ដើម្បីសម្រេចឱ្យបាននូវគោលនយោបាយចតុកោណទី៣ ក្នុងអាណត្តិទី៤នេះ រាជរាដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ផ្តោតជាចម្បងលើការបណ្តុះបណ្តាលវិជ្ជាជីវៈការអភិវឌ្ឃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព និងជំរុញឱ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាននាពេលខាងមុខ។ ក្រសួងក៏បានរៀបចំផែនការដូចខាងក្រោម៖
- ធ្វើសមាហរណកម្មក្របខណ្ឌគុណវុឌ្ឃិជាតិកម្ពុជា (៨កម្រិត) ស្តង់ដាជាតិសមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាពដែលមានសព្វថ្ងៃចំនួន ២១ មុខរបរលើ៣វិស័យគឺ វិស័យចំណង់( ៧មុខរបរ) ចូលទៅក្នុងតំបន់ ដើម្បីឱ្យប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាមានគុណភាពនិងកម្រិតប្រហាក់ប្រហែលគ្នា។
- ពង្រឹងគុណភាព នៃការផ្តល់សេវាព័ត៍មានស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៍មានទីផ្សារការងារ។
- ជំរុញនិងលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងអស់ឱ្យមានកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬសាកលវិទ្យាល័យនៅបរទេសនានា ពិសេសឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនវិនិយោគបរទេសដើម្បីពង្រីកការវិនិយោគ និងទីផ្សារការងារ
- ជុំរុញឱ្យមានការទទួលស្គាល់សមត្ថភាពជំនាញ ពីប្រទេសមួយទៅប្រទេសមួយក្នុងក្របខ័ណ្ឌតំបន់ ក៏ដូចសកលលោក រួមទាំងឱ្យមានការទទួលស្គាល់គ្នាដោយផ្អែកលើ ក្របខ័ណ្ឌគុណវុឌ្ឃិយោងអាស៊ាន(ASEAN Qualification Reference Framework. AQRF)។