អត្ថន័យ « មាតុប្រទេស »
មាតុប្រទេសៈ មាតុ + ប្រទេស
មាតុ ៖ កំណើត
មាតុប្រទេសៈ គឹជាតិជាទីស្រឡាញ់ ជាប្រទេសកំណើត ដែលមនុស្សទាំងឡាយធ្លាប់រស់នៅជាមួយគ្រួសាររបស់ខ្លួនតាំងពីកំណើតមកម៉្លេះ ។
បណ្តុះគំនិតស្នេហាជាតិៈ
- គឺស្នេហាមាតុភូមិ ស្នេហាទឹកដី ភ្នំ ទន្លេ ព្រៃព្រឹក្សា សម្បត្តិវប្បធម៌ ដែលខ្លួនធ្លាប់ស្គាល់ថាជារបស់ខ្លួនពិត
- បណ្តុះគំនិតដល់កុមារ យុវជន អប់រំពួកគេឲ្យស្រឡាញ់ទឹកដី ភូមិកំណើតរបស់គេគ្រប់ៗគ្នា
- អប់រំពួកគេឲ្យមានចំណង់ចំណូលចិត្ត ចង់រស់នៅក្នុងស្រុកកំណើតដែលមានអនុស្សាវរីយ៍រាប់មិនអស់ ដែលពួកគេពុំអាចបំភ្លេចបាន ដែលជាប់ទាក់ទងនិងទីកន្លែង និងលក្ខខណ្ឌភូមិសាស្រ្តរបស់ពួកគេ
- បណ្តុះមនោសសញ្ចេតនាឲ្យពួកគេស្រឡាញ់ មាតុភូមិ ភាសា អក្សរសាស្រ្ត អក្សរសិល្ប៍ សិល្បៈទំនៀមទម្លាប់ ប្រពៃណីដ៏ល្អរបស់ខ្លួន
- អប់រំពួកគេឲ្យស្រឡាញ់សម្បត្តិវប្បធម៌ជាតិ និងសិល្បៈ និងស្គាល់ពីតម្លៃ និងការពារសម្បត្តិវប្បធម៌ទាំងនោះ
- អប់រំឲ្យមានមនសិការផ្នត់គំនិតស្រឡាញ់ពលកម្ម ហ៊ានពលីជីវីតដើម្បីប្រទេសជាតិ ។
បណ្តុះគំនិតជាតិនិយម
- ស្រឡាញ់ជាតិខ្លួន ស្រឡាញ់ប្រវត្តិសាស្រ្ត ភូមិសាស្រ្តទឹកដី
- មានគំនិតច្នៃប្រឌិត កសាងខ្លួន កសាងប្រទេសជាតិខ្លួនឲ្យក្លាយទៅជានីតិរដ្ឋ ពោលគឺប្រទេសដែលមានអរិយធម៌ខ្ពស់
- អប់រំឲ្យមានគុណសម្បត្តិជាអ្នកស្នេហាជាតិ
- ត្រូវបំពេញវីរសកម្មភាពដើម្បីជាតិប្រកបដោយសមត្ថភាពខ្ពស់
- ហ៊ានលះបង់ជីវីត និងអ្វីៗទាំងអស់ ដើម្បីផលប្រយោជន៍របស់ជាតិ
- រាល់គ្រប់សកម្មភាព ត្រូវស្ថិតក្នុងអំពើដែលបង្កប់នូវសីលធម៌ គុណធម៌ខ្ពស់ ដោយការស្រឡាញ កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិ និងលុយកាក់
- បង្កើតឲ្យមានវិចារណញាណ ដោយនឹកជាប់ជានិច្ចនូវអត្តសញ្ញាណជាតិ ព្រលឹងជាតិ ឧត្តមគតិជាតិ មោទនភាពជាតិ ។
រួមសេចក្តីមកចំណុចទាំងអស់នេះ ទើបនាំទៅរកការស្រឡាញ់ ការពាររក្សាជាតិបានយ៉ាងល្អ ។