បានជាយើងត្រូវការពាណិជ្ជកម្មអន្តរជាតិព្រោះ ៖
- ប្រជាជាតិភាគច្រើន មិនមានលទ្ធភាពបំពេញតាមតម្រូវការរបស់មនុស្សនៅក្នុងសេដ្ឋកិច្ចបិទបានទេ ដូចជាពួកគេមិនមានវត្ថុធាតុដើមគ្រប់គ្រាន់ (ប្រេងឥន្ធនៈ ធ្យូងថ្ម ឧស្ម័ន លោហធាតុ...) ជំនាញឯកទេស ដើម្បីឲ្យផលិតផលមានបច្ចេកវិទ្យា និងនវានុវត្តន៍ខ្ពស់ (High technology and innovation products) ។
- ប្រជាជាតិខ្លះផលិតទំនិញច្រើនជាងតម្រូវការផ្ទាល់សេដ្ឋកិច្ចក្នុងស្រុក ។
- ការធ្វើសកលភាវូបណីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចពិភពលោកមានកម្រិតកាន់តែខ្លាំង ។ ចាប់តាំងពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៩៥ ទំហំពាណិជ្ជកម្មអន្តរជាតិកើនឡើងទ្វេរដង ។ ពាណិជ្ជកម្មអន្តរជាតិបាននឹងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាងធាតុចូលរបស់ពិភពលោក ។ ឧទាហរណ៍ ៖ ក្រុមហ៊ុន GM ផលិតរថយន្តក្នុងប្រទេសអាមេរិច ។ GM គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិពិសេសមួយ មានចំនួនសាខានៅក្នុង៥០ប្រទេស លក់ទៅឲ្យអតិថិជននិងសាជីវកម្មពុហុជាតិមានជាង១៥០ប្រទេស ។ ភាគច្រើននៃពាណិជ្ជកម្មអន្តរជាតិ គឺសម្រាប់ធាតុចូលគ្រឿងបន្លាស់ ការផ្គត់ផ្គង់វត្ថុធាតុដើម ផលិតផលមិនទាន់សម្រេច ។ ការតាំងចិត្តប្រកួតប្រជែង ជាសកលបានបង្ហាញលទ្ធផលក្នុងការកាត់បន្ថយកម្រិតនៃការចំណាយស្វែងរកថ្លៃផលិតកម្មទាបដោយ ផលិតកម្មនៅក្នុងស្រុកចំពោះប្រទេសដែលមានមានតម្លៃទាប ។ លទ្ធផលនៃសេដ្ឋកិច្ចសកលមានផលិតផលខ្លះត្រូវបានផលិតដាច់ដោយឡែកនៅក្នុងប្រទេសមួយ ឬប្រទេសមួយចំនួនទៀត ។ ឧទាហរណ៍ កុំព្យូទ័រ IBM ផលិតនៅក្នុងប្រទេសម៉ាឡេស៊ីដែលមាន Monitor ផលិតនៅប្រទេសតៃវ៉ាន់ និង Keyboard ផលិតនៅប្រទេសកូរ៉េខាងត្បូង ។ សហរដ្ឋអាមេរិចផលិត microchips ជាមួយ software ផលិតនៅប្រទេសឥណ្ឌាដោយវិស្វករជនជាតិអាមេរិច និងឥណ្ឌានិងផ្តល់សេវាពាណិជ្ជកម្ម ដោយក្រុមហ៊ុនប្រទេសអង់គ្លេស ហើយនិងផ្តល់ហិរញ្ញប្បទានពីធនាគារនៅក្នុងប្រទេសហូឡង់និងអាឡឺម៉ង់ ។
មុខងារសំខាន់ៗនៃសេដ្ឋកិច្ច គឺការប្រើប្រាស់ផលិតកម្មការវិនិយោគត្រូវធ្វើសកលភាវូបនីយកម្មយ៉ាងជិតស្និទ្ធ ហើយនិងធ្វើការដូរនៅក្នុងទីផ្សារសេដ្ឋកិច្ចសកល ។ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងវិនិយោគិនទាំងឡាយត្រូវតែយល់ឲ្យច្បាស់ អំពីទំហំរបស់ហិរញ្ញវត្ថុអន្តរជាតិ ។ កាលពីជាង២០ឆ្នាំមុនវាមិនចាំបាច់ទេ ដើម្បីសិក្សាអំពីហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ ប៉ុន្តែឥឡូវនេះវាសំខាន់ណាស់ ដើម្បីសិក្សាអំពីហិរញ្ញវត្ថុនិងសេដ្ឋកិច្ចអន្តរជាតិ គឺដោយសារតែពិភពលោកមានការប្រែប្រួល ។