Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-09-04 09:14

ភាពខុសគ្នារវាងចំណាយមូលធន (Capital Expenditure) និងចំណាយបង្កើតចំណូល (Revenue Expenditure)គឺ៖

  • ចំណាយមូលធន (Capital Expenditure) ៖ គឺសំដៅទៅលើការវិនិយោគមូលធនធំៗ ដែលក្រុមហ៊ុនធ្វើឡើង ដើម្បីថែទាំ និងពង្រីកអាជីវកម្មក្នុងការស្វែងរកប្រាក់ចំណេញបន្ថែម ។ ការចំណាយមូលធន គឺសម្រាប់ទ្រព្យសកម្មមានរយៈពេលវែង ដូចជាម៉ាស៊ីន និងឧបករណ៍សម្រាប់ការងារផលិតកម្មផ្សេងៗទៀតជាដើម ។
  • ចំណាយបង្កើតចំណូល (Revenue Expenditure) ៖ គឺសំដៅលើការចំណាយរយៈពេលខ្លី ដែលត្រូវបែងចែកជាពីរប្រភេទគឺ ៖

         - ការចំណាយសម្រាប់បង្កើតចំណូល ៖ គឺរាប់បញ្ចូលទាំងការចំណាយ ដើម្បីប្រតិបត្តិការដំណើរការអាជីវកម្ម ។ មិនដូចចំណាយមូលធនចំណាយបង្កើត ចំណូលអាចនឹងជាប់ពន្ធនៅក្នុងឆ្នាំដែលចំណាយកើតឡើង ។ ឧទាហរណ៍ ការចំណាយលើការលក់លើរដ្ឋបាល ។ល។

         -​ ការចំណាយសម្រាប់ថែទាំទ្រព្យសកម្មបង្កើតចំណូល គឺរាប់បញ្ចូលទាំងថ្លៃដើមនៃការជួសជុល និងថែទាំទ្រព្យសម្បត្តិឲ្យមានស្ថេរភាព និងពន្យាអាយុកាលប្រើប្រាស់ ។ ចំណាយបង្កើតចំណូល ត្រូវបានមើលឃើញថាជាចំណាយកើតឡើងដដែលៗ ដែលផ្ទុយពីចំណាយមូលធនដែលកើតឡើងតែម្តងៗ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login