Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងជ្រើសរើសសិស្សពូកែប្រចាំខេត្តកណ្តាល

ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២

សម័យប្រឡង ១២ ខែកុម្ភៈ ឆ្នាំ ២០១៣

វប្បធម៌ទូទៅ រយៈពេល ៩០ នាទី

១.តើរដ្ធសភាអនុម័តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃ ខែ ឆ្នាំណា? ហេតុអ្វីបានជារាជរដ្ធាភិបាលយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍?

២.ហេតុអ្វីបានជារាជរដ្ធាភិបាលកម្ពុជាយើងចាំបាច់ត្រូវប្រារព្ធពិធីបុណ្យឯករាជ្យជាតិរៀងរាល់ឆ្នាំ?​ តើបុណ្យនេះមានអត្ថន័យយ៉ាងណាខ្លះ?

៣.តើពុទ្ធប្រវត្តិសង្ខេបចែកចេញជាប៉ុន្មានដំណាក់? ចូររៀបរាប់ពីដំណាក់កាលនីមួយៗ។

 

ចម្លើយ

១.រដ្ធសភាបានអនុម័តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៦។ រាជរដ្ធាភិបាលបានយកចិត្តទុកដាក់លើសុវត្ថិភាពចរាចរណ៍ផ្លូវគោគព្រោះ៖

  • កាត់បន្ថយការស្លាប់
  • កាត់បន្ថយរងរបួស
  • ការពារសុវត្ថិភាពក្នុងការធ្វើដំណើរ
  • កាត់បន្ថយភាពក្រីក្រ
  • កាត់បន្ថយការចំណយថវិកាបុគ្គល និងរដ្ធ
  • កាត់បន្ថយជនមិនគោរពច្បាប់ចរាចរណ៍
  • ជម្រុញឱ្យពលរដ្ធគោរពច្បាប់ចរាចរណ៍
  • រក្សាសណ្តាប់ធ្នាប់ចរាចរណ៍
  • បង្កើតសេដ្ធកិច្ចពលរដ្ធ

 

២.បានជារាជរដ្ធាភិបាលកម្ពុជាយើងចាំបាច់ត្រូវប្រារព្ធពិធីបុណ្យឯករាជ្យរៀងរាល់ឆ្នាំ ពីព្រោះចង់ឱ្យប្រជាជនខ្មែរចងចាំនូវថ្ងៃទទួលបានឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ ពីអាណានិគមបារាំង។

អត្ថន័យ៖

  • សម្តែងនូវការដឹងគុណដល់បុព្វបុរស ដែលបានពាក់លីជីវិតដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិឱ្យរួចផុតពីការត្រួតត្រារបស់អាណាព្យបាលបារាំង ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទនរោត្តម សីហនុ។
  • បង្ហាញនូវកិត្យានុភាព និងភាពអង់អាចក្លាយហានរបស់ប្រជាជនខ្មែរនៅលើឆាកអន្តរជាតិ។
  • បំផុសស្មារតីប្រជាជនខ្មែរឱ្យចេះតស៊ូស្រលាញ់ឯករាជ្យជាតិ សាមគ្គីភាពជាតិ និងការពារបូរណភាពទឹកដីឱ្យបានគង់រង្ស។

 

៣.ពុទ្ធប្រវត្តិចែកចេញជា ៤ ដំណាក់កាលធំៗមានដូចខាងក្រោម៖

កំណើត

  • បិតាព្រះនាមសុទ្ធោទន៍ និងមាតា សិរិមហាមាយា
  • បដិសន្ធិ ថ្ងៃព្រហស្បតិ៍ ទី១៥កើត ខែអាសាធ ឆ្នាំ រកា
  • ប្រសូត នៅថ្ងៃសុក្រ ទី១៥កើតខែពិសាខឆ្នាំ ច
  • ប្រសូតបាន៥ថ្ងៃ មានព្រាហ្ម៤នាក់ ថ្វាយនាមថា សទ្ធោថ៍ ប្រែថា អ្នកសម្រេចប្រយោជន៍

ត្រាស់ដឹង

  • ព្រះជន្ម១៦ព្រះវស្សា រៀបអភិសេកជាមួយព្រះនាងពិម្តាយយសោធរា
  • ព្រះបិតាសង់ប្រាសាទ៣ថ្វាយ តម្រូវតាមរដូវ (ក្តៅ រងារ រំហើយ)
  • ទេពនិមិត្ត៤យ៉ាង គឺមនុស្សជរា ឈឺ ស្លាប់ និងរបួស
  • ព្រះជន្ម២៩ព្រះវស្សា ព្រះអង្គចេញសាងផ្នូស
  • ព្រហ្មកោណ្ឌញ និងកូន៤នាក់ទៀត មានសទ្ធាបួសដែរ “បញ្ចវគីយ”
  • សាកល្បងរៀនធម៌ជាមួយតាបសពីរនាក់ ឈ្មោះថាអាឡាតាបង និងឧទកតាបង មិនបានលទ្ធផល
  • ព្រះអង្គធ្វើទុក្ខរកិរិយា៦វស្សា
  • ព្រះអង្គទ្រង់ត្រាស់ដឹងនៅឆ្នាំរកា ក្នុងព្រះជន្ម៣៥វស្សា

ធម្មទេសនា៖ ព្រះអង្គបំពេញពុទ្ធកិច្ច៥យ៉ាងក្នុងរយៈពេល៤៥វស្សា

  • ពេលព្រឹកបិណ្ឌបាត
  • ពេលរសៀលសម្តែងធម្មទេសនា
  • ពេលព្រលប់ទ្រង់ប្រទានឱវាទធម៌ដល់ភិក្ខុសង្ឃ
  • ពេលពាក់កណ្តាលអាធ្រាតុដោះប្រស្នាពួកទេវតា
  • ពេលទៀបភ្លឺប្រមើលមើលនិស្ស័យសត្វលោក

ព្រះនិព្វាន

  • ព្រះអង្គចូលបរិព្វាន នៅថ្ងៃទី ១៥កើត ខែ ពិសាខ ឆ្នាំម្សាញ់ ក្នុងព្រះជន្ម៨០ព្រះវស្សា។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login