សិទ្ធិគឺជាអំណាចពិសេសរបស់បុគ្គល សម្រាប់ការពារខ្លួនក្នុងករណីរំលោភបំពានពីបុគ្គលដូចគ្នាដែលច្បាប់បានហាម ។
សិទ្ធិមនុស្សៈ សិទ្ធិជាអំណាចពីកំណើតដែលមនុស្សគ្រប់រូបមានដូចៗគ្នា មនុស្សត្រូវតែទទួលបានសិទ្ធិជាមូលដ្ឋានដែលជាចំណងដៃពីធម្មជាតិ រួមមានៈ
- សិទ្ធិក្នុងការរស់នៅ
- សិទ្ធិទទួលបានសេរីភាព ( ជំនឿ ដើរហើរ ប្រកបរបរ អាជីវកម្ម ការសិក្សា... )
- សិទ្ធិសម្តែងឆន្ទៈ ( ការធ្វើនយោបាយ )
- សិទ្ធិ ទទួលបាននូវសុភមង្គល
សិទ្ធិចូលរួមរបស់កុមារៈ កុមារមានសិទ្ធិចូលរួមក្នុងសង្គម និងកម្មវិធីផ្សេងៗដោយខ្លួនឯង ។ ក្នុងការចូលរួមនេះ ការភ្ជាប់ទាក់ទងរបស់កុមារ ក្នុងបណ្ណាល័យ និងក្នុងកម្មវិធីដែលទាក់ទងនឹងសង្គមសកម្មភាពសំឡេងយុវជន និងការជាប់ទាក់ទងនឹងការអប់រំកុមារ ។
សិទ្ធិពលរដ្ឋៈ
- សិទ្ធិនយោបាយៈ ប្រជាពលរដ្ឋម្នាក់ៗមានសេរីភាពក្នុងការនិយាយស្តី ក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងការប្រជុំ ក្នុងការប្តឹងតវ៉ា មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត មានសិទ្ធិបង្កើតសមាគមន៍និងគណបក្សនយោបាយ
- សិទ្ធិសេដ្ឋកិច្ចៈ ប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិផ្ទាល់ខ្លួន មានសិទ្ធិលក់ដូរទ្រព្យសម្បត្តិស្របច្បាប់របស់ខ្លួន មានសិទ្ធិជ្រើសរើសការងារស្របតាមសមត្ថភាពរបស់ខ្លួន
- សិទ្ធិវប្បធម៌ៈ ប្រជាពលរដ្ឋម្នាក់ៗទទួលការអប់រំ ទទួលព័ត៌មាន សិទ្ធិនិយាយស្តី ការប្រើប្រាស់ភាសា និងគោរពទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ។