2019-09-05 08:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការគ្រប់គ្រងហិរញ្ញវត្ថុអន្តរជាតិ ផ្តោតជាពិសេសទៅលើការគ្រប់គ្រងសហគ្រាសពហុជាតិ ។ សហគ្រាសពហុជាតិ គឺជាក្រុមហ៊ុនដែលមានសាខាធ្វើប្រតិបត្តិការនៅបរទេស ដូចជាក្រុមហ៊ុនកម្មន្តសាល ក្រុមហ៊ុនជីករ៉ែ ក្រុមហ៊ុនប្រេងឥន្ធនៈ និងក្រុមហ៊ុនកសិកម្មជាដើម ។ ហើយក៏មានក្រុមហ៊ុននៅក្នុងសកម្មភាពសេវាកម្មផងដែរ ដូចជាក្រុមហ៊ុនផ្តល់ប្រឹក្សាគណនេយ្យ ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកច្បាប់ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនរម្យមណីយដ្ឋាន ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ ។ល។