម្បីធានាបាននូវភាពប្រមូលផ្តុំការតភ្ជាប់សេដ្ឋកិច្ច និងប្រសិទ្ធភាពសេវាដឹកជញ្ជូនការផ្គត់ផ្គង់អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
  • លើកទឹកចិត្តដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក៏ដូចជាការអភិវឌ្ឍរបៀងសេដ្ឋកិច្ចនិងសួនឧស្សាហម្ម
  • ការយកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្មជួយដោះស្រាយបញ្ហាសង្គម ដូចជាការលើកកម្ពស់អាហារូបត្ថម្ភកុមារ ការអភិវឌ្ឍចំណេះដឹង ការលើកកម្ពស់អត្តសញ្ញាណជាតិ ការជួយដល់ក្មេងកំព្រានិងជនពិការ...។
  • ការយកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្ម ដែលប្រើប្រាស់ចំណេះដឹង និងបចេ្ចកទេសទំនើប និងមានប្រភពក្នុងប្រទេស ដែលជាមូលដ្ឋានសម្រាប់ពង្រឹងកម្មសិទ្ធជាតិ និងបង្កើតជាថ្នាលសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុក។

៩៧- កន្លងមកវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានខិតខំពង្រឹងគុណភាពឱ្យមានលក្ខណៈឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ និងក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជាប៉ុន្តែនៅមានជួបបញ្ហាប្រឈមមួយចំនួនដូចជា ៖

  • គុណភាពនៅមានកម្រិតដោយពុំអាចឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការទីផ្សារការងាវព្រមទាំងខ្វះខាត ហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារបណ្តុះបណ្តាល និងឯកសារបច្ចេកទេស...។
  • ទស្សនអវិជ្ជមានរបស់មហាជន ពាក់ព័ន្ធការមិនសូវឱ្យតម្លៃចំពោះ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលបណ្តាលឱ្យអត្រាចូលរៀនរបស់សិស្សនៅមានកម្រិតទាប។
  • ការមិនទាន់អនុវត្តពេញលេញនូវការទទួលស្គាល់កម្មវិធីអប់រំបណ្តុះបណ្តាលឆ្លងសាលា ស្របតាមការ កំណត់ក្នុងក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា ជាពិសេសការផ្សារភ្ជាប់ពីសាលាចំណេះទូទៅ ទៅនិងគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស។
  • របៀបសិក្សានិងកម្មវិធីសិក្សាមិនទាន់មានលក្ខណៈបត់បែនសម្រាប់សិស្ស ដែលតម្រូវជាចាំបាច់ត្រូវតែរៀននៅក្នុងថ្នាក់។
  • ការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានជំនាញបច្ចេកទេសនៅពុំទាន់ឆ្លើយតបទាំងស្រុងតាមតម្រូវការរបស់ទីផ្សារការងារដែលជាយថាហេតុបង្កើតនូវភាពមិនស៊ីគ្នារវាងការផ្គត់ផ្គង់និងតម្រូវការជំនាញ។
  • ការបំពាក់ជំនាញទន់ និងជំនាញឥរិយាបថសង្គម នៅមានភាពខ្វះខាតក្នុងចំណោមសិស្ស និស្សិតផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស។
  • កង្វះការចូលរួមពីសំណាក់ដៃគូពាក់ព័ន្ធ។

៩៨- ដើម្បីអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយបញ្ហាប្រឈមនានា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២០១៤- ២០១៨) បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពជាច្រើន។ ក្នុងនោះការពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ គឺជា កម្មវិធីមួយក្នុងយុទ្ធសាស្រ្តអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដែលផ្តោតលើ ៖

