ការធ្វើចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាព និងតម្លាភាព គឺជាចំណុចវិជ្ជមានមួយ ដែលសេដ្ឋវិទូជាច្រើនបានយល់ស្រប។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរក្សាបានកម្លាំងពលកម្មនៅក្នុងស្រុកសំដៅបង្កើនភាពទាក់ទាញផ្តល់ទុនវិនិយាកថ្មី និងសុវត្ថិភាពខ្ពស់ចំពោះកម្លាំងពលកម្មដែលទទួលការបណ្តុះបណ្តាលទាប កឺជាចំណុចមួយដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់។
ដើម្បីជាត្រីវិស័យសម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្កើនទីផ្សារការងារសម្រាប់យុវជន ដើម្បីជៀសវាងចំណាកស្រុក រាជរដ្ឋាភិបាល មានយុទ្ធសាស្ត្រសំខាន់ៗដូចខាងក្រោម៖
- លើកទឹកចិត្តដល់ការវិនិយោគ ដើម្បីទាក់ទាញ និងស្រូបយកអ្នកវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីបង្កើនការងារ និងផ្តល់ការងារជួនប្រជាពលរដ្ឋ ពិសេសយុវជន។
- ពង្រឹង និងពង្រីកការវិនិយោគតាមបណ្តាខេត្ត និងទីជនបទ ដោយការកសាងហេដ្ឋារចនាសម្ព័ន្ធរូបតន្តដើម្បីឱ្យទីផ្សារការងារកាន់តែខិតជិតទៅដល់លំនៅដ្ឋានរបស់ពលរដ្ឋ។
- បន្តការយកចិត្តទុកដាក់ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារអនាម័យនិងសុវត្ថិភាព ការងារសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងបរិយាកាសការងារល្អ
- ពង្រឹង និងពង្រីកសេវាបេឡាជាតិរបបសន្តិសុខសង្គម មានហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍
- ពង្រីកសេវារបស់ទីភ្នាក់ងារជាតិមុខរបប និងការងារ ដូចជា ការប្រមូលចងក្រង និងផ្សព្វផ្សាយព័ត៍មានទីផ្សារការងារដល់អ្នកស្វែងរកការងារធ្វើ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នករៀបចំគោលនយោបាយ និងសាធារណៈជនទូទៅ។
- បន្តជម្រុញការអភិវឌ្ឃសេដ្ឋកិច្ច សង្គមកិច្ច បង្កើតការងារមុខរបរ និងប្រាក់ចំណូលជូនប្រជាជន
- បន្តការយកចិត្តទុកដាក់ និងសិក្សាអំពីការតម្លើងប្រាក់ឈ្នូលសមរម្យជូនដល់កម្មករនិយោជិត
- គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ស្របទៅនឹងការអភិវឌ្ឃសេដ្ឋកិច្ចសង្គម
- អភិវឌ្ឃធនធានមនុស្សលើផ្នែកបច្ចេកទេស ឱ្យឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឃសេដ្ឋកិច្ចសង្គមដោយជម្រុញការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ប្រកបដោយគុណភាពប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារការងារ
- ជម្រុញការកសាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឱ្យបានច្រើននៅគ្រប់រាជធានី-ខេត្ត។