ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧៦- តើសេវាស្តានីតិសម្បទាមានអ្វីខ្លះ ?
៧៧- កាតព្វកិច្ចរបស់និយោជក ជាមួយបេឡាជាតិរបបសន្តិសុខសង្គម ទាក់ទងនឹងគ្រោះថ្នាក់ការងារលើកម្មករនិយោជិតរបស់ខ្លួន ?
៧៨- កាតព្វកិច្ចរបស់កម្មករនិយោជិត ឬសិទ្ធិវន្ត ជាមួយនិយោជក និងបេឡាជាតិរបបសន្តិសុខសង្គមទាក់ទង នឹងគ្រោះថ្នាក់ការងារ ?
៧៩- ដើម្បីធ្វើឱ្យរបបសន្តិសុខសង្គមយល់ដឹងដល់ក្រុមជនគោលដៅ តើត្រូវមាននយោបាយយ៉ាងណា ?
៨០- តើគោលការណ៍គាំពារសង្គមមានអ្វីខ្លះ ?
ចម្លើយ
៧៦- សេវាស្តានីតិសម្បទាមាន ៣ ចំណុចសំខាន់ ៖
ក- សេវាកែលំអរកាយសម្បទា មានជាអាទិ៍ បង្វឹកបង្ហាត់ធ្វើយ៉ាងណាឱ្យជនរងគ្រោះអាចរស់នៅប្រកបការងារ និងជីវភាពសង្គមបាន ដោយការព្យាបាលតាមរយៈការធ្វើចលនា ការផ្តល់អវៈយវៈសប្បនិមិត្ត និងការសម្រួលធ្វើចលនា នានាដូចជារទេះរុញ ឬរទេះស្វ័យប្រវត្តិដែលអាចឱ្យជនរងគ្រោះបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយបាន ។ បង្វឹកជនរងគ្រោះ ឱ្យចេះប្រើសម្ភារៈ ឬអវៈយវៈ សប្បនិមិត្តសម្រាប់ការងារប្រចាំថ្ងៃ និងទំនាក់ទំនងសង្គម ។
ខ- បណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យជនរងគ្រោះអាចត្រឡប់ធ្វើការងារវិញបាននៅកន្លែងដដែល ឬ នៅកន្លែងផ្សេងស្របទៅតាមសម្បទា ដែលយើងបានបណ្តុះបណ្តាល ។ ករណីខ្លះទៀត ត្រូវបណ្តុះបណ្តាលជំនាញថ្មី ដើម្បីឱ្យជនរងគ្រោះអាចប្រកបរបរចិញ្ចឹមជីវិតស្របទៅតាមពិការភាពរបស់ខ្លួន ហើយនិងតម្រូវការជាក់ស្តែងរបស់សង្គម ។
គ- ការស្វែងរកទីផ្សារការងារជូនជនរងគ្រោះ នៅពេលដែលជនរងគ្រោះត្រូវបានបណ្តុះបណ្តាលហើយ យើងត្រូវរកទីផ្សារជូនគាត់ដើម្បីឱ្យមានលទ្ធភាពរកចំណូលឡើងវិញ តាមអ្វីដែលនយោបាយរបស់រដ្ឋមាន ។ ការងារនេះ ទាមទារឱ្យមានកាតព្វកិច្ចរបស់និយោជកជ្រើសរើសជនពិការចូលធ្វើការ ដែលមានចែងក្នុងគោលនយោបាយរបស់រដ្ឋ ។
៧៧- ក្រោយពីកម្មករនិយោជិតទទួលរងគ្រោះថ្នាក់ការងារ ឬក្រោយពីបានទទួលដំណឹងពីកម្មករនិយោជិត ឬសិទ្ធិ វន្តរបស់កម្មករនិយោជិតអំពីពត៌មានទាក់ទងនឹងគ្រោះថ្នាក់ការងារ និយោជកត្រូវរៀបចំឯកសារ លិខិតបញ្ជូនអមជាមួយជនរងគ្រោះជូនទៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។ ក្នុងរយៈពេល ៤៨ម៉ោងយ៉ាងយូរនៃថ្ងៃធ្វើការ និយោជកត្រូវផ្ញើររបាយការណ៍គ្រោះថ្នាក់ការងារមកបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងរៀបចំឯកសារដើម្បីទាមទារតាវកាលិកពីបេឡាជាតិរបបសន្តិសុខសង្គម មានជាអាទិ៍ តាវកាលិកការព្យាបាល ក្នុងករណីដែលព្យាបាលនៅមូលដ្ឋានសុខាភិបាល ដែលមិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស តាវកាលិកបញ្ជូនជនរងគ្រោះតាវកាលិកប្រាក់បំណាច់ប្រចាំថ្ងៃ សោហ៊ុយបូជាសព តាវកាលិកបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ និងតាវកាលិកឧត្តរជីវីជាដើម ។
៧៨- នៅពេលដែលរងគ្រោះថ្នាក់ការងារដែលកើតឡើងនៅពេលដែលកំពុងធ្វើការ ការធ្វើដំណើរពីលំដៅស្ថានទៅ កន្លែងធ្វើការ និងត្រលប់មកវិញ ឬជំងវិជ្ជាជីវៈ កម្មករនិយោជិត ឬសិទ្ធិវន្តត្រូវរាយការណ៍ទៅនិយោជក អំពីគ្រោះថ្នាក់ ការងារដែលធ្លាក់មកលើខ្លួន ហើយនឹងត្រៀមឯកសារមួយចំនួនតាមរយៈនិយោជកដើម្បីដាក់ជូនបេឡាជាតិរបបសន្តិសុខ សង្គមពិនិត្យ និងសម្រេច ។ ឯកសារនោះមានជាអាទិ៍ វិក័យបត្រដែលចំណាយលើការព្យាបាលផ្ទាល់ខ្លួននៅពេលដែលប្រើប្រាស់សេវាជាមួយមូលដ្ឋានសុខាភិបាល ដែលមិនបានចុះកិច្ចព្រមព្រៀង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រអាពាហ៍ពិអាហ៍ សំបុត្រកំណើតប្ដី ឬប្រពន្ធនិងកូន និងសំបុត្រមរណៈភាពក្នុងករណីជនរងគ្រោះបាត់បង់ជីវិត ។
៧៩- ដើម្បីធ្វើឱ្យរបបសន្តិសុខសង្គមយល់ដឹងដល់ក្រុមជនគោលដៅ ត្រូវមានគោលនយោបាយដូចជា ៖
៨០- គោលការណ៍គាំពារសង្គមមានដូចជា ៖