  • ការពង្រឹងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ដើម្បីអាចអន្តរាគមន៍បានទាន់ពេលវេលា។
  • កិច្ចសហការជាមួយក្រសួង និងស្ថាប័នក្នុងការរៀបចំច្បាប់ស្តីពីតុលាការការងារ។
  • ការពង្រឹងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍវិស័យឯកជន ដែលជាយន្តការសម្របសម្រួលពហុភាគីជាមួយដៃគូពាក់ព័ន្ធក្នុងដោះស្រាយបញ្ហាទាក់ទងនឹងទំនាក់ទំនងវិជ្ជាជីវៈ
  • ការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ការផ្តល់ប្រឹក្សាយោបល់កម្រិតបឋមផ្នែកច្បាប់
  • ការបណ្តុះបណ្តាលគ្រូបង្គោលផ្នែកដោះស្រាយវិវាទការងារ ព្រមទាំងសហការជាមួយដៃគូពាក់ព័ន្ធក្នុងការកសាងសមត្ថភាពរបស់មន្រ្តីដោះស្រាយការងារ។
  • ការពង្រឹងយន្តការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល។
  • ការពង្រឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីបង្គាប់ ព្រមទាំងគាំទ្រឲ្យមានមូលនិធិសម្រាប់ដំណើរការបន្ត និងរក្សានិរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
  • ការរៀបចំ និងពង្រឹងយន្តការតាមដានប្រមូលព័ត៌មាន លើកវិធានការទប់ស្កាត់ និងពន្យល់ដល់ភាគីពាក់ព័ន្ធនឹងវិវាទអំពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
  • ការរៀបចំលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម និងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីគ្រប់គ្រងទិន្នន័យ។
  • ការសិក្សាលទ្ធភាពក្នុងការផ្តល់សច្ចាប័នដល់អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ។

៩៩- ច្បាប់នេះត្រូវបានរៀបចំឡើងតាមរយៈយន្តការពិភាក្សា និងពិគ្រោះយោបល់ត្រីភាគី និងគាំទ្រផ្នែកបច្ចេកទេស ដោយអង្គការអន្តរជាតិខាងការងារ (ILO) ដែលមាន ១៧ ជំពូក និង ១០០ មាត្រា ហើយត្រូវបានរដ្ឋសភាកម្ពុជាអនុម័តដោយទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាត កាលពីថ្ងៃទី០៤ មេសា ២០១៦ និងបានប្រកាសអោយប្រើ ដោយព្រះរាជក្រមចុះថ្ងៃទី១៧ ឧសភា ២០១៦។ ច្បាប់នេះបង្កើតឡើងក្នុងគោលដៅធានាការពារសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់របស់ជនទាំងឡាយណាដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវទឹក ធានានូវសិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក ព្រមទាំងជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ។

         តាមការពិនិត្យច្បាប់នេះបង្ហាញពីសញ្ញាណវិជ្ជមាន និងអត្ថប្រយោជន៍ជាច្រើនសម្រាប់អង្គការវិជ្ជាជីវៈ និងទីផ្សារការងារ មានជាអាទិ៍ ៖

  • បន្ធូរបន្ថយលក្ខខណ្ឌជាច្រើនក្នុងការបង្កើតសហជីព ហើយពឹងទុកថាចំនួនសហជីពមូលដ្ឋាននឹងមានការកើនឡើងដើម្បីធានា ការពារសិទ្ធ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មកនិយោជិត។
  • កំណត់អំពីការដោះស្រាយវិវាទរបស់សហជីព និងសមាគមនិយោជក និងរួមចំណែកកាត់បន្ថយបញ្ហា អស្ថេរភាពភាពដែលកើតចេញពីបាតុកម្ម និងកូដកម្មខុសច្បាប់។ នេះជាកត្តាមួយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែកើនឡើង ដើម្បីបង្កើនឱកាសការងារ ដ៏សម្បូរបែបដល់យុវជនកម្ពុជា។
  • ធានានូវសិទ្ធិសេរីភាព ក្នុងការចរចាជាសមូហភាពរវាងសហជីព កម្មករនិយោជិត និងនិយោជក
  • ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ
  • ធានាសេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមនីយកម្ម
  • លើកកម្ពស់សិទ្ធ និងសុខុមាលភាពកម្មករនិយោជិត
  • អភិវឌ្ឍន៍ការងារសមរម្យសំដៅបង្កើនផលិតភាព និងការវិនិយោគ ដើម្បីបង្កើនការងារថ្មីបន្ថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីរួមចំណែកចូលរួមដល់ការអភិវឌ្ឍន៍ជាតិ
  • ធានាស្ថិរភាពនិរន្តភាពនៃដំណើរការចង្វាក់ផលិតកម្ម សេវាកម្ម ពាណិជ្ជកម្មរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ។

