សូមអរគុណដែលបានសួរសំនួរនេះ។
មានមូលហេតុមួយចំនួនដែលធ្វើឱ្យខ្ញុំស្រលាញ់ប្រទេសរបស់ខ្ញុំ៖
- ជាកន្លែងផ្តល់កំណើត ឬជាមាតុប្រទេសរបស់ខ្ញុំ
- ជាដែនដីដែលបន្សល់ទុកពីដូនតា ដែលបានបន្តកេមរតករហូតមកដល់បច្ចុប្បន្ន
- ជាកន្លែងដែលមានសាសនា ប្រពៃណី ទំនៀមទំលាប់ វិប្បធម៌ អរិយធមម៌ជាមួយគ្នា
- ជាកន្លែងដែលមិនមានការរារាំងផ្នែក ភាសា សាសនា ប្រពៃណី ទំនៀមទំលាប់ នយោបាយ ការសិក្សាអប់រំ ការរីកចំរើន
- ជាម្ចាស់ទឹកដី (ដូចជា យើងជាម្ចាស់ផ្ទះ មានតែយើងទេ ទើបជាអ្នកស្រលាញ់វា និងថែរក្សាវា...)
- មានតួរនាទីថែរក្សា និងបន្តទឹកដីទៅអោយក្មេងជំនាន់ក្រោយ។
ហើយក៏មានមូលហេតុជាច្រើនទៀតដែរ ដែលធ្វើអោយខ្ញុំស្រលាញ់ប្រទេសរបស់ខ្ញុំ។