Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងជ្រើសរើសសិស្សពូកែប្រចាំខេត្តកណ្តាល

ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩

សម័យប្រឡង ១២ ខែកុម្ភៈ ឆ្នាំ ២០១៣

វប្បធម៌ទូទៅ រយៈពេល ៩០ នាទី

១.នៅប្រទេសកម្ពុជា វិស័យទេសចរណ៍ គឺជាវិស័យមួយដ៏សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឃន៍ប្រទេសឱ្យមានការរីកចម្រើន។ វិស័យទេសចរណ៍ចែកចេញជាប៉ុន្មានផ្នែក? គឺអ្វីខ្លះ?

២.ដូចម្តេចដែលហៅថា ពុទ្ធិ? ពុទ្ធិចែកចេញជាប៉ុន្មាន? គឺអ្វីខ្លះ? ចូរពន្យល់។

៣.តើសហគមន៍អាស៊ានផ្តួចផ្តើមឡើងក្នុងគោលបំណងដូចម្តេចខ្លះ?

 

ចម្លើយ

១.វិស័យទេសចរណ៍ចែកចេញជាបួនគឺ

  • ទេសចរណ៍រប្បធម៌៖ មានប្រាសាទបុរាណ វត្តអារាម កន្លែងសក្ការបូជា ទំនៀមទម្លាប់ប្រពៃណី សិល្បៈបុរាណ សារមន្ទីរ ល្បែងប្រជាប្រិយ គ្រឿងតុបតែង សំលៀកបំពាក់។
  • ទេសចរណ៍ធម្មជាតិ៖ មានទឹកជ្រោះ ទន្លេ ឆ្នេរសមុទ្រ ឧទ្យានជាតិ សត្វព្រៃ មច្ឆជាតិ។
  • ទេសចរណ៍អរូបី៖ ការធ្វើដំណើរកំសាន្តទាក់ទងតំបន់សាសនា តំបន់អស្ចារ្យ និងកន្លែងអ្នកតា។
  • ទេសចរណ៍កែច្នៃ៖ រមណីដ្ធាន កន្លែងកំសាន្ត មជ្ឃមណ្ឌល ផ្សេងៗ។

 

២.ពុទ្ធិ គឺជាចំណេះដឹងទូទៅរបស់មនុស្ស។ គេចែកពុទ្ធិជាបីគឺ៖

  • ពុទ្ធិសាមញ្ញ៖ ជាពុទ្ធិធម្មតាដែលអ្នកផងអាចមានគ្រប់ៗគ្នា ពុទ្ធិនេះកើតពីការឮតៗគ្នា មានភាពស្រពិចស្រពិល មិនច្បាស់ គ្មានលំដាប់លំដោយ គ្មានការត្រួតពិនិត្យម៉ត់ចត់ ហើយច្រើនផ្នែកលើបទពិសោធន៍ដែលមានស្រាប់។ ឧ.ព្រះអាទិត្យរះនៅទិសខាងកើត និងលិចនៅទិសខាងលិច។
  • ពុទ្ធិស្យង់៖ ពុទ្ធិដែលកើតពីការត្រិះរិះ កើតលើការវិភាគ ពិសោធន៍ជាក់លាក់មានភាពទូទៅ មានរង្វាស់ត្រឹមត្រូវ មិនប្រែប្រួល មិនងាយច្រឡំ។ ឧ.ទឹកពុះនៅសីតុណ្ហភាព១០០អង់ស្សារសេ និងកកនៅសីតុណ្ហភាព០អង់សង្សារសេ។
  • ពុទ្ធិទស្សនវិជ្ជា៖ ពុទ្ធិដែលកើតពីការត្រិះរិះពិចារណ ជាពុទ្ធិសំយោគ​មានលក្ខណៈជ្រាលជ្រៅ ជាងពុទ្ធិសាមញ្ញ និងពុទ្ធិស្យង់ ព្រោះពុទ្ធិទស្សនវិជ្ជា ជាអ្នកវាយតម្លៃ និងតម្រង់ទិស ពិចារណាលើអ្វីដែលស្សង់រកមិនឃើញដូចជា បញ្ហាអាទិទេព បញ្ហាព្រលឹង។ ឧ.ព្រះពុទ្ធមានពុទ្ធដីការថា មានរូប គឺមានទុក្ខ។

 

៣.គោលបំណងនៃការបង្កើតអាស៊ាន៖

  • ជម្រុញការអភិវឌ្ឃន៍សេដ្ធកិច្ច សង្គមកិច្ច វប្បធម៌ក្នុងតំបន់ ឈរលើស្មារតីសមភាព និងសមធម៌
  • ជម្រុញឱ្យមានស្ថេរភាព សន្តិសុខ និងសន្តិភាព ក្នុងតំបន់តាមរយៈការគោរពយុត្តិធម៌ និងគោលការណ៍ច្បាប់ដទៃទៀត ក្នុងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ និងក្នុងរដ្ធធម្មនុញ្ញសហប្រជាជាតិ
  • ជម្រុញកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក លើការងារជាផលប្រយោជន៍រួមគ្នា ក្នុងវិស័យសេដ្ធកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ត និងរដ្ធាភិបាល
  • ជម្រុញពាណិជ្ជកម្ម រួមមានការសិក្សា អំពីបញ្ហាពាណិជ្ជកម្មអន្តរជាតិ លើមុខទំនិញប្រើប្រាស់កំណែលំអមធ្យោបាយគមនាគមន៍ ដឹកជញ្ជូន និងការលើកម្ពស់ជីវភាពប្រជាពលរដ្ធ
  • ជម្រុញឱ្យមានការសិក្សាស្រាវជ្រាវអំពីតំបន់អាស៊ីអាគ្នេយ៍
  • រក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិនានា និងអង្គការដែលមានស្រាប់ក្នុងតំបន់
  • លើកម្ពស់ភាពសុខុដុមរមនា និងជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន
  • ជម្រុញអត្តសញ្ញានអាស៊ាន តាមរយៈការយល់ដឹងវប្បធម៌ និងមរតកចម្រុះក្នុងតំបន់
  • ជម្រុញឱ្យមានការកើនឡើងនូវឱកាសនៃការផ្លាស់ប្តូរបទពិសោធន៍និងកម្មវិធិសិក្សាផ្សេងៗ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login