១០០- ការកើនឡើងយ៉ាងឆាប់រហ័សនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបរទេសក្នុងប្រទេសកម្ពុជា បាននិង កំពុងចូលរួមចំណែកក្នុងការស្រូបយកកម្លាំងពលកម្មមួយភាគធំ ។ ជាមួយគ្នានេះកម្ពុជា សំបូរទៅដោយកម្លាំងពលកម្មវ័យក្មេង ដែលជាឱកាសក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ។ ប៉ុន្តែកម្លាំងពលកម្មវ័យក្មេងទាំងនោះភាគច្រើនបានបោះបង់ចោលការសិក្សាមុនពេលបញ្ចប់កម្រិតបឋមសិក្សា ដែលបង្កើតនូវរនាំងដោយមិនអាចបន្តការសិក្សានៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ដូច្នេះយុវជនមួយភាគធំមិនមានជំនាញពេញលេញ ក៏ដូចជាមិនបានបំពាក់ជំនាញស្របតាមតម្រូវការទីផ្សារការងារ ដែលបង្កការលំបាកក្នុងការឈានចូលទីផ្សារការងារទទួលបានប្រាក់ចំណូលទាបនិងមិនទទួលបានឱកាសការងារល្អប្រសើរ។ បន្ថែមលើនេះយុវជន ដែលមិនទទួលបានការអប់រំនិងគ្មានជំនាញអាចប្រឈមនឹងភាពគ្មានការងារធ្វើរយៈពេលយូរ ឬពុំអាចរក្សាការងារបានជាប់លាប់អាស្រ័យដោយខ្វះជំនាញបែបឥរិយាបថ និងសង្គមដើម្បីសម្របខ្លួនក្នុងកន្លែងការងារ ។

         ប្រសិនបើទីផ្សារការងារមិនអាចស្រូបទាញយកកម្លាំងយុវជនជាអតិបរមា ដើម្បីបំពេញសេចក្តីត្រូវការជាការ សបញ្ជាក់ឱ្យឃើញពីបញ្ហាប្រឈមចំពោះកង្វះកម្លាំងពលកម្មជំនាញ និងមិនអាចបង្កើនផលិតភាពការងារ ឬតម្លៃបន្ថែមផ្សេងទៀត។ ជាយថាហេតុទីផ្សារការងារនឹងមានគម្លាតជំនាញធ្ងន់ធ្ងរហើយពុំអាចជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការប្រកួតប្រជែងសមត្ថភាពនិងទាញយកអត្ថប្រយោជន៍អតិបរមាពីកម្លាំងពលកម្មវ័យក្មេងបានឡើយ។ លើសពីនេះទៀតតាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងឧស្សាកម្មនៅកម្ពុជា ក៏កំពុងជំរុញនិងលើកកម្ពស់ការអភិវឌ្ឍជំនាញរបស់កម្លាំងពលកម្មសំដៅប្រែក្លាយទីផ្សារការងារកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្មអតិពលកម្ម ទៅជាការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដែលកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងចំពោះការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាទំនើបការស្រាវជ្រាវនិងការបង្កើតថ្មីជាដើម។

         ដូច្នេះការមានផលលាភផ្នែកកម្លាំងមនុស្ស ប៉ុន្តែខ្វះជំនាញជាក់លាក់នឹងបាត់បង់នូវភាពប្រកួតប្រជែងផ្នែកទីផ្សារការងារហើយពុំអាចជំរុញសំទុះ នៃកំណើនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងកម្រិត គ្រួសារនិងសង្គមបានឆាប់រហ័សឡើយ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login