មូលហេតុដែលនាំឪ្យមានការកាត់ទោសមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យពីព្រោះ៖
+ ជារបបដឹកនាំសដ៏អាក្រក់ដែលពីលោកមិនធ្លាប់មាន៖
- ជម្លៀសប្រជាជនចេញីទីក្រុងនិងទីប្រជុំជននានា
- បង្ខំឪ្យប្រជាជនធ្វើការហួសកម្លាំង២៤ម៉ោងក្នុង១ថ្ងៃហើយទទួលទានអាហារមិនគ្រប់គ្រាន់
- បំបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង
- ផ្ដាច់មនោសញ្ចេតនាក្នុងគ្រួសារ
- លុបបំបាត់ជំនឿ ប្រពៃណី ទំនៀមទម្លាប់ សាសនា
- កាប់សម្លាប់ប្រជាជនស្លូតត្រង់យ៉ាងរង្គាល
- ធ្វើវិសុទ្ធកម្ម
- ការបង្កើតមន្ទីរសន្ដិសុខគ្រប់ទីកន្លែង
+ អំពើវិនាសកម្មខាងលើនេះវាផ្ទុយទាំងស្រុងទៅនឹងសន្ទិសញ្ញាអន្តរជាតិដែលចែងអំពី៖
- ឧក្រិដ្ឋកម្មសង្រ្គាម
- ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
- ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
+ បញ្ហាទាំងអស់ខាងលើនេះនាំឪ្យរដ្ឋាភិបាលកម្ពុជាធ្វើសំណើរទៅអង្គការសហប្រជាជាតិបង្កើតតុលាកាត់ទោសមេដឹកនាសម័យខ្មែរក្រហម។ ការកាត់ទោសនេះមានទិសដៅដើម្បី៖
- ផ្សះផ្សារជាតិ
- បង្រួបបង្រួមជាតិ
- ទប់ស្កាត់កុំឪ្យមានរបបនេះម្ដងទៀត
- ព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះ
- ជាមេរៀនដល់មេដឹកនាំជំនាន់ក្រោយ។